KD102

131 POSTS

Exclusive articles:

ធនាគារ ABA និងក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា

នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក បួន...

Samsung Galaxy S25 Series សម្ពោធជាផ្លូវការហើយជាមួយនឹងពហុមុខងារ AI ជំនាន់ថ្មីដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា!

(ភ្នំពេញ) ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនួយការយល់ចិត្តមិត្ត AI ដែលបំពាក់លើកំពូលស្មាតហ្វូន Samsung Galaxy S25 Series!! ហើយទីបំផុត បច្ចេកវិទ្យា AI ជំនាន់ថ្មីដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ហើយ!! ស្រប​ពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញតំណាងចែកចាយតូចធំ ទាំងថ្មី...

អ្នកខេត្តកំពង់ធំ ត្រូវរង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ពីកម្មវិធី «បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់» របស់ក្រុមហ៊ុនមិត្តហ្វូន

ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ចំពោះអ្នកខេត្តកំពង់ធំ ដែលជាអតិថិជនកំពូលសំណាង ដែលបានត្រូវរង្វាន់ធំរថយន្ត Mazda 2 ស៊េរីឆ្នាំ 2024 ពីកម្មវិធី «បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់» របស់ក្រុមហ៊ុនមិត្តហ្វូន ។ ជាក់ស្ដែងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម កាន់តែខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើប សម្រាប់អតិថិជនមិត្តហ្វូននោះគឺ កម្មវិធី ប្រគល់រង្វាន់ជូនអតិថិជន ឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត...

មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី២ ឬ Spring Career Village 2.0 នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ

ភ្នំពេញ៖ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី 2 ឬ Spring Career Village 2.0 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 & 25 ខែមករា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។ កម្មវិធី នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅ នឹងសិស្សនិស្សិតរាប់រយនាក់ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យសិស្សនិស្សិតអាចសិក្សាស្វែងយល់ពី...

មកលើក​នេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជា ហើយ!

(ភ្នំពេញ) ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!! សម័យ AI ហើយ អ្នកណាថាមិនស្គាល់ AI ប៉ុន្តែបើ AI...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img