អ្នកឧកញ៉ា ទៀ វិចិត្រ អំពាវនាវដល់ពលរដ្ឋ ចូលរួមឧបត្ថម្ភថវិកា សម្ភារៈ និងស្បៀងអាហារ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិ

Date:

ភ្នំពេញ៖​ បន្ទាប់ពីបង្ហាញការគាំទ្រ យ៉ាងពេញទំហឹង នូវចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល លើបញ្ហាការប៉ះទង្គិចគ្នានៅព្រំដែនរវាងកងកម្លាំងថៃ ដែលបានឈ្លានពាន និងវាយប្រហារមកលើកងកម្លាំងកម្ពុជា ហើយនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ពលរដ្ឋ ដែលមានបំណងចូលរួមឧបត្ថម្ភថវិកា ឬសម្ភារៈ និងស្បៀងអាហារនានា ដល់កងទ័ពជួរមុខ អាចចូលរួមជាមួយអ្នកឧកញ៉ាបាន ដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិ ។

នៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកឧកញ៉ា ទៀ វិចិត្រ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមឧបត្ថមជាថវិកា សំភារៈ រឺស្បៀងអាហារ តាមលទ្ធភាព ជួយដល់កងទ័ពសមរភូមិមុខដើម្បី បង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិខ្មែរ (បញ្ជាក់ ABA ឈ្មោះ SOENG CHESDA )” ។

គួរឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងនោះ សម្តេចធិបតី បានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សូមបញ្ជាក់ថា មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារ មុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិត កងទ័ពកម្ពុជាម្នាក់៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា

ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ...

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...