GAC បញ្ចេញ Super SUV ម៉ូឌែលថ្មី ទំនើបប្លែកលើសពីរថយន្តធម្មតា

Date:

ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។

រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គុំដោយគ្រាប់អំពូលតូចៗចំនួន 2618គ្រាប់ ផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ។

ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ 1150 Km ឬចំណាយ 1.3L ទៅ 1.8L/100Km រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ជាមួយនឹងការសាកថ្មពី 30%-80% ចំណាយថេរៈវេលាត្រឹមតែ 18នាទីប៉ុណ្ណោះ។

រថយន្តធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព ក៏ព្រោះតែវិស្វករ GAC បានគិតគូយ៉ាងល្អិតល្អន់ ដោយរចនាតួរថយន្តនេះឡើងមានវិមាត្រវែង ជាមួយបណ្តោយ 4900mm ទទឹង 1950mm កម្ពស់ 1780mm គម្លាតកង់មុខទៅកង់ក្រោយ 2880mm ឯយ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch កាន់តែលើកសម្រស់ និងផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យ។
ងាកមកផ្នែកខាងក្នុងឯណោះវិញ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather រីឯកៅអីទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិច មុខងារម៉ាស្ស៉ា ខ្នើយកល់ដ៏ទន់ល្មើយ ពិសេសនៅកៅអីជួរទីពីរអាចកាច់ផ្តេក ដោយស្វ័យប្រវត្តិបានដូចគ្នា។

ជាងនេះទៀតនោះ រថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADiGO SOUND PRO AUDIO SYSTEM ចំនួន 22គ្រាប់ ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay & Android Auto អេក្រង់កុងទ័រ 8.88-inch អេក្រង់កម្សាន្ត 15.6-inch រួមទាំងមុខងារសាកថ្មឥតខ្សែ (Wireless Charge) ។

កាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម។

សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។

ដោយឡែកខាងក្រោមនេះ ជាតម្លៃរបស់រថយន្តទាំងពីរ៖

  • ជម្រើស Option Max មានតម្លៃ $43,000
  • ជម្រើស Option Ultra មានតម្លៃ $47,000៕
អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›GAC បញ្ចេញ Super SUV ម៉ូឌែលថ្មី ទំនើបប្លែកលើសពីរថយន្តធម្មតា ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GA…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…