ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោតជាមួយនឹងស្រាបៀរ​ ABC Smooth Stout​ ដែលទើបនឹងចេញថ្មីរបស់ខ្លួន

Date:

ភ្នំពេញក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក

ស្រាបៀរ​ ABC ជាផលិតផលដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​ជម្រើស​ល្អ​បំផុត​ដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្ត​កេរ្តិ៍ដំណែលនៃ​ភាព​ល្អ​ឥត​ខ្ចោះរបស់ម៉ាករបស់ខ្លួន​ជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃកេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេនេះគឺជាផលិតផលថ្មីស្រឡាងដែលតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»

លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា «ស្រាបៀរ ABC Smoothតំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC Smoothដែលផ្តល់ជូនបទពិសោធន៍ត្រូវនឹងចំណង់ចំណូលចិត្ត។ ជាមួយនឹងរសជាតិស្រាល និងល្វីងតិចជាងមុន ខណៈពេលដែលរក្សារសជាតិដិត និងស្រទន់នៃស្រាបៀរស្តោត ស្រាបៀរ​ ABC Smooth គឺជាផលិតផលដែលនឹងផ្លាស់ប្តូរទីផ្សារ និងទាក់ទាញអ្នកជំនាន់ថ្មីដែលមានចូលចិត្តស្រាបៀរស្តោត»

ស្រាបៀរ ABC Smooth ផ្តល់នូវបទពិសោធន៍ទទួលទានដ៏ស្រទន់ខណៈពេលដែលស្រាបៀរនេះនៅតែរក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដែលជារសជាតិសម្គាល់របស់ស្រាបៀរស្តោត ស្រាបៀរនេះផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់ដែលមានដូចជា ស្រូវសាលីដែលត្រូវបានដុត ផ្កាហប ដំបែ និងទឹក ស្រាបៀរនេះមានកម្រិតជាតិអាល់កុល៥,៣% ធ្វើឱ្យស្រាបៀរ ABC Smooth ក្លាយជាស្រាបៀរស្តោតដែលងាយស្រួលទទួលទាន

ស្រាបៀរស្តោតតំណាងឱ្យស្រាបៀរលំដាប់ព្រីមមៀម ដែលមាលក្ខណ:ពិសេសត្រង់រូបរាងដ៏ប្លែក និងរសជាតិដ៏ថ្មី។ ដោយមានការខុសពីស្រាបៀរធម្មតា ស្រាបៀរស្តោតគឺធ្វើឡើងពីគ្រាប់ស្រូវសាលីដែលត្រូវបានដុត ដែលបង្កើតអោយមានរសជាតិដ៏ប្លែកជាមួយនឹងពណ៌ក្រម៉ៅ និងរសជាតិដិត ស្រាបៀរ ABC Smooth ជំហាននៃការផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យកាន់តែងាយស្រួលក្នុងការទទួលទានជាមួយនឹងរសជាតិកាន់តែស្រទន់ ព្រមទាំងរក្សាបទពិសោធន៍គុណភាពខ្ពស់ដែលអ្នកទទួលទានពេញចិត្ត។

ជាមួយនឹងការវេចខ្ចប់ក្នុងកំប៉ុងពណ៌មាស ស្រាបៀរ ABC Smoothនេះឆ្លុះបញ្ចាំងពីប្រណិតភាពរបស់ស្រាបៀរ ABC Smooth និងទាក់ទាញអតិថិជនដែលមានចំណូលចិត្តប្លែក និងថ្មី។ ការ​វេច​ខ្ចប់ជាមួយកំប៉ុង​ពណ៌​មាស​ដ៏​ពិសេស​តំណាង​ឱ្យ​គុណភាព​ខ្ពស់ និង​ភាព​ល្អ​ឥតខ្ចោះ​របស់ស្រាបៀរ ABC Smooth


ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ តទៅ ស្រាបៀរ ABC Smooth នឹងមាននៅទូទាំងប្រទេសកម្ពុជានៅបណ្តាផ្សារទំនើបធំៗ ហាងទំនិញទូទៅហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន បារ អូតែល និងកន្លែងកំសាន្តនានាទូទាំងប្រទេសកម្ពុជា។ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចទទួលយកបទពិសោធន៍រសជាតិស្រទន់ពិតប្រាកដគឺស្រាបៀរ ABC Smooth 

Share post:

spot_imgspot_img

Popular

More like this
Related

eMoney ប្រារព្ធពិធីខួប ៨ឆ្នាំ នៃការបង្កើតតម្លៃ និងការបើកទំព័រថ្មី

ក្រុមហ៊ុន eMoney បានប្រារព្ធពិធីខួបលើកទី ៨ របស់ខ្លួនក្រោមប្រធានបទ «eMoney ចាប់ផ្តើមទំព័រថ្មី ឬ eMoney...

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចុកតំរងនោមខ្លាំង

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា...

Metfone ផ្តល់ឱកាសឈ្នះរថយន្ត ម៉ូតូ និង iPhone ជូនអតិថិជនដែលភ្ជាប់គម្រោង កាដូ & Met5G

ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី...