លំនៅដ្ឋាន ម៉ារីហូម ផ្តល់ថេរវេលា បង់ប្រាក់កាន់តែវែង នឹងកាន់តែងាយស្រួល មានច្រើនជម្រើស​ ៣០%៣០ខែ

Date:

ដោយមានបទពិសោធន៍ នៃការសាងសង់សំណង់លំនៅដ្ឋាន ជាច្រើនឆ្នាំ ម្ចាស់គំរោងរបស់លំនៅដ្ឋាន ម៉ារីហូម មានគំនិតចង់ផ្តល់ឲ្យ ម្ចាស់ផ្ទះគ្រប់រូប ទទួលបាននូវភាពកក់ក្តៅ នៃសំណង់លំនៅដ្ឋានដ៏រឹងមាំ រួមនឹងរចនាបថស្រស់ស្អាត ស៊ីវិល័យ និងការរស់នៅ ប្រកបដោយផាសុកភាព។

ដូច្នេះលំនៅដ្ឋាន ម៉ារីហូម​ បានគិតគូរយ៉ាងដិតដល់ សម្រាប់អតិថិជន ក៏ដូចជាការផ្តល់ជូនបន្ថែម នូវភាពងាយស្រួល ជាមួយនឹងការបង់ប្រាក់ ជាច្រើនជម្រើសល្អៗ សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ចង់ទិញនូវផ្ទះវីឡាភ្លោះ។ ផ្តល់ជូនពេលវេលាវែងជាងមុន សម្រាប់ការបង់ប្រាក់​៣០%មុន ដោយអាចរំលស់បានរហូតដល់ រយៈពេល ៣០ខែ ដោយគ្មានការប្រាក់ ។

គួររំលឹកថា គិតមកទល់នឹងពេលនេះ សំណង់លំនៅឋាន ម៉ារីហូម បាននឹងកំពុងមមាញឹកយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់ ដែលឆ្ពោះជំហានកាន់តែលឿន រហូតសម្រេចបានប្រមាណ៧០% នៃសំណង់ទាំងមូល ។ ជាងនេះទៅទៀត ប្រសិនបើបងប្អូនអញ្ជើញ​មក ធ្វើការកក់ទីតាំងនាពេលឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃ ៤០០០ដុល្លារអាមេរិកតែម្តង ។

វីឡាភ្លោះមានចំណុចល្អៗ ជាច្រើនដូចជា៖
*ទំហំផ្ទះធំជិតប៉ុនវីឡាទោល
*សម្ភារបន្ទប់ទឹក ជាផលិតផលរបស់ថៃ
*មានការរៀបចំធ្នើ សម្រាប់ដាក់សម្ភារបន្ទប់ទឹក
*តំណទុយោទឹកមានការអ៊ុតបានល្អ
*ផ្តល់ជូនប្លង់ភ្លើង និងប្លង់ទុយោទឹក (MEP)
*ផ្តល់ជូនប្លង់រឹង ដោយឥតគិតថ្លៃ

ចំណែកឯទីតាំងស្ថិតនៅ ក្នុងតំបន់ប្រជុំជន/ ពោរពេញ ទៅដោយសេវាសាធារណៈ និងហ៊ុមព័ទ្ធដោយសាលារៀន (CIA First International School) មន្ទីរពេទ្យ (ជោរៃ ភ្នំពេញ) ផ្សារ(ផ្សារច្បារអំពៅ, ផ្សារព្រែកឯង) និងអមដោយទន្លេធំៗ ពីរដែលផ្តល់ខ្យល់ត្រជាក់ស្រស់ថ្លា៕

ចង់ដឹងកាន់តែច្បាស់ អាចទំនាក់ទំនងភ្លាមៗតាមរយៈ Telegram:
https://t.me/merryhomesales
https://t.me/merryhomesales02
ទំនាក់ទំនងលេខទូរសព្ទ៖ 077 99 77 82 (Cellcard) និង087 99 77 82 (Smart)

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...