ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
private
729 POSTS
Exclusive articles:
មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)
ព័ត៌មានសេដ្ឋកិច្ច
តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក
ព័ត៌មានសេដ្ឋកិច្ច
ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ
ព័ត៌មានសេដ្ឋកិច្ច
មន្ត្រីទទួលបន្ទុកផ្នែកធនធានរ៉ែរបស់បារាំងថា ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែដ៏កម្រ ឱ្យផុតពីការពឹងផ្អែកលើប្រទេសចិន គឺអាចធ្វើទៅបានក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ
ព័ត៌មានសេដ្ឋកិច្ច
private
-
October 29, 2026
ប្រែសម្រួលៈ តុលា បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសបារាំងដែលទទួលបន្ទុកផ្នែកលោហៈធាតុយុទ្ធសាស្ត្រ បានថ្លែងកាលពីថ្ងៃពុធថា បណ្តាប្រទេសលោកខាងលិចអាចសម្រេចបាននូវកម្រិតសមស្របមួយក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែដីកម្រ (rare earths) ដោយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋាភិបាល និងក្រុមហ៊ុនផលិតនានាកំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗសម្រាប់លោហៈធាតុដែលចាំបាច់បំផុតសម្រាប់វិស័យការពារជាតិ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកផលិតរ៉ែដីកម្រមួយចំនួន ក្នុងចំណែករហូតដល់ ៩០% នៃផលិតកម្មសរុប។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានធ្វើឱ្យទីផ្សារសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលខ្លួនបានដាក់កម្រិតលើការនាំចេញម៉ាញេទិចអចិន្ត្រៃយ៍ ដែលបានបង្កផលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន រួមទាំងវិស័យផលិតរថយន្តផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ឧស្សាហកម្មទាំងនោះពឹងផ្អែកខ្លាំងពេកទៅលើប្រភពផ្គត់ផ្គង់តែមួយគត់។…
វិក្កយបត្រប្រេងរបស់អឺរ៉ុប៖ សហភាពអឺរ៉ុប (EU) ចំណាយ ១០ពាន់លានអឺរ៉ូបន្ថែមក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២៥
ព័ត៌មានសេដ្ឋកិច្ច
private
-
October 29, 2026
បរទេស៖ យោងតាមទិន្នន័យថ្មីៗ បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើការនាំចូលប្រេងក្នុងឆ្នាំនេះ បន្ទាប់ពីមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ខណៈដែលអ្នកប្រើប្រាស់កំពុងប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងសាំង និងម៉ាស៊ូតនៅតាមស្ថានីយ វិក្កយបត្រនាំចូលរបស់សហភាពអឺរ៉ុបក៏បានបង្ហាញពីការកើនឡើងយ៉ាងគំហុកនៃការចំណាយនេះផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ សហភាពអឺរ៉ុបបានចំណាយជាមធ្យម ២៧,៦ ពាន់លានអឺរ៉ូក្នុងមួយខែ លើការនាំចូលប្រេង ដែលកើនឡើង ៥៥,៨% ពីចំនួន ១៧,៧ ពាន់លានអឺរ៉ូក្នុងមួយខែ ក្នុងឆ្នាំ២០២៥។ នេះមានន័យថា EU ត្រូវបង់ប្រាក់បន្ថែមប្រហែល ៩,៩ ពាន់លានអឺរ៉ូ (ជិត ១០ពាន់លានអឺរ៉ូ)…
មូលហេតុពិតប្រាកដដែលធ្វើឱ្យភាគហ៊ុន AI ធ្លាក់ចុះ ស្របពេលតម្រូវការទីផ្សារនៅតែបន្តកើនឡើង
ព័ត៌មានចុងក្រោយ
private
-
October 20, 2026
សិង្ហបុរី៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានានៅតែបន្តបង្កើនការចំណាយយ៉ាងសន្ធឹកសន្ធាប់លើបញ្ញាសិប្បនិម្មិត (AI) ខណៈតម្រូវការបន្ទះឈីបកម្រិតខ្ពស់នៅតែមានភាពរឹងមាំ ហើយក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកក៏ទើបតែប្រកាសពីប្រាក់ចំណេញបំបែកកំណត់ត្រា។ ផ្ទុយទៅវិញ ភាគហ៊ុនក្រុមហ៊ុនបន្ទះឈីប (Semiconductor) ដែលជាបេះដូងនៃភាពរីកចម្រើនរបស់ AI បែរជាកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ ខាងក្រោមនេះគឺជាការវិភាគរបស់សារព័ត៌មាន CNA ជុំវិញមូលហេតុនៃភាពផ្ទុយគ្នានេះ ការធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅក្នុងទីផ្សារអាមេរិក និងអាស៊ី សន្ទស្សន៍ភាគហ៊ុនបន្ទះឈីប Philadelphia (SOX) ដែលតាមដានក្រុមហ៊ុនបន្ទះឈីបធំបំផុតទាំង៣០ ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក (រួមមាន Nvidia និង AMD) បានធ្លាក់ចុះ ៨វគ្គជាប់ៗគ្នារហូតដល់ថ្ងៃសុក្រ (ទី១៦ តុលា)…
ទីក្រុងមួយចំនួននៅបារាំងប្រកាសបម្រាមគោចរ ក្រោយផ្ទុះកុប្បកម្មហិង្សា និងការតវ៉ារាលដាលដល់ផ្នែកខ្លះនៃអឺរ៉ុប
ព័ត៌មានចុងក្រោយ
private
-
October 20, 2026
បរទេស៖ អាជ្ញាធរបារាំងបានសម្រេចដាក់ចេញបម្រាមគោចរតាមតំបន់ជាក់លាក់ រួមទាំងតំបន់មួយចំនួននៃរដ្ឋធានីប៉ារីស បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារដោយអំពើហិង្សា និងកុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វិធានការបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពីការតវ៉ាប្រឆាំងនឹងបញ្ហាវិស័យអប់រំ និងការកើនឡើងនៃតម្លៃជីវភាពរស់នៅ បានប្រែក្លាយទៅជារលកហិង្សាបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅទូទាំងប្រទេសកាលពីចុងសប្តាហ៍កន្លងទៅ ដែលបង្កឱ្យមានការបន្ទោសប្រកែកគ្នាក្នុងឆាកនយោបាយផ្ទៃក្នុង និងគំរាមកំហែងរាលដាលដល់បណ្តាប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ។ ស្ថានភាពទូទាំងប្រទេសបារាំងនៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅថ្ងៃចន្ទ ខណៈដែលនាយករដ្ឋមន្ត្រី Sébastien Lecornu បានស្នើឱ្យទីក្រុងមួយចំនួនអនុវត្ត "បម្រាមគោចរមួយផ្នែក" ដើម្បីការពារអាយុជីវិតពលរដ្ឋ ទ្រព្យសម្បត្តិ និងអាជីវកម្មនានា។ វិធានការរឹតបន្តឹងជាក់ស្តែងតាមបណ្តាទីក្រុងសំខាន់ៗរួមមាន តំបន់ Place de la République ត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមគោចរចាប់ពីម៉ោង ១១យប់ថ្ងៃចន្ទ ដល់ម៉ោង…
UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ
ព័ត៌មានចុងក្រោយ
private
-
October 19, 2026
UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ
1
2
3
4
...
146
Page 3 of 146
Breaking
មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)
private
-
October 31, 2026
តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…
ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…
ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ការទាមទារនោះរួមមាន…
ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
តម្លៃទីផ្សារបច្ចុប្បន្ន · TradingView
Ticker tape by TradingView