អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន​ ទៅកោះរ៉ុង ជួយយកទាហានជេីងទឹកម្នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ ក្រោយត្រូវឱម៉ាល់ទិច

Date:

ព្រះសីហនុ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន​ GTVC មួយគ្រឿង​ ចេញទៅក្រុងកោះរ៉ុង នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីជួយកងទ័ពជើងទឹកម្នាក់ ដែលត្រូវសត្វឱម៉ាល់ទិច​ ប្រហែល30មេ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

កងទ័ពជើងទឹកខាងលេីនេះ​ អនុនាវាទោ មានឈ្មោះ​ កែវ សុបេន អាយុ ៣១ឆ្នាំ មុខរបរ វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ត្រូវនាំបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

កងទ័ពរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍​ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...

អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»

ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank aof...