ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល? ក្រុមមនុស្សចាស់ (lalavita) ឬ ក្រុមក្មេង (Star Grow)?
សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រ តាមដានកម្មវិធីកម្សាន្តបែបគ្រួសារ ត្រៀមខ្លួនទទួលយកភាពរីករាយ និងភាពភ្ញាក់ផ្អើលថ្មីមួយទៀត! កម្មវិធីទូរទស្សន៍ «ត្រឡប់ទៅកាន់ភាពយុវវ័យ» (Back To The Youth) ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នឹងនាំយកវគ្គពិសេសដ៏រំភើបមួយមកជូនប្រិយមិត្តនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
អ្វីដែលធ្វើឱ្យវគ្គពិសេសនេះខុសប្លែកពីសប្តាហ៍មុនៗ គឺវត្តមានរបស់ បេក្ខជនកិត្តិយសជាតារាសម្តែងល្បីៗ និងក្មេងៗពូកែៗ និង វ័យឆ្លាត ដែលនឹងមកជួបជុំគ្នានៅលើឆាកតែមួយ។ ពួកគាត់នឹងត្រូវបញ្ចេញនូវសមត្ថភាព ភាពរហ័សរហួន និងចំណេះដឹងដើម្បីប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់សរុប ៤,០០០,០០០ រៀល ។
បន្ថែមពីលើការប្រកួតដ៏ស្វិតស្វាញ និងសំណើចពេញនៅលើឆាក ទស្សនិកជននឹងបានឃើញពីជ្រុងមួយទៀតនៃតារាក្នុងដួងចិត្តរបស់ខ្លួន ក្នុងការថែរក្សារាងកាយឱ្យនៅតែស្អាត សង្ហា និងមានថាមពលក្មេងជាង វ័យ។ កម្មវិធីនឹងទម្លាយនូវអាថ៌កំបាំងសុខភាព និងវិធីសាស្ត្រថែរក្សាថាមពលរាងកាយដែលតារាល្បីៗតែងតែអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។
ជាពិសេសសម្រាប់ទស្សនិកជនដែលចូលរួមមើលក៏មិនខកបំណងក្នុងការទទួលបានប្រូម៉ូសិនពិសេសៗពីប្រេន lalavita NMN និង Star Grow Plus IQ នៅក្នុងវគ្គពិសេសនេះ ដោយគ្រាន់តែស្កេននូវ QR ដែលមាននៅក្នុងកម្មវិធីពេលកំពុងចាក់ផ្សាយ។
តើបេក្ខជនពិសេសៗរូបណាខ្លះនឹងមកបង្កើតភាពភ្ញាក់ផ្អើលនៅលើឆាក? ហើយតើក្រុមណាដែលនឹងមានសមត្ថភាពខ្ពស់ក្នុងការយកជ័យជម្នះប្រាក់រង្វាន់៤,០០០,០០០ រៀល ត្រឡប់ទៅផ្ទះវិញ?
សូមកុំភ្លេចចូលរួមតាមដានទស្សនា នៅក្នុងកម្មវិធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» (Back To The Youth) វគ្គពិសេសនេះ ដែលនឹងផ្សាយជូនទស្សនានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧ យប់ ខាងមុខនេះ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ៖

