ដូចតាមការសន្យាមែន…! ថេបប្លេត Samsung Galaxy Tab S7 FE ដែលអតិថិជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារបំផុត បានដាក់លក់ជាផ្លូវការលើទីផ្សារ ក្នុងប្រទេសកម្ពុជាយើងហើយ …!

Date:

(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១៖ គេថាធ្វើស្រែទាន់ក្តៅដី…ទិញថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃទើបចេញថ្មីទាន់ ស្រឡាញ់ពេញចិត្ត …! គិតមកត្រឹមពេលនេះគឺ 7 ថ្ងៃគត់បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុន ដែលពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE បានកំពុងតែឈរបង្អួតរាងយ៉ាងស្រស់ស្អាត ជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក នឹងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យ ដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ទូទាំងប្រទេសតែម្តង…! 

This image has an empty alt attribute; its file name is IMG_4043-1024x604.jpg
This image has an empty alt attribute; its file name is IMG_4044-1024x796.jpg
This image has an empty alt attribute; its file name is IMG_4051-1024x462.jpg

លើកនេះប្រាកដជាត្រូវចិត្តហើយសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលចូលចិត្តការកម្សាន្តរយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម, ចូលចិត្តសរសេរដោយដៃ, កត់ត្រាធ្វើបញ្ជីនានា, ចូលចិត្តអាន, កត់ចំណាំ, ចូលចិត្តគូរគំនូរ, រចនា (Design) និងកំពុងស្វែងរកថេបប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់, កំពូលថាមពលថ្មមហាសាល, និងដើរលឿន នោះ Samsung Galaxy Tab S7 FE នេះគឺពិតជាល្អស័ក្តិសមបំផុតក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ 2021 នេះ…!

This image has an empty alt attribute; its file name is IMG_4053-1024x626.jpg
This image has an empty alt attribute; its file name is IMG_4054-1024x853.jpg

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញ និងស៊ីវីល័យ៖ ខ្មៅ, ប្រាក់, បៃតងស្រាល, ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖

This image has an empty alt attribute; its file name is IMG_4057-1024x476.jpg
This image has an empty alt attribute; its file name is photo_2021-07-07_11-04-15-1024x1024.jpg

* អេក្រង់៖ 12.4”

* អង្គប្រតិបត្តិការកម្រិតខ្ពស់៖ Snapdragon 750G

* អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)

* អង្គចងចាំ (RAM)៖ 6 GB

* ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់)

* ថាមពលថ្ម៖ 10,090 mAh 

* តម្លៃ 629 ដុល្លារ

* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង! 

This image has an empty alt attribute; its file name is IMG_4052-1024x569.jpg
This image has an empty alt attribute; its file name is IMG_4041.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Share post:

spot_imgspot_img

Popular

More like this
Related

អត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងជិវភាពរបស់នៅថ្មី នៅប្រទេសវៀតណាម

តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ...

អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា

ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ...

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...