ចក្ខុវិស័យពីភ្នំពេញ ទៅកាន់ពិភពលោក៖ Lagio Gelato កំពុងដួសការ៉េម Italy ដោយមោទនភាពកម្ពុជាចូលទៅក្នុងគ្រប់កែវផ្តល់ទៅអោយអតិថិជន

Date:

នៅចំកណ្តាលរាជធានីភ្នំពេញ ក្លិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ ការ៉េមបែបអ៉ីតាលី Gelato ទើបផលិតថ្មីៗ កំពុងទាក់ទាញអារម្មណ៍អ្នកដើរឆ្លងកាត់។ អតិថិជនឈរ​មើល​ដោយអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្ត ខណៈបុគ្គលិកហ៊ុច gelato មួយកែវ ដែលពួកគេប្រហែលជាគិតថា អាចរកបានតែនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីតែប៉ុណ្ណោះ— ប៉ុន្តែនេះមិនមែនជាផលិតផលនាំចូលសុទ្ធសាធឡើយ។ នេះគឺ Lagio Gelato ដែលកើត និងផលិតដោយមោទនភាពនៅកម្ពុជា មានគ្រឿងផ្សំ និងរូបមន្តពីប្រទេស Italy ផ្ទាល់។

អ្នកបង្កើត brand Lagio Matcha & Gelato លោកឈុយ សុងហួរ បានលើកឡើងថា ការធ្វើដំណើរនេះចាប់ផ្តើមពីជំនឿយ៉ាងសាមញ្ញប៉ុន្តែដោយភាពមុះមុតមួយ៖ “កម្ពុជា​អាច​បង្កើត​ម៉ាកផលិតផល ដែលមានគុណភាពស្មើនឹងកម្រិតអន្តរជាតិ ដោយមិនបាត់បង់អត្តសញ្ញាណក្នុងស្រុក។”

“យើងចង់បញ្ជាក់ថា ម៉ាកកម្ពុជាអាចល្អស្មើ ឬល្អជាងអ្វីដែលអ្នកបានសាកនៅក្រៅប្រទេសផងដែរ” លោកឈុយ សុងហួរ និយាយជាមួយនឹងស្នាមញញឹម។ “គ្រប់ស្លាបព្រាមួយម៉ាត់ៗ របស់អតិថិជនយើង វាគឺជាចំណែកនៃសេចក្តីសុបិន្តនោះ”។

ផលិតផលដែលរៀបរាប់ពីគុណភាព ដោយខ្លួនឯង Lagio Gelato មិនមែនគ្រាន់តែជាការ៉េមសម្រាប់លាងមាត់ត្រជាក់តែប៉ុណ្ណោះទេ — វាជាការជឿទុកចិត្ត។ គ្រប់កែវសុទ្ធតែត្រូវបានផលិតឡើងថ្មីៗ ដោយប្រើវត្ថុធាតុដើមមានគុណភាពខ្ពស់មកពីប្រទេស Italy ដែលបានជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីធានាឱ្យបាននូវរសជាតិ និងសុវត្ថិភាពអាហារ។ យើងមិនប្រើប្រាស់ផ្លូវកាត់ ឬការបន្ថយគុណភាពផលិតផលយើងនោះឡើយ។ ការប្តេជ្ញានេះហើយដែលបានបង្ករអោយអតិថិជនចាប់ផ្តើមស្គាល់ និងក្លាយជាអតិថិជនប្រចាំរបស់ Lagio Gelato ចាប់ពីសិស្សានុសិស្សមកជួបជុំគ្នាក្រោយម៉ោងសិក្សា រហូតដល់ឪពុកម្តាយដែលយកកូនៗមកញុំា gelato ជុំគ្នាពេលចេញពីរៀន ឬចុងសប្តាហ៍។

សម្រាប់មីនុយរសជាតិរបស់ Lagio Gelato គឺមានរសជាតិជាច្រើនចម្រុះយ៉ាងច្នៃប្រឌិត — ពីរសជាតិដើមអ៉ីតាលីដ៏ឆ្ងាញ់ពិសារដូចជា Chocolate និង Vanilla ជាដើម និងរួមបញ្ចូលទាំងរសជាតិថ្មីៗច្នៃដោយប្រើគំនិតពីកម្ពុជាលាយបញ្ចូលគ្នាផងដែរដូចជា Matcha និង Black Sesame។

លើសពីម៉ាក វាគឺជាចលនាសមិទ្ធផលរបស់ Lagio Gelato មកដល់សព្វថ្ងៃនេះក៏កំពុងព្យាយាមផ្លាស់ប្តូរនូវទស្សនៈរបស់ប្រជាជនចំពោះអាជីវកម្មកម្ពុជា។ ក្នុងទីផ្សារដែលមានម៉ាកផលិតផលនាំចូលជាអ្នកដឹកនាំ
Lagio Gelato សង្ឃឹមថាម៉ាកនេះនឹងក្លាយជានិមិត្តរូបនៃភាពដែលអាចទៅរួចជាច្រើន នៅពេលដែលក្តីស្រលាញ់រួមបញ្ចូលគ្នាជាមួយភាពអត់ធ្មត់។

“យើងសង្ឃឹមថា ការលូតលាស់របស់យើងអាចជំរុញឱ្យសហគ្រិនផ្សេងទៀតនឹងបន្តរដើរទៅមុខជាមួយគ្នា” លោកឈុយ សុងហួរ បន្ថែម។ “ប្រសិនបើយើងអាចធ្វើឱ្យមាន Gelato ដែលពោរពេញដោយមោទនភាពជាតិ អ្នកផ្សេងក៏អាចបង្កើតផលិតផលប្រកួតប្រជែងនៅកម្រិតពិភពលោកបានដែរ។”

ពេលវេលាដែលរីករាយ និងការបង្កើតអនុស្សាវរីយ៍ល្អៗ និងមានសុភមង្គលការចូលទៅក្នុងហាង Lagio Gelato មួយ អ្នកនឹងមើលឃើញថាវាមិនមែនគ្រាន់ជាកន្លែងទិញgelato នោះទេ — វាគឺជាកន្លែងសម្រាប់ការណាត់ជួបដំបូង (first date) កន្លែងដែលគ្រួសារជួបជុំគ្នាក្រោយបរិភោគអាហារ និងកន្លែងដែលមិត្តភក្តិប្រារព្ធទិវាពិសេស និងជួបជុំគ្នា។ គ្រប់កែវមិនមែនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់នោះទេ ប៉ុន្តែវាបានបង្កើតអារម្មណ៍ល្អៗ និងអនុស្សាវរីយ៍ជាច្រើន។

ពីហាងដំបូងនៅក្នុងខណ្ឌទួលទំពូង ជាមួយក្តីស្រមៃនេះ Lagio Gelato បន្តរបើកបានសាខាទី២ និងទី៣ របស់ខ្លួនក្នុងផ្សារទំនើប Exchange Square និងកណ្តាលទីក្រុងកោះពេជ្រថ្មីៗនេះ។

យើងសង្ឃឹមថាថ្ងៃណាមួយ យើងអាចបង្ហាញថា គុណភាពកម្រិតពិភពលោកអាចកើតចេញពីទីនេះក្នុងប្រទេសកម្ពុជា។ ហើយប្រសិនបើក្តីសុបិនរបស់អ្នកបង្កើតយីហោក្នុងស្រុកបន្តរដំណើរទៅមុខដោយបែបនេះ មិនមែនត្រឹមតែជាប្រជាជនកម្ពុជាដែលសាករសជាតិនេះទេ — ប៉ុន្តែអាចជាពិភពលោកទាំងមូលផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...