ពាណិជ្ជកម្ម

ម៉ាស៊ីនបោក សម្លៀកបំពាក់ សាមសុង ទ្វារខាងលើ ស៊េរីថ្មី 2020 ស័ក្តិសមបំផុត សម្រាប់មេផ្ទះសម័យថ្មី…!! ស៊ីភ្លើងតិច… សន្សំសំចៃខ្ពស់ និងបោក បានស្អាតបំផុត…

(ភ្នំពេញ) ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយទៅអ្នកណាដែលមិនចង់ស្រណុកនោះ…? ហត់នឿយនឹងការងារ សំខាន់ៗរាល់ថ្ងៃច្រើនផង… ហើយត្រូវចំណាយពេលវេលារាប់ម៉ោងចុកខ្នង ចុកដៃក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត! ដូច្នេះហើយទើបបាន ជាស្ត្រីមេផ្ទះគ្រប់រូប សម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួសដៃ…ប៉ុន្តែផ្ទុយទៅវិញបើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះ ជីវិតនឹងកាន់តែយ៉ាប់យ៉ឺនហើយ!! ខ្ញុំហ៊ាននិយាយអ៊ីចឹងម៉ង…!!

សាកគិតមើលម៉ាស៊ីនបោកសម្លៀកបំពាក់ ធម្មតាខ្លះធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មាន បញ្ហាស្បែក និងជាពិសេសមានសំឡេងក្តុងក្តាំងដូចគេវាយស្គរអ៊ីចឹង…! ត្រូវអត់…? អ្នកធ្លាប់ជួបបានដឹងច្បាស់!ប៉ុន្តែឥឡូវនេះលោកអ្នក ឈប់បារម្ភទៀតទៅ…!!

រាល់បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយបាន យ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ ដ៏ឆ្លាតវៃ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ដែលមានសមត្ថភាពអស្ចារ្យព្រមទាំង បច្ចេកវិទ្យាថ្មីៗច្រើនដែលអាចផ្តល់ឱ្យលោកអ្នកជាពិសេសបងៗ សុភាពនារីស្ត្រីមេផ្ទះទាំងអស់នូវភាពងាយស្រួល និងភាពទាន់សម័យបំផុតនឹកស្មាន មិនដល់ដូចជា៖

