private

730 POSTS

Exclusive articles:

កាន់តែទំនើប និងសុវត្ថិភាព! ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ ដាក់ដំណើរការអូប័រទំនើបប្រណីតភាពនិងលឿនរហ័ស ជាមួយឧបករណ៍ការពារសុវត្ថិភាព

ព្រះសីហនុ៖ ក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA របស់លោកឧកញ៉ា ទៀ វិចិត្រ បានដាក់ឲ្យដំណើរការបន្ថែម អូបរ័ប្រណីត ទំនើបៗ លឿនរហ័ស និងបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដែលជាប្រភេទអូបរ័ល្បឿនលឿនបង្កលក្ខណៈងាយស្រួល និងផ្តល់ទំនុកចិត្តដល់អតិថិជន ដែលធ្វើដំណើរកម្សាន្តតាមកោះឬដំណើរកម្សាន្តផ្លូវសមុទ្រ។ បើតាមព័ត៌មានពីក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA ឲ្យដឹងថា បច្ចុប្បន្ននេះ ការផ្តល់សេវាកម្មផ្សេងៗពីក្រុមហ៊ុនរួមមាន៖ -អូបរ័ជួលឯកជនទៅតាមបណ្តា កោះនៅក្នុងខេត្តព្រះសីហនុ ។ -ត្រឹមតែ ២ទៅ៣នាទីប៉ុណ្ណោះ  អតិថិជនអាចទិញសំបុត្រទៅលេងកោះនានា បានយ៉ាងងាយ ក្នុងនោះសំបុត្រអូបរ័ទៅមក កោះរ៉ុង ឆ្នេរឡុងសិត កោះរ៉ុងសន្លឹម ឆ្នេរ២៣ ជាដើម។ -ម៉ោងចេញដំណេីរ 09:00ព្រឹក,12:00ថ្ងៃត្រង់,03:00រសៀល ឬទំនាក់ទំនងលេខ +(855) 069 221 234,  +(855) 070 221 234, +(855) 017 338 821,​ +(855) 071 912 0888,+(855) 015 661 456, +(855) 010...

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រមួយក្បាល ទៅព្រលែងក្នុងសមុទ្រវិញ ក្រោយទទួលបានពីប្រជាពលរដ្ឋ 

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានទទួលសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលជាការព្រលែងលើកទី១៣៤។ គួរឲ្យដឹងថា គ្រប់ពេលដែលនាំយក ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេសសម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹប លើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះ គឺ KH 0801។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀលរាល់ពេល មុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យជួយសង្គ្រោះ ជនរងគ្រោះ ២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា...

ឧកញ៉ា ទៀ វិចិត្រ នាំយករទេះរុញជនពិកា គ្រឿងឧបភោគបរិភោគ និងថវិកា ជូនលោកយាយ ចាស់ជរាដើរមិនរួចមួយរូប

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន​ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយករទេះរុញថ្មី ចំនួនមួយគ្រឿង រួមនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន១លានរៀល មកជូន លោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូនប្រុស នៅក្រុម២ ភូមិ១៦ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ បើតាមលោកយាយ...

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) អបអរសាទរដល់ក្រុមកង់ ធ្វើដំណើរលើ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ

ភ្នំពេញ៖​ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់​ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា​ ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់​កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) នាល្ងាចថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានរៀបចំពិធីជប់លៀង​ ដេីម្បីអបអរសាទរ​ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ​ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់​ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ​ ទទួលបានជោគជ័យជាអនេក។  លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ...

Breaking

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…
spot_imgspot_img