bora.chhouk@gmail.com

1353 POSTS

Exclusive articles:

កម្ពុជា-ឥណ្ឌា យល់ស្របគ្នា ពង្រឹងយន្តការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម

ភ្នំពេញ៖កម្ពុជា-ឥណ្ឌា បានយល់ស្របគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដូចជា លើការផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ ការពង្រឹងយន្តការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល។ ក្នុងឱកាសទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌា ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា...

ការបើកហាង Bluetronics ចំនួន ៥០ទីតាំង នៅកម្ពុជា ក្នុងរយៈពេលតែកន្លះឆ្នាំ ក្នុងគោលបំណងឲ្យមានភាពរីកចំរើនចំនួន ៧ដង ក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ក្រុមហ៊ុនMobile World Group (MWG) ដែលជាអាជីវកម្មលក់រាយ ដ៏ធំជាងគេក្នុង ចំណោមក្រុមហ៊ុនទាំង ១០០ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានរៀបចំកម្មវិធី ប្រកាសអំពីការទទួលបាននូវការបើក សាខា នៃហាង Bluetonicsចំនួន ៥០សាខា នៅសណ្ឋាគារផ្កាយប្រាំ សូហ្វីតែលភ្នំពេញភូគីត្រា ក្នុងយុទ្ធសាស្រ្តពង្រីកអាជីវកម្មទូទាំងប្រទេស។ នៅក្នុងការជំនះនូវឧបសគ្គ Bluetronics...

CDC អនុម័ត គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារ

ភ្នំពេញ៖តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។ នេះបើតាមហ្វេសប៊ុក...

ចុះឈ្មោះសិក្សានៅថ្ងៃនេះ នឹងទទួលបានអាហារូបករណ៍ រហូតដល់ 30% នៅសាកលវិទ្យាល័យ បៀលប្រាយ

មានតែការវិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះ ដែលទទួលបានការប្រាក់ខ្ពស់បំផុត គឺមាននៅសាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖ ជនាញ គ្រប់គ្រងទូទៅជនាញ គណនេយ្យនិងហិរញ្ញវត្ថុជនាញ ធនាគារនិងហិរញ្ញវត្ថុជនាញ/ឯកទេស ទីផ្សារជនាញ ធុរកិច្ចអន្តរជាតិជនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លីជនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ចជនាញ/ឯកទេស ភាសាអង់គ្លេសជនាញ បង្រៀនភាសាអង់គ្លេសជាភាសាបរទេសជនាញ/ឯកទេស នីតិសាស្រ្តជនាញ ស្ថាបត្យកម្ម និងនគរូបនីយកម្មជនាញ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជនាញ ផលិតកម្មកសិកម្មនិងទីផ្សារជនាញ/ឯកទេស បច្ចេកវិទ្យាព័ត៌មានជនាញ វិស្វកម្មសំណង់ស៊ីវិលជនាញ...

Breaking

បេះដូងរួមក្នុងសហគមន៍តែមួយ ខ្មែរ ប៊ែវើរីជីស រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារសាមគ្គី ជូនដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន

ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន...
spot_imgspot_img