event

ឆ្នាំថ្មី! ក្រុមហ៊ុនទ្រូម៉ាន់នី ផ្តល់ជូនរង្វាន់ម៉ូតូ Honda Dream 2020, ទូរសព្ទ OppoA9 និងរង្វាន់ ជាច្រើនទៀត

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានត្រលប់មករួមដៃគ្នា ជាមួយក្រុមហ៊ុនCP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ផលិតផល ចំណីសត្វ ដែលល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទាំងពីរ ក៏បានធ្វើការចាប់រង្វាន់ ផ្តល់សំណាងដល់អតិថិជន។

អ្នកស្រី ទាវ ស្រីមុំ ជាអ្នករស់នៅខេត្ត តាកែវ ដែលឈ្នះរង្វាន់ម៉ូតូ Honda Dream 2020 បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៏រំភើបខ្លាំង ដែលបានឈ្នះរង្វាន់ធំបែបនេះ ពេលដែលក្រុមការងារ ទំនាក់ទំនងទៅខ្ញុំពិតជា សប្បាយអរមែនទែន ពេលនោះ ខ្ញុំមិនប្រាកដចិត្ត ក៏បានចូលទៅកាន់ ផេកហ្វេសប៊ុកផ្លូវការ របស់ទ្រូម៉ាន់នី មើលការចាប់រង្វាន់នោះ គឺពិតជាឈ្នះពិតៗមែន ម្ចាស់រង្វាន់ធំនេះ ក៏បានបន្ថែមទៀតថា គាត់ធ្វើការបង់វិក្កយបត្រ តាមរយៈទ្រូម៉ាន់នី ពិតជាមានភាពងាយស្រួល និងចំណេញពេលវេលា ។

ក្នុងកម្មវិធីប្រគល់រង្វាន់នេះ លោក នួន វីរ់ៈដារ៉ា នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៏ថា “ ក្រុមហ៊ុន នឹងមានការផ្តល់ជូន ពិសេសជាច្រើនទៀត ក្នុងពេលឆាប់ៗនេះ។

ព័ត៌មានបន្ថែម ពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia៕

Most Popular

To Top