DAP Business

ពាណិជ្ជកម្ម

កម្លាំងអូប័រល្បឿនលឿន ឧកញ៉ា ទៀ វិចិត្រ ចេញសង្គ្រោះ មនុស្ស៥នាក់ លើទូកនេសាទ ២គ្រឿង ដោយជោគជ័យ ក្រោយជួបហេតុការណ៍​ រលកវាយទូកផ្ទប់នឹងថ្ម

ភ្នំពេញ៖​ មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំង វាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុ ទៅកោះរ៉ុង នៅថ្ងៃ២៩ មិថុនា២០២០ ត្រូវបានជួសង្គ្រោះ​ រួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿន របស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។

លោកឧកញ៉ា​ ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C Speed Boat បានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះ ជួបការលំបាក និងប្រើពេលយូរ ក្នុងនោះជនរងគ្រោះ ទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាព នៅល្ងាចថ្ងៃដដែល ។

ក្រោយពីបញ្ចូនកម្លាំងចេញជួយសង្គ្រោះជនរងគ្រោះរួចរាល់ហើយនោះ លោកឧកញ៉ា ទៀ វិចិត្រ ថែមទាំងបានឧបត្ថម្ភថវិកា ដល់ទូកនេសាទទាំង២គ្រឿង ក្នុងមួយទូកចំនួនមួយលានរៀល បន្ថែមទៀតផងដែរ ។

សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)​ ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ ឃ្លងសមុទ្រក្បែរកោះថាស ចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿង ក៏ត្រូវរលកសមុទ្រ​ វាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះ ទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top