ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
private
730 POSTS
Exclusive articles:
ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច
ព័ត៌មានសេដ្ឋកិច្ច
ម្ចាស់រោងចក្រចម្រាញ់ប្រេង Dung Quat បានដាក់ប្រាក់ជាង ២ ពាន់លានដុល្លារនៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់បញ្ញើ ស្ថិតក្នុងកម្រិតខ្ពស់
ព័ត៌មានសេដ្ឋកិច្ច
តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦
ព័ត៌មានសេដ្ឋកិច្ច
ERA Cambodia ផ្តល់ពានរង្វាន់លើកទឹកចិត្ត ដល់ភ្នាក់ងារលក់ ក្នុងកម្មវិធី Career Advancement Day ខណៈសម្រេចផែនការ សកម្មភាពជាបន្តបន្ទាប់ ក្នុងការចាប់យក ចំណែកទីផ្សារខុនដូ នៅកម្ពុជា
អត្ថបទពាណិជ្ជកម្ម
private
-
July 22, 2022
ភ្នំពេញ, ២២ កក្កដា ២០២២ - ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញ ដោយផ្តោតលើឯកទេសផ្នែកទិញលក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យ របស់ភ្នាក់ងារដែលសម្រេចបាន រយៈពេលពាក់កណ្តាលឆ្នាំ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាព ក្នុងការចាប់យកចំណែកទីផ្សារខុនដូ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។ ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត...
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុន GTVC ជួយស្វែងរកអ្នកនេសាទម្នាក់ កំពុងបាត់ខ្លួនក្នុងសមុទ្រ
អត្ថបទពាណិជ្ជកម្ម
private
-
July 18, 2022
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។ តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។ ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។ ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕
កម្លាំងអូប័រល្បឿនលឿន GTVC របស់ឧកញ៉ា ទៀ វិចិត្រ ចេញអន្តរាគមន៍ សង្គ្រោះអ្នកនេសាទលើទូក២នាក់ ដែលជាប់គឿងនឹងថ្មច្រាំង នៅកោះថាស
ព័ត៌មានចុងក្រោយ
private
-
July 4, 2022
ក្រុងព្រះសីហនុ៖ មនុស្ស២នាក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួសង្គ្រោះរួចផុត ពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍ សង្គ្រោះភ្លាមៗ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ក្រុមហ៊ុន ឧកញ៉ា ទៀ វិចិត្រ ធ្វើបច្ចុប្បន្នភាព បញ្ជាទិញអូរប័រល្បឿនលឿន ស៊េរីថ្មីទំនើបបន្ថែមទៀត សម្រាប់តម្រូវការទំនើបកម្ម ខាងវិសយ័ទេសចរណ៍ តំបន់សមុទ្រនៅកម្ពុជា
ព័ត៌មានចុងក្រោយ
private
-
June 28, 2022
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ថា...
អគ្គនាយិកា ហឬទ័យគ្រឿងអលង្ការ ធ្វើទានដោយចែករំលែក គ្រឿងឧបភោគបរិភោគ ដល់ជនទីទាល់ក្រ
ព័ត៌មានចុងក្រោយ
private
-
April 22, 2022
ភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់រួចរាល់ភ្លាម លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រី នុន ចាន់ពិសី អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំនូវគ្រឿងឧបភោគបរិភោគ នឹងបានចែកជូន ដល់ពលរដ្ឋក្រីក្រមួយចំនួន មកពីសង្កាត់ទួលសង្កែ២ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ការចែកអំណោយ នូវគ្រឿងឧបភោភបរិភោគ ដល់ជនទីទាល់ក្រ មកពីសង្កាត់ទួលសង្កែ២នេះ...
1
...
24
25
26
...
146
Page 25 of 146
Breaking
ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច
KD102
-
November 2, 2026
ម្ចាស់រោងចក្រចម្រាញ់ប្រេង Dung Quat បានដាក់ប្រាក់ជាង ២ ពាន់លានដុល្លារនៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់បញ្ញើ ស្ថិតក្នុងកម្រិតខ្ពស់
ព័ត៌មានសេដ្ឋកិច្ច
November 2, 2026
0
បេទេស៖ ក្រុមហ៊ុន Vietnam Refinery and Petrochemical Corporation (BSR) បានដាក់ប្រាក់ជាង...
តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦
ព័ត៌មានសេដ្ឋកិច្ច
November 2, 2026
0
ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…
ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda
អត្ថបទពាណិជ្ជកម្ម
November 1, 2026
0
ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...
មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…
តម្លៃទីផ្សារបច្ចុប្បន្ន · TradingView
Ticker tape by TradingView