ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
private
730 POSTS
Exclusive articles:
ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច
ព័ត៌មានសេដ្ឋកិច្ច
ម្ចាស់រោងចក្រចម្រាញ់ប្រេង Dung Quat បានដាក់ប្រាក់ជាង ២ ពាន់លានដុល្លារនៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់បញ្ញើ ស្ថិតក្នុងកម្រិតខ្ពស់
ព័ត៌មានសេដ្ឋកិច្ច
តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦
ព័ត៌មានសេដ្ឋកិច្ច
ការប្រកួតបាល់ទាត់ ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ធ្វើឡើងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា
ព័ត៌មានចុងក្រោយ
private
-
December 26, 2022
ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា បានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នាទីលានកីឡាបាល់ទាត់ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ របស់លោកឧកញ៉ា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយប្រកួតបាល់ទាត់មហាជននេះ ក៏រៀបចំឡើងដើម្បីបំផុសចលនាមហាជន លេងកីឡាសម្រាប់សុខភាពផង និងរួមគ្នាប្រយុទ្ធប្រឆាំងជាសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗផងដែរ៕
ឧកញ៉ា ទៀ វិចិត្រ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រ ២គ្រួសារ រស់នៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ព័ត៌មានចុងក្រោយ
private
-
December 10, 2022
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូន គ្រួសារក្រីក្រ ចំនួន២គ្រួសារ រស់នៅ ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសារទាំង២នេះ កំពុងជួបការលំបាក ទើប ចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនមកជូនភ្លាមៗ ដើម្បីដោះស្រាយជីវភាព។ គ្រួសារក្រីក្រ ទាំង២គ្រួសារ រួមមាន: គ្រួសារទី១: លោកយាយ មានឈ្មោះ ហេង ង៉ូវ អាយុ ៩១ឆ្នាំ ពិការភ្នែក និងមិនអាចដើរបាន មានកូនប្រុស ឈ្មោះ ភូ សុខ អាយុ៤៨ឆ្នាំ និង ចៅប្រុស មួយរូបទៀត មានឈ្មោះ សុង គីមស៊ាង អាយុ ១១ឆ្នាំ (មិនទាន់បានចូលរៀន) អ្នកទាំងបី រាល់ថ្ងៃសុំផ្ទះគេស្នាក់នៅ។ គ្រួសារទី២: ឈ្មោះ គង់ លី អាយុ ៣១ឆ្នាំ ពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបន្ទុកមើលថែប្អូនប្រុសម្នាក់ទៀតមានឈ្មោះ បុី រ័ត្ន អាយុ ២៧ឆ្នាំ មានសតិមិនប្រក្រតី ដោយសារគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូ តាំងពីអាយុ៣ឆ្នាំមកម្លេះ។ អំណោយ និងថវិកា ដែលលោកឧកញ៉ា នាំយកមកជូនគ្រួសារក្រីក្រទាំងពីរ ដោយក្នុងមួយគ្រួសារ ទទួលបាន: ១-អង្ករ ៥០គីឡូ, ២-មី ១កេស, ៣-ត្រីខ ១យួ, ៤-ទឹកត្រី ១យួ, ៥-ទឹកស៊ីអ៉ីវ ១យួ, ៦-ប្រេងឆា ២ដប, ៧-អំបិល ១គីឡូ, ៨-ប៊ីចេង ១គីឡូ, ៩-ស្ករស ១គីឡូ, ១០-ទឹកដោះគោ ៥កំប៉ុង, ១១-ទឹកសុទ្ធ ១កេស និងថវិកា ចំនួន ៥០មុឺនរៀល សុំបញ្ជាក់ថា ដោយមើលឃើញ ចៅប្រុស របស់លោកយាយ ហេង ង៉ូវ មិនទាន់បានចូលរៀន លោកឧកញ៉ា ក៏បានចាត់ក្រុមការងារសហការជាមួយអជ្ញាធរភូមិ ដើម្បីនាំយកចៅប្រុស របស់លោកយាយ ទៅចុះឈ្មោះចូលរៀន ហើយលោកឧកញ៉ា ក៏បានឧបត្ថម្ភកង់ថ្មីមួយគ្រឿងដល់ ចៅប្រុស របស់លោកយាយផងដែរ សំរាប់ឲ្យធ្វើដំណើរទៅសាលារៀន។ គ្រួសារទាំងពីរ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់រូបគាត់ទាំងពីរគ្រួសារ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ៕
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលស្ត្រីម្នាក់ មានអាការៈចុកពោះខ្លាំង ពីក្រុងកោះរ៉ុង មកសង្គ្រោះនៅខេត្តព្រះសីហនុ
ព័ត៌មានចុងក្រោយ
private
-
December 3, 2022
ក្កោះរ៉ុង៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកពោះខ្លាំង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ វ៉ែន ជីង...
គណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ប្រជុំពិភាក្សា ពីគោលការណ៍ ពង្រឹងសមាសភាពសាខាបក្ស ក្នុងអាណត្តិបោះឆ្នោត ២០២៣
អត្ថបទពាណិជ្ជកម្ម
private
-
November 26, 2022
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី សេចក្តីព្រាងផែនការ សម្រាប់គោលការណ៍ ពង្រឹងសមាសភាពសាខាបក្សក្នុងអាណត្តិបោះឆ្នោត ឆ្នាំ២០២៣ ។ គួរឲ្យដឹងថា លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ដ៕
ក្រុមហ៊ុន អឹមអិល មង្គល រៀលធី នាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០រៀល និងសម្ភារមួយចំនួនទៀត ជូនមន្ទីរពេទ្យកុមារអង្គរ
ព័ត៌មានចុងក្រោយ
private
-
November 21, 2022
ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។ តាមការសិក្សាវេជ្ជសាស្រ្ត បានឲ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើង លើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានៅក្នុងរាងកាយបំលែងខ្លួន ដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាច កើតមានជំងឺមហារីក។ ជំងឺមហារីកដែលកើតមានច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្នង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។ ដោយមើលឃើញពីស្ថានភាព ដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើន ចំនួនកុមារកម្ពុជា ដែលកើតជំងឺមហារីកមកកាន់មន្ទីរពេទ្យកុមារអង្គរ កាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្តួចផ្តើមនូវអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីរពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារ ពីជំងឺមហារីក” ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកកុមារ ដើម្បីឲ្យកុមារកម្ពុជាទាំងអស់ អាចទទួលបានការពិនិត្យនិងព្យាបាលឲ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទានដើម្បីឲ្យមន្ទីរពេទ្យ អាចបន្តសកម្មភាពព្យាបាលកុមារដែលកើតជំងឺមហារីកនដោយមិនគិតប្រាក់កម្រៃ។ សូមបញ្ជាក់ផងដែរថា ក្រៅពីថវិកាជូនដល់មន្ទីរពេទ្យ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏មានជាមួកសុវត្ថិភាព ចំនួន ៥០មួក ជូនដល់បុគ្គលិក ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ កន្សែងរុំខ្លួនចំនួន ២០០កន្សែង រួមជាមួយនឹងថវិកាចំនួន ២០.០០០ (ពីរម៉ឺន) រៀលក្នុងអ្នកជំងឺម្នាក់ ជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យផងដែរ។ ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” នេះទោះបីតិចក្តី ច្រើនក្តី ដើម្បីសង្គ្រោះកុមារកម្ពុជា យើងតាមរយៈគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ លេខគណនី ABA៖ ០០០ ៣២០ ៥៥៥ ឬទំនាក់ទំនងលេខ៖ ០១២ ៧២៥ ៧៤៥ / ០១៦ ៧២៥ ៧៣៥។ សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា គេហទំព័រ៖ http://MLmongkulRealty.com ទំព័រហ្វេសប៊ុក៖ ML Mongkul Realty តេឡេក្រាម៖ ML Mongkul Realty។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៥ ដូចជា៖ ១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។ ២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។ ៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។ ៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង លីងហៅស៍។ ៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាទោល និងហ្សបហៅស៍ ៕
1
...
21
22
23
...
146
Page 22 of 146
Breaking
ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច
KD102
-
November 2, 2026
ម្ចាស់រោងចក្រចម្រាញ់ប្រេង Dung Quat បានដាក់ប្រាក់ជាង ២ ពាន់លានដុល្លារនៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់បញ្ញើ ស្ថិតក្នុងកម្រិតខ្ពស់
ព័ត៌មានសេដ្ឋកិច្ច
November 2, 2026
0
បេទេស៖ ក្រុមហ៊ុន Vietnam Refinery and Petrochemical Corporation (BSR) បានដាក់ប្រាក់ជាង...
តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦
ព័ត៌មានសេដ្ឋកិច្ច
November 2, 2026
0
ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…
ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda
អត្ថបទពាណិជ្ជកម្ម
November 1, 2026
0
ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...
មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…
តម្លៃទីផ្សារបច្ចុប្បន្ន · TradingView
Ticker tape by TradingView