Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

Date:

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់ និងឱកាសធ្វើដំណើរនានទៅកាន់គោលដៅអន្តរជាតិកាន់តែច្រើន ខណៈដែលក្រុមហ៊ុន Vietjet កំពុងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ ដោយផ្តល់ជូនសំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ នៅទូទាំងបណ្តាញជើងហោះហើរក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយរបស់ខ្លួន។

តាមរយៈសេវាកម្មហោះហើរពីសៀមរាប-ហាណូយរបស់ Vietjet អ្នកដំណើរពីប្រទេសកម្ពុជាអាចតភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលតាមរយៈរដ្ឋធានីរបស់ប្រទេសវៀតណាមទៅកាន់គោលដៅនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក រួមទាំង ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានដាក់ឱ្យដំណើរការសេវាកម្មថ្មីៗពីទីក្រុងហាណូយទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ នេះផងដែរ។


ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:00 ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ (GMT+7) អ្នកធ្វើដំណើរអាចរីករាយជាមួយតម្លៃសំបុត្រថ្នាក់អេកូ ដែលមានតម្លៃចាប់ពីត្រឹមតែ USD0 ​ ជាមួយលេខកូដប្រូម៉ូសិន SALE66។ ប្រូម៉ូសិនបញ្ចុះតម្លៃដ៏ពិសេសនេះ អាចអនុវត្តបានសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ ​ នៅទូទាំងផ្លូវហោះហើរទាំងអស់របស់ Vietjet។ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ 15% លើតម្លៃសំបុត្រថ្នាក់ Deluxe​ លើផ្លូវហោះហើរថ្មីគឺ ហាណូយ-ប្រាក (Hanoi-Prague) និង ហាណូយ-អាល់ម៉ាទី (Hanoi-Almaty) ដោយបញ្ចូលលេខកូដប្រូម៉ូសិន HELLOVIETNAM ដែលមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧​។

លើសពីនេះ ការលក់បញ្ចុះតម្លៃសំបុត្រនារដូវក្តៅឆ្នាំ២០២៦ របស់ Vietjet ផ្តល់ជូនអ្នកធ្វើដំណើរនូវការសន្សំដ៏គួរឱ្យទាក់ទាញសម្រាប់ការធ្វើដំណើររវាងថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ​។ អ្នកធ្វើដំណើរអាចរីករាយជាមួយការបញ្ចុះតម្លៃ ៣០% លើតម្លៃសំបុត្រ Deluxe​ ជាមួយនឹងលេខកូដប្រូម៉ូសិន SALE66DLX ហើយអ្នកក៏អាចកក់តម្លៃសំបុត្រថ្នាក់ SkyBoss និង Business អាចទទួលបានការបញ្ចុះតម្លៃតហូតដល់ 20% ​ ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJSALE20

អ្នកដំណើរដែលបានទិញសំបុត្រថ្នាក់ Deluxe អាចដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាម ដោយឥតគិតថ្លៃ ជ្រើសរើសកៅអីអាទិភាព និងផ្លាស់ប្តូរកាលវិភាគហោះហើរដោយឥតគិតថ្លៃ អ្វីៗគ្រប់យ៉ាងគឺត្រូវបានរៀបចំរួចរាល់សម្រាប់ការធ្វើដំណើរកម្សាន្តរដូវក្តៅដ៏ល្អឥតខ្ចោះរបស់លោកអ្នក និងក្រុមគ្រួសារបានដោយរីករាយនៅពេលធ្វើដំណើរជាមួយ Vietjet។ សំបុត្រ​បញ្ចុះតម្លៃ​អាច​កក់​បាន​តាមរយៈ www.vietjetair.com កម្មវិធី​ទូរស័ព្ទ “Vietjet Air” ឬ​តាមរយៈ​ការិយាល័យ​លក់​សំបុត្រ​ផ្លូវការ និង​ភ្នាក់ងារ​លក់នានានៅ​ទូទាំង​ពិភពលោក។

បណ្តាញហោះហើរដែលកំពុងពង្រីករបស់ Vietjet កំពុងបើកឱកាសធ្វើដំណើរថ្មីៗកាន់តែទូលំទូឡាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនទៀត ដែលធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែងាយស្រួលជាងពេលណាៗទាំងអស់សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីស្វែងយល់ពីទីក្រុងដ៏រស់រវើករបស់ប្រទេសវៀតណាម បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារដ៏ល្បីល្បាញ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ តាមរយៈបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ខ្លួន ជាពិសេសផ្លូវហោះហើរដែលទើបនឹងដាក់ឱ្យដំណើរការថ្មីទៅកាន់ទីក្រុងអាល់ម៉ាទី និងទីក្រុងប្រាក ក្រុមហ៊ុន Vietjet បន្តពង្រឹងការតភ្ជាប់របស់ប្រទេសវៀតណាមជាមួយនឹងមជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌សំខាន់ៗនៅទូទាំងតំបន់អាស៊ី និងអឺរ៉ុប។

អ្នកដំណើរដែលធ្វើដំណើរជាមួយ Vietjet នឹងទទួលបានភាពរីករាយនឹងបទពិសោធន៍ទំនើបនៅលើយន្តហោះ ដែលមានមុខម្ហូបក្តៅៗជាច្រើនប្រភេទ រួមទាំងម្ហូបអាហា
រវៀតណាម និងម្ហូបអាហារអន្តរជាតិ សេវាកម្មដ៏យកចិត្តទុកដាក់ និងជើងហោះហើរដែលដំណើរការដោយកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់ក្រុមហ៊ុនអាកាសចរណ៍។
​ មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
​ រយៈពេលធ្វើដំណើរខុសគ្នាទៅតាមផ្លូវហោះហើរ។ កាលបរិច្ឆេទហាមឃាត់ត្រូវបានអនុវត្ត។ សូមមើល vietjetair.com សម្រាប់ព័ត៌មានលម្អិត។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...