  • Digital Inverter Technology
    បច្ចេកវិទ្យា អ៊ីនវើទ័រលើម៉ូទ័រនេះជាប់ធន់, មានកម្លាំងខ្លាំងជាងមុនទោះបី បោកជាមួយទឹកពេញធុងក៏ដោយ, សំឡេងស្ងាត់ល្អ, សន្សំសំចៃខ្ពស់រហូតដល់ 40% លើសពីម៉ូទ័រធម្មតា ប្រើប្រាស់បានយូរ ធ្វើឱ្យការបោកគក់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានការធានាលើម៉ូទ័ររហូតដល់ 11 ឆ្នាំផងដែរ!
  • Wobble Technology
    នេះគឺជាបច្ចេកវិទ្យាបង្វិលធុងបានសព្វល្អ! ដូច្នេះលោកអ្នកឈប់បារម្ភនឹងសម្លៀកបំពាក់រហែក យារ រមូរ ទៀតទៅ! បច្ចេវិទ្យានេះនឹងការពារដោយបង្វិលជាមួយចរន្តទឹកខ្លាំង វិលបានសព្វជ្រុងជ្រោយបោក បានជ្រះស្អាតល្អជាមួយនឹង ដុំបង្វិលនៅបាតក្រោម។
  • Magic Dispenser
    ជាមួយនឹងកង្ហារវាយបំបែកសាប៊ូ និងខ្យល់អាចរំលាយសាប៊ូ ឱ្យរលាយសព្វល្អងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿន និងបោកបានជ្រះស្អាតល្អ! ដូច្នេះលាហើយបញ្ហាប្រតិកម្មស្បែក, ការបោក 2 ដង, កំណកសាប៊ូកកក្តាំង និងអាចប្រើបានទាំង សាប៊ូទឹក និងសាប៊ូម្សៅ!
  • Intensive Wash
    នេះជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរ! មុខងារបោកគក់ស្នាម ប្រឡាក់ខ្លាំងយ៉ាងមានប្រសិទ្ធភាពដោយបោកជម្រះស្នាម ប្រឡាក់ខ្លាំងព្រោះនេះគឺជាការលាយ បញ្ចូលគ្នារវាងម្សៅសាប៊ូ និងការបង្ហូរទឹកចូលរួមគ្នាធ្វើឱ្យងាយឆាប់ ជ្រាបចូលសាច់ក្រណាត់ បានលឿនបំផុតព្រមទាំងបន្ថែមមុខងារត្រាំអោយរីកសាច់ក្រណាត់ដោយ ស្វ័យប្រវត្តិទៀតផង!!
  • Deep Softener
    មុខងារបោកក្លិនក្រអូបជាប់បានយូរនេះធានា ឱ្យគ្រប់សម្លៀកបំពាក់មានក្លិនក្រអូបជាងមុន និងធ្វើឱ្យសាច់ក្រណាត់ ទន់ល្មើយ! មុខងារនេះនឹងបញ្ជ្រាបទឹកក្រអូបឱ្យជ្រាប ចូលសាច់ក្រណាត់បានច្រើនជាងមុនដល់ទៅ 20% សម្រាប់អ្នកត្រូវការសម្លៀក បំពាក់ក្រអូបបានពេញ 1 ថ្ងៃ!!
  • Magic Filter
    បន្ទះចម្រោះនេះនឹងចាប់យកភាពកខ្វក់ ចេញពីធុងយ៉ាងមានប្រសិទ្ធភាពបំផុតជួយកាត់បន្ថយការកកស្ទះទុយោបង្ហូរទឹកចេញ និងការពារមិនឱ្យមានកំទេចកំទីដូចជាព្រុយតោងជាប់សម្លៀកបំពាក់! ជាពិសេសបន្ទះចម្រោះនេះគឺងាយស្រួល ក្នុងការដោះចេញចូលដើម្បីសម្អាតផងដែរ!
  • Rear Control
    ជាមួយនឹងការច្នៃប្រឌិត ដ៏វៃឆ្លាតរបស់ សាមសុង ប៊ូតុងបញ្ជាទំាំងអស់គឺត្រូវបាន រចនាឡើងមានភាពងាយស្រួលប្រើប្រាស់ ដោយប៊ូតុងចុចងាយស្រួលមើលដាក់ និងដកសម្លៀកបំពាក់ ដោយមិនធ្វើឱ្យប៉ះ ប៊ូតុងចុចដោយចេតនា និងកាត់បន្ថយការឈឺខ្នង ឈឺចង្កេះ!
  • Soft Closing Door
    គម្របទ្វារបិទថ្នមៗ ដោយស្វ័យប្រវត្តិ! ងាយស្រួល បើកបិទគ្មានសំឡេងរំខាន! គម្របនេះផលិតឡើងយ៉ាងរឹងមាំបំផុតជាមួយ នឹងកញ្ចក់ថ្លាដែលអាចមើលឃើញដល់ខាងក្នុង ដោយមិនចាំបាច់បើក ឬបិទគម្របមើល និងមិនងាយឆ្កូតថែមទៀតផង!
  • Diamond Drum
    រាងធុងរចនាឡើងជារាងគ្រាប់ពេជ្រ ការពារសម្លៀកបំពាក់មិនឱ្យទាក់រហែក ជាមួយនឹងរន្ធគ្រាប់ល្អិតតូចៗជាមួយប្រសិទ្ធភាពខ្ពស់ ក្នុងការបោកគក់បានជ្រះស្អាតល្អ និងថ្នមសម្លៀកបំពាក់របស់លោកអ្នក ជាទីបំផុត!
  • Smart Check
    ងាយស្រួលឆែករកបញ្ហា ផ្សេងៗ និងដំណោះស្រាយ! ដូច្នេះលោកអ្នកនឹងមិនខ្ជះខ្ជាយថវិកាពេលម៉ាស៊ីន មានបញ្ហាម្តងៗ! កម្មវិធី Smart Check នេះនឹងធ្វើការ រាវរកលេខកូដ លើម៉ាស៊ីនបោករបស់ លោកអ្នកព្រមទាំងប្រាប់យ៉ាងច្បាស់ នូវដំណោះស្រាយដោយគ្រាន់តែដោនឡូដ App-Samsung Smart Washer ដោយអ្នកចូលទៅក្នុង Smart Check ហើយស្កេន លេខកូដលើម៉ាស៊ីនបោក ជាការស្រេច!!

សូមកុំនៅទ្រាំជាមួយនឹងបញ្ហាបោកសម្លៀកបំពាក់ ដែលរំខានអារម្មណ៍រីករាយ និងពេលវេលាដ៏សំខារបស់អ្នកទៀតទៅ…! ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង ទ្វារខាងលើស៊េរីថ្មី 2020
ជាជម្រើសដ៏ល្អស័ក្តិសមបំផុតសម្រាប់ លោកអ្នក! បើចង់ដឹងច្បាស់ត្រូវធ្វើម៉េចទៅ…?

សម្រាប់ព័ត៌មានបន្ថែមសូម អញ្ជើញទៅសាកសួរដោយផ្ទាល់តាម ដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវា បម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

This image has an empty alt attribute; its file name is photo_2020-07-03_12-54-14-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-25.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-33-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-12-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-23-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-58-34-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-21-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-18-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-16-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-27.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-30-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-35-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-07-03_12-54-37-1024x576.jpg

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top