event

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ផ្តើមទទួលការចុះឈ្មោះសិក្សា និងការធ្វើទស្សនកិច្ចសិក្សា

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) ដែលជាសាកលវិទ្យាល័យឈានមុខគេមួយ នៅប្រទេសកម្ពុជា កំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមទទួល ការចុះឈ្មោះសិក្សា កម្រិតបរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ។

ស.ផារ៉ាហ្គនមានផ្តល់នូវមុខជំនាញសិក្សាចំនួន ៩ សម្រាប់កម្រិតបរិញ្ញាបត្រ ដែលស្ថិតក្រោមមហាវិទ្យាល័យចំនួន ៣ រួមមាន៖
មហាវិទ្យាល័យ វិស្វកម្ម
•ស្ថាបត្យកម្ម
•វិស្វកម្មសំណង់ស៊ីវិល
•វិស្វកម្មឧស្សាហកម្ម

មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ
•វិទ្យាសាស្ត្រកុំព្យូទ័រ
•គ្រប់គ្រងប្រព័ន្ធព័ត៌មាន
មហាវិទ្យាល័យសង្គម និងសេដ្ឋកិច្ច
•ធនាគារ និងហិរញ្ញវត្ថុ
•គ្រប់គ្រងពាណិជ្ជកម្ម
•ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ
•ទំនាក់ទំនងអន្តរជាតិ

ស្របពេលជាមួយគ្នាផងដែរ សាកលវិទ្យាល័យមួយនេះ ក៏កំពុងផ្តល់ឱកាសជូនដល់សាធារណៈជន មាតាបិតា ឬ សិស្សានុសិស្សដែលមាន បំណងចង់ចុះឈ្មោះសិក្សា មកធ្វើទស្សនកិច្ចនៅក្នុងបរិវេណរបស់សាកលវិទ្យាល័យផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង ជាមួយនឹងការធ្វើបទបង្ហាញ នៃបរិក្ខារទំនើបៗដូចជា ថ្នាក់រៀន បន្ទប់សិក្ខាសាលា សាលសន្និសីទ និងបណ្ណាល័យ ជាដើម។

ដោយសារតែមានការយកចិត្តទុកដាក់ ពីការអនុវត្តគោលការណ៍សុវត្ថិភាព និងអនាម័យខ្ពស់ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានកំណត់ចំនួនអ្នកមកធ្វើទស្សនកិច្ច ដោយចែកជាក្រុមតូចៗដែលមានចំនួនមនុស្សយ៉ាងច្រើនបំផុតត្រឹម៣នាក់ តែប៉ុណ្ណោះក្នុងមួយក្រុម។

សិស្សានុសិស្ស អាណាព្យាបាល និងសាធារណៈជន ទាំងអស់អាចទាក់ទងដោយផ្ទាល់ទៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនដើម្បីធ្វើការណាត់ជួប តាមរយៈលេខទូរសព្ទខាងក្រោមទុកជាមុន ឬអាចតាមដានព័ត៌មានថ្មីៗពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនតាមរយៈ៖
គេហទំព័រដោយចូលទៅកាន់ https://www.paragoniu.edu.kh/
ទំព័រហ្វេសប៊ុកផ្លូវការដោយចូលទៅកាន់ https://www.facebook.com/ParagonIU.edu.kh
លេខទូរស័ព្ទ ០១៧ ៩៩៦ ១១១ ឬ ០១៥ ៩៩៦ ១១១។

Most Popular

To Top