event

Samsung Galaxy S20+ | S20 Ultra បានបង្ហាញខ្លួន ជាមួយភាព អស្ចារ្យ ដែលធ្វើ ឲ្យកក្រើក ពិភពស្មាតហ្វូន ក្នុងដើមឆ្នាំ២០២០

(ភ្នំពេញ) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីមហាព្រឹត្តការណ៍ ពិភពលោក ដ៏កក្រើកកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមកក្រុមហ៊ុន សាខាថៃសាមសុង អេឡិចត្រូនិកប្រចាំ ប្រទេសកម្ពុជា ក៏បានរៀបចំព្រឹត្តិការដ៏អស្ចារ្យផងដែរ ដោយបានអញ្ចើញ អ្នកសារព័ត៌មាន ជាច្រើននាក់មកជួបជុំគ្នា ដើម្បីធ្វើការទស្សនា និងប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall វេលាម៉ោង ៣ រសៀល ដើម្បីធ្វើ ជាសក្ខីភាព និងអបអរសាទរ ដល់ការបង្ហាញ វត្តមានស្តេច កំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលជាក្រុមហ៊ុន នាំមុខគេទូទាំង សកលលោក!

អតិថិជនទាំងអស់សាកគិតបន្តិច មើលកាមេរ៉ារបស់ សាមសុង ត្រឹមតែ 16MP គឺច្បាស់ឥតខ្ចោះទៅហើយចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀតមិនដឹងជាច្បាស់សាហាវយ៉ាងណាទេ! និយាយទៅម៉ាស៊ីនថត សុំចាញ់តែម្តង! ហើយអ្វីដែលកាន់តែមហស្ចារ្យ បំផុតនោះគឺ Samsung Galaxy S20 Ultra អាច Zoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូ បានដល់កម្រិត 8K!! សុំបញ្ជាក់ម្តងទៀតមិនមែន 2K ឬ 4K ទេ គឺ 8K!! ពិតជាអស្ចារ្យ មិនគួរឱ្យជឿមែន! ក្នុងប្រវត្តិសាស្ត្រហើយ ដែលក្រុមហ៊ុន សាមសុង បញ្ចេញ នូវស្តេចកំពូលស្មាតហ្វូន បែបនេះ!

បើកាមេរ៉ាអាចថតវីដេអូ ក្នុងកម្រិត 8K អ៊ីចឹងយើងអាចយកទៅប្រើផ្លូវការ បានដោយងាយមិនចាំ បាច់ស្ពាយម៉ាស៊ីនថតធំៗ ឬ DVCAM នាំតែធ្ងន់ទៀតទេ! មានត្រឹមតែ Samsung Galaxy S20+ | S20 Ultra គឺគ្រប់គ្រាន់ហើយ!!

បើយោងតាម លោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផល ទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ឆ្នាំ ២០២០ នេះគឺជាឆ្នាំ ដែលមានមោទនភាព និងអស្ចារ្យជាទីបំផុត របស់ក្រុមហ៊ុន សាមសុង ព្រោះថាស្តេចកំពូល ស្មាតហ្វូន និងជាអាវុធ ដ៏អស្ចារ្យរបស់ សាមសុង គឺបាន រចនាឡើងជាមួយនឹង បច្ចេកវិទ្យាដ៏ថ្មី ប្លែកដែល មិនធ្លាប់មានពីមុន សម្រាប់អតិថិជន របស់ខ្លួន ទូរទាំងពិភពលោក!

លោកជឿជាក់ យ៉ាងខ្លាំងថាស្តេចកំពូល ស្មាតហ្វូន Galaxy S20+ | S20 Ultra នឹងធ្វើឱ្យទីផ្សារ ស្មាតហ្វូនរបស់ ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាង ឆាប់រហ័ស។

គួររំលឹកផងដែរថា ស្មាតហ្វូនដ៏អស្ចារ្យនេះ នឹងដាក់ឲ្យធ្វើការ កម្មង់ទុកមុន ចាប់ពីថ្ងៃទី 12 ដល់ 26កុម្ភះ 2020ដែលភ្ជាប់មកជាមួយ នឹងកាដូពិសេសជា ច្រើនផងដែរ។

តោះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់អញ្ជើញ ទៅហាង ទំនើបដែល បានកំណត់ ឬហាងដែលមានចងផ្ទាំងបដា(Banner)សំគាល់! សម្រាប់ព័ត៌មាន បន្ថែមសូមសាកសួរ ដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោក អ្នកបំផុត ឬទំនាក់ទំនង តាមរយៈលេខ៖ 1800-203232 !

Most Popular

To Top