pheaktra1168@gmail.com

103 POSTS

Exclusive articles:

ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WURKZ IPCC KICKBOXING CHAMPIONSHIP ប្រភេទទម្ងន់ ៥៧ គីឡូក្រាម និងការប្រកាសបើកកម្មវិធី លេខកូដមរណៈ 8:8

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយទូរទស្សន៍ថោន បានរៀបចំសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WURKZ IPCC KICKBOXING CHAMPIONSHIP ប្រភេទទម្ងន់ ៥៧ គីឡូក្រាម និងការប្រកាសបើកកម្មវិធី លេខកូដមរណៈ 8:8 កម្មវិធីនេះបានប្រព្រឹត្តទៅនៅ អគារពាណិជ្ជកម្ម ជីប ម៉ុង ថៅវើ...

ការប៉ះទង្គិចគ្នារវាង “បទពិសោធន៍” និង “ភាពរហ័សរហួន” ក្នុងកម្មវិធីប្រកួតប្រជែងខុសជំនាន់ថ្មីស្រឡាងរបស់ហង្សមាស

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពថ្មី និងមិនធ្លាប់មានពីមុនមក នឹងលេចរូបរាងឡើងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ឆាប់ៗនេះ តាមរយៈកម្មវិធីហ្គេមស៊ូវប្រកួតប្រជែងសមត្ថភាពខុសជំនាន់ដ៏ប្លែកអារម្មណ៍មួយ ដែលសន្យាថានឹងនាំមកនូវសំណើច និងក្តីរំភើបដល់ទស្សនិកជនគ្រប់ក្រុមគ្រួសារ។ កម្មវិធីខ្នាតធំនេះ គឺជាលទ្ធផលនៃកិច្ចសហការរវាងស្ថានីយទូរទស្សន៍រស្មីហង្សមាស ជាមួយនឹងក្រុមហ៊ុនម្សៅទឹកដោះគោកូរ៉េដ៏ល្បីនៅកម្ពុជា Star Grow Plus IQ និងអាហារបំប៉នប្រឆាំងភាពចាស់ lalavita NMN។ ចំណុចពិសេសដែលធ្វើឲ្យកម្មវិធីនេះក្លាយជាទីចាប់អារម្មណ៍ខ្លាំង គឺការប្រែក្លាយស្ទូឌីយោទៅជាសង្វៀនបំបែកកំណត់ត្រារវាងជំនាន់ពីរផ្សេងគ្នា នោះគឺការប៉ះគ្នារវាងក្រុមលោកតាលោកយាយជើងខ្លាំង ដែលមានវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ (តំណាងឱ្យបទពិសោធន៍ ការអត់ធ្មត់...

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ ដែលមានឈ្មោះថា «Chip Mong Food & Beverage» ក្នុងគោលដៅជំរុញវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងមានស្តង់ដារប្រកួតប្រជែងកម្រិតអន្តរជាតិ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋាននេះបានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ដែលបានរៀបចំឡើងនៅលើផ្ទៃដីទំហំ ១៥ហិកតា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព...

GAC បញ្ចេញ Super SUV ម៉ូឌែលថ្មី ទំនើបប្លែកលើសពីរថយន្តធម្មតា

ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន...

វឌ្ឍនៈប៊្រូវើរីប្រកាសចេញលក់ «ដ្រាហ្គិនណៃត្រូ» ប្រភេទកំប៉ុងតូច២៥០ml ថ្មីជាមួយបទពិសោធន៍ពពុះគ្រីមខាប់ស្រទន់

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី (Vattanac Brewery) បានប្រកាសដាក់លក់ជាផ្លូវការនូវផលិតផលស្រាបៀរទឹកខ្មៅប្រណិត «ដ្រាហ្គិនណៃត្រូ» (Dragon Nitro) ក្នុងរូបរាងថ្មីជាប្រភេទ កំប៉ុងតូច Slim ២៥០ml ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលទាននៅគ្រប់ទីកន្លែង។ ដ្រាហ្គិន ណៃត្រូ គឺជាស្រាបៀរដំបូងគេនៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យារួមបញ្ចូលឧស្ម័ននីត្រូហ្សែន (Nitrogen - N2) ក្នុងការផលិត។  បច្ចេកវិទ្យាថ្មីនេះ បង្កើតបានជាពពុះហ្វូមតូចៗយ៉ាងច្រើន...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img