ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
bora.chhouk@gmail.com
1368 POSTS
Exclusive articles:
Vietjet ពង្រីកបណ្តាញហោះហើរជាសាកលជាមួយនឹងផ្លូវថ្មីចំនួនបួនរវាងវៀតណាម-ចិន
Uncategorized
bora.chhouk@gmail.com
-
April 2, 2025
ភ្នំពេញ៖ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវក្នុងប្រទេសចិន។ ផ្លូវហោះហើរទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបន្តពង្រីកផ្លូវហោះហើររបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៥ ដែលរួមបញ្ចូលផងដែរនូវផ្លូវថ្មីផ្សេងទៀតទៅកាន់ប្រទេសឥណ្ឌា ជប៉ុន និងសិង្ហបុរី ដែលនេះបង្ហាញពីការរីកចម្រើនដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ទំនាក់ទំនងអន្តរជាតិ។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសមានរយៈពេលកំណត់ចាប់ពីពេលនេះដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ សម្រាប់សំបុត្រថ្នាក់ Eco-class តម្លៃទាបចាប់ពី USD0 (*) នៅគ្រប់ផ្លូវហោះហើរទាំងអស់។ ការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យនេះ មានសម្រាប់ជើងហោះហើររវាងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ 2២០២៦ (**) ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ផ្លូវហោះហើរថ្មីនេះ មានសេវាកម្មប្រចាំថ្ងៃពីទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំងនិងក្វាងចូវ និងពីហាណូយទៅក្វាងចូវ។ ទន្ទឹមនឹងនេះ ផ្លូវហោះហើរហាណូយ-ប៉េកាំង ចាប់ផ្តើមដំណើរការបីដងក្នុងមួយសប្តាហ៍ មុនពេលប្តូរទៅសេវាកម្មប្រចាំថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥។ លើសពីនេះ សេវាហាណូយ-សៀងហៃថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ដោយផ្តល់ជើងហោះហើរប្រចាំថ្ងៃ។ អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha បានមានប្រសាសន៍ថា “Vietjet មានក្តីរំភើបរីករាយណាស់ក្នុងការបើកដំណើរការផ្លូវហោះហើរថ្មីចំនួន ៤ ពីប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងទីក្រុង Guangzhou ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបន្តរបស់យើងក្នុងការពង្រីកបណ្តាញហោះហើររបស់យើង។ជាមួយនឹងការពង្រីកបណ្តាញហោះហើរនេះ យើងនឹងបន្តផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ និងងាយស្រួលសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ពង្រឹងទំនាក់ទំនងរវាងប្រទេសចិននិងតំបន់ជាច្រើនទៀត។” ការដាក់ឱ្យដំណើរការផ្លូវហោះហើរវៀតណាម-ចិនថ្មីនេះ គឺជាផ្នែកមួយនៃការពង្រីកអន្តរជាតិកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ពីមជ្ឈមណ្ឌលសំខាន់ៗរបស់វៀតណាមនៅឆ្នាំនេះ។ ចាប់តាំងពីពាក់កណ្តាលខែមីនាមក ក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងHyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ សេវាកម្មថ្មីពីទីក្រុងហូជីមិញទៅ Nagoya និង Fukuoka ក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅចុងខែមេសាខណៈដែលផ្លូវថ្មីតភ្ជាប់កោះ ភូកុក ដែលជាកោះធំជាងគេរបស់វៀតណាមជាមួយសិង្ហបុរីនឹងចាប់ផ្តើមនៅចុងខែឧសភា។ ការរីកចម្រើនជាបន្តរបស់ក្រុមហ៊ុន Vietjet ត្រូវបានជំរុញដោយកងនាវាទំនើបប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពអ្នកដំណើរ។ ជាមួយនឹងជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរទៅរដ្ឋធានីរបស់ប្រទេសវៀតណាមបានយ៉ាងងាយស្រួល ហើយភ្ជាប់ទៅកាន់គោលដៅដ៏គួរឱ្យរំភើបនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។ (*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (**) លើកលែងថ្ងៃបុណ្យជាតិ
ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា
Uncategorized
bora.chhouk@gmail.com
-
March 31, 2025
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក និងជួយសង្គ្រោះដែលត្រូវបានបណ្តុះបណ្តាល និងការផ្គត់ផ្គង់ជំនួយសំខាន់ៗជាង ៦០ តោន រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងអាហារ...
TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី
Uncategorized
bora.chhouk@gmail.com
-
March 27, 2025
ភ្នំពេញ៖ TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។ យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។ KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់...
Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន
Uncategorized
bora.chhouk@gmail.com
-
March 21, 2025
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន...
Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក
Uncategorized
bora.chhouk@gmail.com
-
March 18, 2025
បាសេឡូណា៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”) ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត...
1
...
12
13
14
...
273
Page 13 of 273
Breaking
តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?
KD102
-
May 29, 2026
Vietjet នឹងបើកដំណើរការផ្លូវហោះហើររវាងទីក្រុងហាណូយនិងទីក្រុងប្រាក ជំរុញដល់ការពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់អឺរ៉ុប
Uncategorized
May 27, 2026
0
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...
លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន
event
May 26, 2026
0
ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...
អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា
ព័ត៌មានជាតិ
May 24, 2026
0
ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត
ព័ត៌មានជាតិ
May 22, 2026
0
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...