ស្រ្តីម្នាក់ សម្រាលកូននៅលើអូប័រ កណ្តាលសមុទ្រ ពេលក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងដឹកបញ្ជូនពីកោះរ៉ុង ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

Date:

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ទាបភ្លឺ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីពោះម្នាក់ នៅកោះរ៉ុង មានឈ្មោះ ឈឿន លក្ខិណា ២៦ឆ្នាំ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប៉ុន្តែពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏ស្រ្តីខាងលើ សំរាលកូននៅលើអូប័រតែម្តង។

ស្រ្តីខាងលើ ត្រូវបានក្រុមគ្រូពេទ្យ និងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

មិត្តហ្វូន ចាប់ដៃគូជាមួយមន្ទីរពេទ្យឈានមុខគេ របស់វៀតណាម ដើម្បីនាំយកសេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់មកកាន់កម្ពុជា

ក្នុងគោលបំណងជួយឱ្យប្រជាពលរដ្ឋ អាចទទួលបានសេវាថែទាំសុខភាពទំនើបៗកាន់តែងាយស្រួល មិត្តហ្វូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រជាផ្លូវការ ជាមួយមន្ទីរពេទ្យយោធភូមិភាគ ១៧៥ និងមន្ទីរពេទ្យ FV ក្នុងប្រទេសវៀតណាម...

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

ភ្នំពេញ៖​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព...

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...