ដំណឹងល្អ សម្រាប់អ្នកគាំទ្រ Mobile Legends: Bang Bang នៅកម្ពុជា ដោយព្រឹត្តិការណ៍ MLBB 515 eParty នឹងធ្វើឡើង នាពេលឆាប់ៗ​ខាងមុខនេះ

Date:

ភ្នំពេញ-ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៖ Montoon ដែលជាក្រុមហ៊ុន ផលិតវីដេអូហ្គេម Mobile Legends: Bang Bang ដ៏ពេញនិយមបំផុត កំពុងរៀបចំគម្រោង សម្រាប់ខួបលើកទី៣ នៃព្រឹត្តិការណ៍ MLBB 515 eParty ហើយនឹងអញ្ជើញ អ្នកលេងហ្គេម (Gamers) ទាំងអស់ នៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៏ ឲ្យចូលរួម ព្រឹត្តិការណ៍ តាមអនឡាញនេះ ។

ក្រោមស្លាក «Together We Achieve More» ព្រិត្តិការណ៍ MLBB 515 eParty នឹងជម្រុញទឹកចិត្ត អ្នកលេងហ្គេម (Gamers) ទាំងអស់ក្នុងតំបន់ ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈម បង្កឡើង ដោយការរាតត្បាត ជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការណ៍ ការបិទខ្ទប់ និងបម្រាមគោចរ ទូទាំងប្រទេសកម្ពុជាក៏ដោយ។

ជាមួយនិងអ្នកលេងសកម្ម រាល់ខែ ២លាន ៥សែននាក់ នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេម លើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយ នៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប និងការសប្បាយរីករាយចម្រុះ អំឡុងពេល នៃគ្រាលំបាកនេះ។

ក្នុងយុទ្ធនាការ MLBB 515 ឆ្នាំនេះ នឹងមានការដាក់បង្ហាញក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម ដោយមានតួអង្គ សំខាន់ៗចំនួន ៣នាក់ របស់ Mobile Legends: Bang Bang រួមមាន លោក Chou កញ្ញា Selena និងលោក Brody។ ជាមួយតួអង្គថ្មីៗ ដ៏គួរឲ្យចាប់អារមណ៍ទាំងអស់នេះ នឹងនាំមកនូវភាពរំភើប និងអង្រួនដួងចិត្តអ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ 515។

ក្នុងតួនាទីនៃក្រុមតួអង្គថ្មីៗ ទាំងអស់នេះ តួអង្គ Chou នឹងដឹកនាំក្រុម S.T.U.N. ដែលមានសមាជិកបីនាក់ នឹងជាតារារ៉េប អ្នករាំ និងអ្នកជិះបន្ទះក្តាររអិល ដោយគាត់នឹងចេញ Music Video ជាលក្ខណៈអន្តរជាតិ នៅថ្ងៃទី ៨ ឧសភា។
លក្ខណៈវីដេអូផ្សេងៗគ្នា នឹងត្រូវបានដាក់បង្ហាញ ទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅប្រទេសកម្ពុជាផងដែរ ដែលសិល្បករ ឈានមុខគេមួយចំនួន របស់យើង នឹងដើរតួជាតួអង្គ លោក Chou កញ្ញា Selena និងលោក Brody នៅក្នុង Music Video ពិសេសជាភាសាខ្មែរ ដែលនឹងចាក់បញ្ចាំង នៅថ្ងៃទី១៦ ខែឧសភា ។

Music Video របស់គាត់នឹងជម្រុញទឹកចិត្ត អ្នកគាំទ្រ MLBB នៅក្នុងតំបន់ ជាមួយនឹងផ្នត់គំនិត «Together We Achieve More »។

ក្រុមហ៊ុន Montoon មិនទាន់បង្ហើប ឱ្យដឹងថាតារាកម្ពុជាទាំង ៣រូប នោះជានរណាទេ ប៉ុន្តែក្រុមហ៊ុន បានឲ្យដឹងថា អ្នកគាំទ្រទាំអស់ធានាថា នឹងរំភើបពីការចូលរួម របស់តួអង្គទាំងអស់នោះ ដែលនឹងធ្វើឱ្យ ព្រឹត្តិការណ៍ MLBB 515 កាន់តែក៏ក្រើកបំផុង។

តារាសម្ដែងពី MV ក៏នឹងចាប់ដៃគូ ជាមួយកីឡាករ MLBB កំពូលៗ របស់កម្ពុជាផងដែរ ដើម្បីសហការគ្នា ក្នុងកម្មវិធីប្រកួត Fun Match នាចុងឆ្នាំនេះ ដោយនឹងធ្វើការផ្ទាល់ ដោយពួកគេអាចសាកល្បង ជំនាញលេង របស់ពួកគេ ទល់និងជើងក្លាំង ដ៏ទៃទៀត ។

លោកស្រី Lillian Gao មកពីក្រុមហ៊ុន Montoon បានឲ្យដឹងថា «យើងដឹងថាអ្នកគាំទ្រ និងអ្នកលេង ហ្គេម MLBB របស់យើងនៅកម្ពុជា កំពុងឆ្លងកាត់បញ្ហាលំបាកឥឡូវនេះ ដូច្នេះយើងសង្ឃឹមថា ព្រឹត្តិការណ៍ MLBB 515 eParty នេះអាចនាំមកនូវ ភាពសប្បាយរីករាយ និងទំនាក់ទំនង ដែលកំពុងត្រូវការបំផុត ជាមួយ មិត្តភក្តិ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងតំបន់ នៅពេលដែលយុទ្ធនាការនេះ ចាប់ផ្ដើមឡើង។»

លោកស្រី Lillian Gao បានឲ្យដឹងទៀតថា «ខ្ញុំគិតថាអ្នកគាំទ្រ និងអ្នកលេងហ្គេម MLBB របស់យើង នឹងពេញចិត្តតួអង្គថ្មី និង MV ដែលកំពុងត្រូវបាន ផលិតឥឡូវនេះ ដោយកំពូលតារាកម្ពុជា ៣ រូប ដែលធ្វើឲ្យ វីរបុរស S.T.U.N. លោក Chou កញ្ញ Selena និង លោក Brody កាន់តែរស់រវើក។ សូមរងចាំមើល និងស្វែងយល់បន្ថែម។»

អ្នកគាំទ្រទាំងអស់ នឹងមិនចង់ខកខាន អត្ថប្រយោជន៍ ពីការចូលរួម នៃព្រឹត្តិការណ៍ 515 ពិសេសនេះឡើយ និងកាលបរិច្ឆេទ មានដូចនៅខាងក្រោម៖
-ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – ពីធីចាប់រង្វាន់ 515
-ថ្ងៃទី១៥ ខែឧសភា – វីរបុរសទាំងអស់ អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេចបាន សមិទ្ធិផល 515 ពិសេស

-ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – អ្នកលេងទាំងអស់ នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញ ពីការប្រកួត សម្រាប់ ៣ ប្រកួត
-ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា – Login ដើម្បីជ្រើសរើសតួអង្គ

សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាព តាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការ របស់ MLBB នៅកម្ពុជា។ អ្វីដែលប្រាកដនោះ គឺថាព្រឹត្តិការណ៍ MLBB 515 ឆ្នាំនេះនឹងនាំមកនូវ ភាពសប្បាយរីករាយ និងភាពរំភើប ដល់អ្នកគាំទ្រ ទូទាំងពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...