សាលាអន្តរជាតិ ផារ៉ាហ្គន ពីរភាសាដែលទទួលស្គាល់ដោយ CIS ដំបូងបង្អស់របស់កម្ពុជា

Date:

សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ដែលផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំដែលត្រូវបានវាយតម្លៃទទួលស្គាល់ដោយស្ថាប័ន CIS។

កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ ពោលគឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្នុងការផ្ដល់នូវគុណភាពអប់រំ ដែលមានស្ដង់ដាខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។

សមិទ្ធផលនេះទៀតសោតបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់សាលាក្នុងការរក្សាបាននូវគុណភាពអប់រំខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពសិស្ស និងការអភិវឌ្ឍសាលារៀនទាំងមូល ចាប់តាំងពីពេលទទួលបានការវាយតម្លៃទទួលស្គាល់របស់ CIS ជាលើកដំបូងក្នុងឆ្នាំ២០១០ បន្តមកដល់បច្ចុប្បន្ន។

អត្ថប្រយោជន៍សំខាន់ៗ ដែលសិស្សផារ៉ាហ្គនទទួលបាន រួមមានកម្មវិធីសិក្សាខេមប្រ៊ីជ កម្មវិធីសិក្សាជាតិ និងសញ្ញាបត្រសមមូលដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ដែលកត្តាទាំងនេះជួយឱ្យប្អូនៗសិស្សានុសិស្សអាចជោគជ័យទៅបានទាំងក្នុង និងក្រៅប្រទេស ស្របតាមស្ដង់ដា CIS។

លោក Artur Tulepbekov នាយកគ្រប់គ្រងសាលាអន្តរជាតិផារ៉ាហ្គន បានគូសបញ្ជាក់ថា ៖ «អស់រយៈពេល១៦ឆ្នាំមកនេះ យើងពិតជាមានមោទនភាពចំពោះការរួមដំណើរជាមួយ CIS ក្នុងស្មារតីបន្តពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍមូលធនមនុស្ស»៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...