KD102

131 POSTS

Exclusive articles:

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧបត្ថម្ភថវិកា ២០០លានរៀល ជូនកងទ័ពជួរមុខឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងស្មារតីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខជាតិ និងការពារព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភថវិកាចំនួន ២០០ លានរៀល ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ បងប្អូនកងទ័ព គឺជាបងប្អូនខ្មែររួមជាតិដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារ និងការសប្បាយផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី...

ការហោះហើរលើកដំបូង ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប

 ភ្នំពេញ៖​ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates  ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។ គណៈប្រតិភូស្វាគមន៍រួមមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។ លោក កាទើ...

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធ បើកលក់គម្រោងលំនៅឋាន អារ៉ាខាវ៉ា ២ ជាផ្លូវការ

ភ្នំពេញ ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោក កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល, លោក ប្រាក់ អង្គារ៉ា អគ្គនាយក...

ជីវភាពថ្មី​ របស់ជនជាតិខ្មែរ នៅប្រទេស វៀតណាម

បងប្អូនជនជាតិខ្មែរចំនួនជាង ១,៣ លាននាក់ ដែលកំពុងរស់នៅលើទឹកដីវៀតណាម ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន ពីចំណងមហាសាមគ្គីភាព រវាងសហគមន៍ជនជាតិទាំង ៥៤ ជាតិសាសន៍របស់វៀតណាម ។ អនុវត្តគោលនយោបាយ “ស្មើភាព សាមគ្គីភាព គោរពនិងជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនរបស់ប្រជាជន” បក្សនិងរដ្ឋវៀតណាម បានដាក់ចេញគោលការណ៍ គោលនយោបាយជាច្រើន ដែលបានផ្តល់អាទិភាព ការវិនិយោគការបែងចែកធនធាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទៅតំបន់ជនជាតិភាគតិច និយាយរួម និងតំបន់ជនជាតិខ្មែរនិយាយដោយឡែក...

Metfone បើកដំណើរការសេវាកម្ម Home Camera – ដំណោះស្រាយសុវត្ថិភាពងាយស្រួល និងមានប្រសិទ្ធភាព

Metfone ណែនាំជាផ្លូវការនូវសេវាកម្ម Home Camera ថ្មីរបស់ខ្លួន ដោយផ្តល់ជូននូវដំណោះស្រាយត្រួតពិនិត្យសុវត្ថិភាពដ៏ងាយស្រួល និងមានប្រសិទ្ធភាព ដែលសមរម្យសម្រាប់គេហដ្ឋាន ហាងលក់រាយ អាផាតមិន ការិយាល័យ និងអាជីវកម្មខ្នាតតូច និងមធ្យម។ សេវាកម្មថ្មីនេះរួមបញ្ចូលគ្នានូវការតភ្ជាប់អ៊ីធឺណិត FTTH ដែលមានស្ថេរភាពរបស់ Metfone ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ពួកគេ ពីចម្ងាយតាមរយៈឧបករណ៍ចល័ត។ កាមេរ៉ាផ្តល់នូវរូបភាពច្បាស់រហូតដល់កម្រិត 2K រន្ធភ្ជាប់សម្លេងអូឌីយ៉ូពីរផ្លូវ និងការមើលឃើញពេលយប់ដោយអ៊ីនហ្វ្រារ៉េដ...

Breaking

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…
spot_imgspot_img