DAP Business

ពាណិជ្ជកម្ម

ជួនគ្នាមែន ស្របពេលការប្រកាស បិទចោលផ្សារឃ្លាំរំសេវភ្លាម មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ B2B CENTER ប្រកាសទទួលអាជីវករ ទាំងអស់នោះភ្លាម!

ស្របពេលទៅនឹងការប្រកាស បិទផ្សារឃ្លាំងរំសេវ ដែលបង្កើតឡើងជិត 20 ឆ្នាំនោះ អគារពាណិជ្ជកម្មចំរុះ B2B Center ដែលមានទីតាំង នៅលើផ្លូវ ហាណូយ ដែលមានចំងាយប្រមាណ 1km ពីផ្សារទំនើប AEON សែនសុខ ជាទីតាំងមានសក្ដានុពល ទៅលើអាជីវកម្មគ្រប់វិស័យ និងហ៊ុំព័ន្ធទៅដោយគំរោងបុរីធំៗ និងចរាចរកុះករ ដែលជាប្រភព នៃកំលាំងទិញដ៏ធំសំរាប់អាជីវកម្ម ក្នុងតំបន់នេះ ក៏បានប្រកាស ទទួលស្វាគមន៍ អាជីវករ ទាំងអស់នោះភ្លាម!

មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center) រចនាឡើង ស្របទៅនឹងតំរូវការទីផ្សារ នាពេលបច្ចុប្បន្ន ដោយផ្ទៃអាគារទាំងអស់ រួមបញ្ចូលគ្នាចំរុះទៅដោយ ផ្សារសហគមន៍, មជ្ឈមណ្ឌលពិព័រណ៍ និងកម្មវិធីផ្សេងៗ, អាហារដ្ឋាន (street food), ផ្សាររាត្រី, សួនកុមារ, ការិយាល័យ, ព្រមទាំង មជ្ឈមណ្ឌល គ្រឿងបរិក្ខារ អេឡិចត្រូនិច។ ជាមួយមជ្ឈមណ្ឌលគ្រឿងបរិក្ខារអេឡិចត្រូនិច មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center)ផ្ដល់នូវទីតាំង ដល់អាជីវករនូវស្តង់ផលិតផលខ្នាតតូចទំហំ 3ម៉ែត្រ គុណនឹង 3ម៉ែត្រ ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ អំពូលភ្លើង ប្រភពអគ្គិសនីរួចជាស្រេច ដែលនេះជាឪកាសដ៏ល្អ សំរាប់អាជីវករ ផ្សារឃ្លាំងរំសេវទាំងអស់ ក្នុងការស្វែងរកទីតាំងថ្មី សំរាប់អាជីវកម្មខ្លួន។

មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)មានផ្ទៃដីសរុបជិត 2 ហិចតា ជាមួយនឹងចំណតឡានធំទូលាយ សមស្របសំរាប់ អាជីវម្មគ្រប់ប្រភេទ ។

លោក ព្រឿង វិបុល ជាប្រធានផ្នែកជួល និងទីផ្សារប្រចាំមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center)បានលើកឡើងថា នេះជាឱកាសសំរាប់អាជីវករ ដើម្បីប្រែក្លាយមុខមាត់ អាជីវកម្មរបស់ខ្លួន ពីអាជីវកម្មបែបបុរាណអោយទៅជា អាជីវកម្មបែបស្តង់ដារ ស្របទៅនឹងការវិវឌ្ឍន៍ និងបរិបទនៃសង្គមបច្ចុប្បន្ន ក្នុងការបំលែងខ្លួន ទៅតាមតំរូវការពិតប្រាកដ នាពេលអនាគត។

ជាពិសេស អាជីវករទាំងអស់ នឹងទទួលបាន នូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ការជួយប្រឹក្សាយោបល់ទីផ្សារ ការផ្សព្វផ្សាយ និងការជំរុញ ការលក់តាមរយៈ Platform e-commerce របស់ក្រុមហ៊ុន រ៉ិច មី (Riich Me) ដែលជាក្រុមហ៊ុនជំនាញផ្នែកអាជីវកម្ម និងលក់អនទ្បាញ ពីប្រទេសសឹង្ហបូរី និងជាដៃគូអាជីវកម្ម របស់មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center)។

បន្ថែមពីលើនោះ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center)បានយកចិត្តទុកដាក់ ទៅលើយុទ្ធិសាស្រ្តផែនការទីផ្សារ នៅទីតាំងផ្ទាល់ ដោយមានកម្មវិធី ប្រចាំខែ និងកម្មវិធីដទៃជាច្រើន ជាពិសេសមានដៃគូរ សហការទៅលើកាផ្សព្វផ្សាយ អោយកាន់តែទូលំទូលាយ មានភាពងាយស្រួល និងទាក់ទាញ។

ដើម្បីធ្វើការចុះឈ្មោះ និងកក់ទីតាំង អាជីវករទាំងអស់គ្រាន់តែបំពេញតាមលក្ខខណ្ឌ ដូចខាងក្រោម ឬអាចទំនាក់ទំនងមកក្រុមការងារជំនាញ. 011 450 097 / 098 979 123 ឬអាចស្វែងរកពត៌មានបន្ថែម តាមរយៈ៖ www.b2bpark.asia ៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top