ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
bora.chhouk@gmail.com
1356 POSTS
Exclusive articles:
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោតជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មីរបស់ខ្លួន
Uncategorized
bora.chhouk@gmail.com
-
November 8, 2024
ភ្នំពេញ៖ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។ ស្រាបៀរ ABC ជាផលិតផលដែលត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាជម្រើសល្អបំផុតដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួនជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃកេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។ លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេនេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។ លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ ABC Smoothតំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC Smoothដែលផ្តល់ជូនបទពិសោធន៍ត្រូវនឹងចំណង់ចំណូលចិត្ត។ ជាមួយនឹងរសជាតិស្រាល និងល្វីងតិចជាងមុន ខណៈពេលដែលរក្សារសជាតិដិត និងស្រទន់នៃស្រាបៀរស្តោត ស្រាបៀរ ABC Smooth គឺជាផលិតផលដែលនឹងផ្លាស់ប្តូរទីផ្សារ និងទាក់ទាញអ្នកជំនាន់ថ្មីដែលមានចូលចិត្តស្រាបៀរស្តោត»។ ស្រាបៀរ ABC Smooth ផ្តល់នូវបទពិសោធន៍ទទួលទានដ៏ស្រទន់ខណៈពេលដែលស្រាបៀរនេះនៅតែរក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដែលជារសជាតិសម្គាល់របស់ស្រាបៀរស្តោត។ ស្រាបៀរនេះផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់ដែលមានដូចជា ស្រូវសាលីដែលត្រូវបានដុត ផ្កាហប ដំបែ និងទឹក។ ស្រាបៀរនេះមានកម្រិតជាតិអាល់កុល៥,៣% ធ្វើឱ្យស្រាបៀរ ABC...
Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស២៤ ម៉ោងក្នុងឱ្យកាសទិវាអ្នកនៅលីវ
Uncategorized
bora.chhouk@gmail.com
-
November 8, 2024
ភ្នំពេញ៖ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ – ដើម្បីអបអរសាទរទិវាអ្នកនៅលីវ ដែលជាព្រឹត្តិការណ៍ដើរទិញឥវ៉ាន់ដ៏ធំបំផុតប្រចាំឆ្នាំ Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃពិសេសនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយផ្តល់ជូននូវសំបុត្រ Eco-class រាប់លានសំបុត្រ ការផ្តល់ជូននេះមានរហូតដល់ ១០០ ភាគរយ (*) ។ លើសពីនេះ ការប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ផ្សេងទៀត ក៏នឹងផ្តល់ជូនជាពិសេសមិនគួរឱ្យជឿសម្រាប់សំបុត្រយន្តហោះប្រភេទ Business និង SkyBoss នៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet រួមទាំងផ្លូវសៀមរាប-ហាណូយផងដែរ។ សម្រាប់រយៈពេល ២៤ ម៉ោងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ (UTC+7) អ្នកដំណើរអាចប្រើលេខកូដបញ្ចុះតម្លៃ “VJ11” ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ១០០ ភាគរយ (*) នៅពេលទិញសំបុត្រអេកូនៅលើគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ។ សម្រាប់អ្នកដំណើរដែលកំពុងស្វែងរកបទពិសោធន៍ថ្មី Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ លើថ្លៃសំបុត្រយន្តហោះប្រភេទBusiness និង SkyBoss (*) ដែលមានចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ជាមួយនឹងលេខកូដបញ្ចុះតម្លែ“LEADERNOV” អ្នកដំណើរអាចកក់កៅអីពិសេសជាមួយនឹងការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ អ្នកដំណើរប្រភេទធុរកិច្ច (Business) និង SkyBoss អាចទទួលបានបទពិសោធន៍នៃសេវាកម្មផ្តាច់មុខជាច្រើន ទាំងនៅលើដី និងនៅលើអាកាស រួមទាំងការឆែកឆេរជាអាទិភាព...
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!
event
bora.chhouk@gmail.com
-
November 2, 2024
កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។ ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួន...
«យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤» ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី
event
bora.chhouk@gmail.com
-
November 2, 2024
ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» បានវិលត្រឡប់មកវិញជាមួយនឹង គម្រោងផែនការសកម្មភាពថ្មីៗ សម្រាប់ដោយវិវត្តចេញពីការផ្តោតលើការ បញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយការ ប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈ អាចប្រើប្រាស់បានម្តងទៀតក្នុងឆ្នាំ២០២៤នេះ។ កម្មវិធីបើកជាផ្លូវការនៃ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ក្រោមការចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី...
Vietjet ចេញរបាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី៣ ឆ្នាំ២០២៤
Uncategorized
bora.chhouk@gmail.com
-
November 1, 2024
ភ្នំពេញ៖ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញរបាយការណ៍ពីលទ្ធផលប្រាក់ចំណូលអាជីវកម្មដ៏រឹងមាំសម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ដោយពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពនៅក្នុងប្រទេសវៀតណាម។ សម្រេចបានការផ្តល់សេវាដឹកអ្នកដំណើរចំនួន ២០០ លាននាក់ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ១៩.៦ លាននាក់នៅលើជើងហោះហើរចំនួន ១០៤.000 កើនឡើងជាង ៦% និង ២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានផ្តល់សេវាដល់អ្នកដំណើរអន្តរជាតិជាង ២.៥៤លាននាក់ ដែលតំណាងឱ្យការកើនឡើង ៩.១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយ និងកំណើនអ្នកដំណើរ Vietjetបានស្វាគមន៍អ្នកដំណើរទី ២០០ លាននាក់របស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤។ កងនាវាអាកាសចរណ៍របស់ Vietjet មានយន្តហោះចំនួន ៨៥ គ្រឿង ដែលសម្រេចបានអត្រាប្រើប្រាស់កៅអីជាមធ្យម ៨៧% និងអត្រាភាពជឿជាក់ផ្នែកបច្ចេកទេស ៩៩.៧% ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរសរុបចំនួន ១៥៥ ដែលក្នុងនោះមានផ្លូវហោះហើរក្នុងស្រុកចំនួន ៤៣ និងផ្លូវអន្តរជាតិចំនួន ១១២។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបើកដំណើរការសេវាហោះហើរផ្ទាល់ថ្មីទៅកាន់ប្រទេសឥណ្ឌា អូស្ត្រាលី ចិន និងឡាវ និងប្រទេសជាច្រើនទៀត ខណៈពេលដែលការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវផ្សេងទៀតជាច្រើនទៅកាន់កូរ៉េខាងត្បូង ជប៉ុន ហុងកុង និងជាច្រើនទៀត។ Vietjet ក៏បាននឹងកំពុងផ្តល់ប្រូម៉ូសិនតម្លៃសំបុត្រ...
1
...
19
20
21
...
271
Page 20 of 271
Breaking
ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
private
-
March 8, 2026
មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ
event
March 7, 2026
0
ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
event
March 6, 2026
0
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...
សេចក្ដីជូនដំណឹង (លើកទី២) ស្ដីពីការផ្គត់ផ្គង់ឧបករណ៍ Wurth , Fluke និង Motor Makita ជូនរោងចក្រអគ្គិសនីទី៧
event
March 5, 2026
0
ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស
Uncategorized
March 2, 2026
0
ភ្នំពេញ៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...