អ្នកឧកញ៉ា ទៀ វិចិត្រ៖ ពលរដ្ឋក្នុងខេត្តព្រះសីហនុជាច្រើននាក់ ឧបត្ថម្ភសម្ភារៈ និងស្បៀង សម្រាប់វីរៈកងទ័ព និងពលរដ្ឋភៀសសឹក

Date:

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ​ បានឱ្យដឹងថា មានពលរដ្ឋ និងសប្បុរសជនច្រើននាក់​ បាននាំយកសម្ភារៈ ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមឧបត្ថម្ភកងទ័ព និងជនភៀសសឹក តាមរយៈអ្នកឧកញ៉ា ដែលបានរៀបចំក្រុមការងារទទួល នៅទីតាំងក្នុងកំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់បន្ថែមថា ការទទួលជំនួយនេះ និងធ្វើបន្តរហូតដល់ល្ងាចថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៥ ហើយនៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ានិងក្រុមការងារ នឹងដឹកជញ្ជូនយកជំនួយនេះ ទៅជូនកងទ័ព និងពលរដ្ឋភៀសសឹក តាមផ្នែកនិងទីតាំងមួយចំនួន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ជិតឆ្ងាយដែលបានចូលរួម​សកម្មភាពនេះ ជាមួយនិងក្រុមការងាររបស់អ្នកឧកញ៉ាផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...