ពាណិជ្ជកម្ម

មហាអំណាច ស្មាតហ្វូនត្រកូល Galaxy ថ្មីនឹងមកដល់ឆាប់ៗ នៅដើមខែសីហានេះហើយ…!!

(ភ្នំពេញ) ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានប្រកាសជាសកលនៃការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី05 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 9 យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង!

សូមបញ្ជាក់ផងដែរថាក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់បង្ហាញនូវមហាអំណាចស្មាតហ្វូនដែលមានតែមួយគ្មានពីរប្រចាំឆ្នាំ 2020 របស់ខ្លួនជាផ្លូវការលើកដំបូង។

បើតាមយូធូបឆានែល និងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញចេញនូវវីដេអូ Teaser ដោយមានរាងជាប៊ិកហើយរំលេចចេញនូវតំណក់ទឹកធ្លាក់ពណ៌មាសដ៏ទាក់ទាញបំផុតដើម្បីជាការអញ្ជើញអ្នកនិយមប្រើប្រាស់កំពូលស្មាតហ្វូនក៏ដូចជាផលិតផល សាមសុង ទូទាំងពិភពលោកឱ្យមកតាមដានព័ត៌មានលម្អិតបន្ថែមក្នុងព្រឹត្តិការណ៍សម្ពោធទៅតាមពេលវេលាកំណត់ខាងលើនេះ។

គួររំឮកផងដែរថាក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងជាទីមោទនបំផុតនោះក្រុមហ៊ុន សាមសុង ក៏ត្រូវបានគេរំពឹងទុកថានឹងមានដាក់សម្ពោធផលិតផលជាច្រើនបន្ថែមទៀតក្រៅពីមហាអំណាចស្មាតហ្វូនរបស់ខ្លួនដែលក្នុងនោះមានដូចជា៖ Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ។

ដូច្នេះសូមអ្នកគាំទ្ររង់ចាំមើលទាំងអស់គ្នាថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលឈានមុខគេក្នុងលោកនឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃកំពូលស្មាតដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖

–  គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖www.samsung.com (http://%E1%9F%96www.samsung.com)

–  ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖ www.facebook.com/SamsungCambodia

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!

មហាអំណាចស្មាតហ្វូនត្រកូល Galaxy នឹងមកដល់ឆាប់ៗ! Unpacked នៅថ្ងៃទី 05 សីហា 2020 វេលាម៉ោង 21:00PM. YouTube: www.youtube.com/watch?v=zFeWaV84hkM#SamsungEvent

បាន​បង្ហោះ​ដោយ Samsung នៅ ពុធ 8 កក្កដា 2020

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top