bora.chhouk@gmail.com

1368 POSTS

Exclusive articles:

ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា និង ធនាគារ ស្ថាបនា ពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល តាមរយៈសេវាទូទាត់វិក្កយបត្រ

ភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ - ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា (Forest Interactive Cambodia) ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ ចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកការផ្តល់ប័ណ្ណទូទាត់ឌីជីថល ជាមួយសេវាទូទាត់វិក្កយបត្រសម្រាប់អតិថិជន។ ភាពជាដៃគូថ្មីនេះនឹងផ្តល់លទ្ធភាពឱ្យ អតិថិជនរបស់ធនាគារ ស្ថាបនា អាចរីករាយជាមួយនឹងមាតិកា...

មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បើកសម្ពោធផ្លូវការ ក្រោមវត្ដមានលោកស្រី ឱ វណ្ណឌីន

ភ្នំពេញ៖ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដែលជាមន្ទីរពេទ្យឯកទេស រោគកុមារស្ដង់ដារខ្ពស់ បានសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានទីតាំងនៅអាគារលេខ៤៩ ផ្លូវ ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ឆ្លៀតឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរ...

ពិព័រណ៌លក់សៀវភៅ ធំបំផុតលើពិភពលោក ពិព័រណ៌លក់សៀវភៅរបស់ហាងសៀវភៅ THE BIG BAD WOLF BOOK ការត្រលប់មកជាថ្មី ជាមួយនឹងការលក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ

ភ្នំពេញ៖ រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន ‘មិនធ្លាប់មានពីមុនមក’! ត្រៀមខ្លួនរួច ឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នក ជាមួយនឹងសៀវភៅដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅ ដែលទន្ទឹងរង់ចាំជាយូរមកហើយ ‘មិនធ្លាប់មានពីមុនមក’ នឹងត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីការផ្អាករយៈពេល ពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។ ពិព័រណ៌លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី22 ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី 5 ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នក ដែលស្រឡាញ់សៀវភៅទាំងអស់ មកពីទូទាំងរាជធានីភ្នំពេញ...

គាំទ្រអ្នកបង្កើតមាតិកា ជាមួយនឹងការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធអនុវត្តគណនី

TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលការណ៍ណែនាំសហគមន៍របស់យើងបង្កើតនិងពន្យល់អំពីឥរិយាបថ និងមាតិកាដែលមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់យើង ហើយនៅពេលដែលអ្នកប្រើប្រាស់រំលោភបំពានគោលការណ៍របស់យើង យើងចាត់វិធានការទៅលើមាតិកា និងគណនីរបស់ពួកគេ ដូច្នេះយើងអាចរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព។ សមាជិកសហគមន៍របស់យើងភាគច្រើនអនុវត្តតាមគោលការណ៍របស់យើង ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនតូចដែលរំលោភបំពានគោលការណ៍របស់យើងម្តងហើយម្តងទៀត ហើយមិនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេឡើយ។ នៅថ្ងៃនេះ យើងប្រកាសការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី ដើម្បីចាត់វិធានការកាន់តែប្រសើរប្រឆាំងនឹងអ្នកប្រព្រឹត្តខុសដដែលៗទាំងនោះ។ យើងជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងជួយយើងឱ្យលុបចោលគណនីដែលបង្កគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស ខណៈការផ្សព្វផ្សាយបទពិសោធកាន់តែច្បាស់ និងស៊ីសង្វាក់គ្នាជាងមុនសម្រាប់អ្នកបង្កើតមាតិកាភាគច្រើនដែលអនុវត្តតាមគោលការណ៍របស់យើង។ ហេតុអ្វីបានជាយើងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីបច្ចុប្បន្ន ប្រព័ន្ធអនុវត្តគណនីដែលមានស្រាប់របស់យើងមានការរឹតបន្តឹងប្រភេទផ្សេងៗ ដូចជាការហាមប្រាមបណ្តោះអាសន្នមិនឱ្យបង្ហោះឬបញ្ចេញមតិ ដើម្បីបង្ការការរំលោភបំពានលើមុខងារផលិតផលរបស់យើង ខណៈបង្រៀនអ្នកប្រើប្រាស់អំពីគោលការណ៍របស់យើង ដើម្បីកាត់បន្ថយការរំលោភបំពាននាពេលអនាគត។ ខណៈវិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយមាតិកាដែលបង្កគ្រោះថ្នាក់ជារួម...

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ឆ្លុះបញ្ចាំងពីសមិទ្ធផល​ក្នុងឆ្នាំ ២០២២ និង​ការ​ត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៣ ក៏​ដូច​ជា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត

ក្រុម​ហ៊ុន​ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ពោល​គឺក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំង​នៃជំងឺកូវីដ-១៩។ ទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនដែល​មាន​ឈ្មោះ​ថា​បុរី ដឹ រ៉េស៊ីដិន និងបានត្រៀមរួចជាស្រេច សម្រាប់ការបើកសម្ពោធនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ​ ។ លោកស្រី លី ដាលីន ដែល​ជា​សហគ្រិនឆ្នើមមួយ​រូប​ គឺ​ជាស្ថាបនិក និងអគ្គនាយិកា​នៃក្រុមហ៊ុននេះ​...

Breaking

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...
spot_imgspot_img