Vietjet នាំមុខគេនៅអាស៊ីអាគ្នេយ៍ ទាក់ទងនឹងប្រសិទ្ធភាពនៃការបំភាយឧស្ម័នសម្រាប់ការហោះហើរក្នុងតំបន់

Date:

ភ្នំពេញ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦-​យោងតាមការពិនិត្យឡើងវិញអំពីការបំភាយឧស្ម័នហោះហើរឆ្នាំ ២០២៥ ដោយស្ថាប័នCirium ដែលជាអ្នកផ្តល់ទិន្នន័យ និងវិភាគអាកាសចរណ៍ឈានមុខគេលើពិភពលោក ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងការបំភាយឧស្ម័នសម្រាប់ប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមិទ្ធផលនេះ ពង្រឹងជំហររបស់ Vietjet ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពបំផុតនៅក្នុងតំបន់។

លទ្ធផលទាំងនេះ គឺត្រូវបានផ្តល់ជូនដោយផ្អែកលើការប្រមូលទិន្នន័យដោយផ្អែកលើវិធីសាស្ត្រ EmeraldSky របស់ក្រុមហ៊ុន Cirium ដែលប្រើប្រាស់ CO₂ ក្នុងមួយគីឡូម៉ែត្រកៅអីដែលមាន (CO₂/ASK) ជារង្វាស់ចម្បង – ដែលឆ្លុះបញ្ចាំងពីបរិមាណប្រេងឥន្ធនៈដែលក្រុមហ៊ុនអាកាសចរណ៍ដុតទាក់ទងទៅនឹងសមត្ថភាពចំនួនអ្នកដំណើរដែលខ្លួនធ្វើប្រតិបត្តិការ។ យោងតាមរបាយការណ៍នេះ ក្រុមហ៊ុន Vietjet បានកត់ត្រាឧស្ម័ន CO₂/ASK ចំនួន ៦៤.៥ ក្រាម ដោយឈរនៅលំដាប់ទីមួយនៅក្នុងចំណាត់ថ្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ នាំមុខក្រុមហ៊ុន Singapore Airlines (៦៦.៧ ក្រាម) ក្រុមហ៊ុន Lion Air (៦៧.១ ក្រាម) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត។

ចំណាត់ថ្នាក់នេះ ប្រៀបធៀបការអនុវត្តការបំភាយឧស្ម័នលើជើងហោះហើរដែលដំណើរការទាំងស្រុងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលលេចធ្លោនៃផ្លូវហោះហើររយៈចំងាយជិត និងមធ្យមធ្វើឱ្យប្រសិទ្ធភាពប្រេងឥន្ធនៈកាន់តែពិបាកក្នុងការធ្វើឱ្យប្រសើរឡើង។ ក្រោមលក្ខខណ្ឌប្រតិបត្តិការដែលអាចប្រៀបធៀបបាន សមត្ថភាពរបស់ Vietjet ក្នុងការរក្សាអាំងតង់ស៊ីតេនៃការបំភាយឧស្ម័នទាបបំផុតបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការហោះហើរនៅទូទាំងខ្សែសង្វាក់តម្លៃទាំងមូល ចាប់ពីការកំណត់រចនាសម្ព័ន្ធយន្តហោះ និងការធ្វើផែនការបណ្តាញរហូតដល់ការគ្រប់គ្រងបន្ទុក។

កងនាវាអាកាសចរជំនាន់ថ្មី បង្កើតបានជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តការបំភាយឧស្ម័នកាបូនរបស់ Vietjet។ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការជាចម្បងនូវយន្តហោះ Airbus A320 និង A321 រួមទាំងវ៉ារ្យ៉ង់ “NEO” ចុងក្រោយបំផុត ដែលផ្តល់នូវការសន្សំសំចៃប្រេងឥន្ធនៈប្រហែល 15-20% បើប្រៀបធៀបទៅនឹងម៉ូដែលជំនាន់មុន។ ជាមួយនឹងកងនាវាអាកាសចរមួយក្នុងចំណោមកងនាវាអាកាសចរដែលក្មេងជាងគេនៅក្នុងតំបន់ Vietjet ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO₂ ក្នុងមួយជើងនៃការហោះហើរ។ រួមជាមួយនឹងការវិនិយោគកងនាវាអាកាសចរក្រុមហ៊ុន Vietjet បង្កើនការប្រើប្រាស់បច្ចេកវិទ្យានៅទូទាំងប្រតិបត្តិការរបស់ខ្លួន ចាប់ពីកម្មវិធីវិភាគទិន្នន័យជើងហោះហើរដូចជា SkyBreathe រហូតដល់គំនិតផ្តួចផ្តើមបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈដូចជា SFCO₂ ដែលធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៅទូទាំងបណ្តាញហោះហើរទាំងមូលរបស់ខ្លួន។

កន្លងមក Vietjet ត្រូវបានដាក់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង 7 លើពិភពលោកសម្រាប់និរន្តរភាពក្នុងឆ្នាំ 2025 ដោយក្រុមហ៊ុន AirlineRatings ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនប្រសិទ្ធភាពប្រេងឥន្ធនៈ និងការផ្លាស់ប្តូរកំណើនបៃតង។ ក្រុមហ៊ុនVietjet ក៏ទទួលបានការទទួលស្គាល់ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងទីផ្សារដូចជាតៃវ៉ាន់ជាដើម។

ការពិនិត្យឡើងវិញអំពីការបំភាយឧស្ម័នសម្រាប់ការហោះហើរ (The Flight Emissions Review ) នេះ គឺជាចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Cirium ដែលផ្តល់នូវការវាយតម្លៃឯករាជ្យអំពីក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទាំង 100 របស់ពិភពលោកដោយផ្អែកលើទិន្នន័យប្រតិបត្តិការជាក់ស្តែង។ វាអនុញ្ញាតឱ្យមានការប្រៀបធៀបប្រកបដោយតម្លាភាពនៃការអនុវត្តការបំភាយឧស្ម័ននៅទូទាំងក្រុមហ៊ុនអាកាសចរណ៍តាមមាត្រដ្ឋាន និងតំបន់ភូមិសាស្ត្រ ដែលបម្រើជាស្តង់ដារសម្រាប់ឧស្សាហកម្មអាកាសចរណ៍សកល។

សម្រាប់អ្នកធ្វើដំណើរកម្ពុជា ក្រុមហ៊ុន Vietjet ផ្តល់ជូននូវការតភ្ជាប់ទៅកាន់ប្រទេសវៀតណាម និងក្រៅប្រទេស ខណៈពេលដែលកំពុងលើកកម្ពស់ជម្រើសធ្វើដំណើរប្រកបដោយនិរន្តរភាពជាងមុន តាមរយៈសេវាកម្មផ្លូវហោះហើរសៀមរាប-ហាណូយរបស់ខ្លួន។ តាមរយៈការរួមបញ្ចូលប្រសិទ្ធភាពប្រតិបត្តិការជាមួយនឹងការតភ្ជាប់ដែលបានពង្រីក ក្រុមហ៊ុន Vietjet មិនត្រឹមតែពង្រឹងទំនាក់ទំនងទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា វៀតណាម និងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់តំបន់នេះឆ្ពោះទៅរកអាកាសចរណ៍ដែលមានទំនួលខុសត្រូវចំពោះបរិស្ថានកាន់តែប្រសើរឡើងផងដែរ។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...