private

730 POSTS

Exclusive articles:

ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ចេញទៅទទួលបុរសម្នាក់ពីកោះរ៉ុង​ មកកាន់មន្ទីរពេទ្យបង្អែក បន្ទាប់ពីជួបគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង

ភ្នំពេញ៖​ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ​ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ សុខ...

គ្រួសារមួយ នៅស្រុកព្រៃនប់ ទទួលបានអំណោយផ្ទះមួយខ្នង ពីឧកញ៉ា ទៀ វិចិត្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងពេល អញ្ជើញទៅប្រគល់ផ្ទះថ្មី ជូនពលរដ្ឋក្រីក្រមួយគ្រួសារនេះ លោកឧកញ៉ា ក៏បាននាំយកអំណោយ មានដូចជា ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀល មកឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពបន្ត។ លោកឧកញ៉ាមានប្រសាសន៍ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ នៅពីក្រោយផ្ទះនេះមានបន្ទប់ទឹក ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទ័លក្រ ជួបការលំបាក ហើយក្នុងនោះដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។  ក្នុងនាមបានអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្សធម៌ ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យ ជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕

ឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនក្រុមជួយសង្គ្រោះ និងអូប័រល្បឿនលឿន ជួយសង្គ្រោះអ្នកនេសាទ​ ៤នាក់​ដោយសុវត្ថិភាព ក្នុងហេតុការណ៍ លិចទូកកណ្តាលសមុទ្រ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារ ជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចំនួន៣គ្រឿង របស់គណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ចេញអន្តរាគមន៍ទៅជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ធ្វើការជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូក មួយគ្រឿង ប្រភេទអូសមឹក នៅជិតកោះវ៉ាង នៅថ្ងៃទី៨...

​ឧកញ៉ា ទៀ វិចិត្រ ដឹកនាំសមាជិកសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ប្រជុំពិភាក្សាការអនុវត្តការងារ និងទំនាក់ទំនងអាជីវកម្ម​ ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានបន្តដឹកនាំ តំណាងបណ្តាក្រុមហ៊ុនទូកទេសចរណ៍ ដែលជាសមាជិក របស់សមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន​ ខេត្តព្រះសីហនុ ប្រជុំពិភាក្សារ ស្តីពី ការអនុវត្តការងាររបស់សមាគម និងទំនាក់ទំនងអាជីវកម្មដឹកជញ្ជូន ទេសចរណ៍ផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ។ គួឲ្យដឹងថា លោកឧកញ៉ា...

ពិតជាព្រឹត្តិការណ៍មិនធ្លាប់មាន! សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ និងក្រុមកង់ជាថ្រើននៅកម្ពុជា នាំគ្នាជិះកង់ ជាង២០០គីឡូម៉ែត្រ លើផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន "អរគុណសន្តិភាព" ដឹកនាំដោយក្រុមកង់​ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននឹងកំពុងទាញយក ការចាប់អារម្មណ៍​ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជិះកង់ រយៈចម្ងាយឆ្ងាយពីគ្រប់ទិសទី ប្រមាណជា៥០ក្រុម មានដល់ទៅ៣០០កង់ចូលរួម ជិះលើផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា​ ពីថ្ងៃទី៣-៤ កញ្ញា ២០២២ខាងមុខនេះ ។ ថ្លែងឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញព្រឹត្តិការណ៍កីឡាជិះកង់លើផ្លូវល្បឿនលឿន...

Breaking

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…
spot_imgspot_img