Uncategorized

ការសហការគ្នាប្រកបដោយទំនុកចិត្ត និងការរីកចម្រើន៖ ដំណើរការអាជីវកម្មរបស់ភ្នាក់ងារ សាំង រ័ត្នធីតា និងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា...

Vietjet ពង្រីក​បណ្តាញហោះហើរជា​សាកល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ចំនួន​បួន​រវាង​វៀតណាម-ចិន

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវក្នុងប្រទេសចិន។ ផ្លូវហោះហើរទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបន្តពង្រីកផ្លូវហោះហើររបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៥ ដែលរួមបញ្ចូលផងដែរនូវផ្លូវថ្មីផ្សេងទៀតទៅកាន់ប្រទេសឥណ្ឌា ជប៉ុន និងសិង្ហបុរី ដែលនេះបង្ហាញពីការរីកចម្រើនដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ទំនាក់ទំនងអន្តរជាតិ។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសមានរយៈពេលកំណត់ចាប់ពីពេលនេះដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ សម្រាប់សំបុត្រថ្នាក់ Eco-class តម្លៃទាបចាប់ពី USD0 (*) នៅគ្រប់ផ្លូវហោះហើរទាំងអស់។ ការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យនេះ មានសម្រាប់ជើងហោះហើររវាងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ 2២០២៦ (**) ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ផ្លូវហោះហើរថ្មីនេះ មានសេវាកម្មប្រចាំថ្ងៃពីទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំងនិងក្វាងចូវ និងពីហាណូយទៅក្វាងចូវ។ ទន្ទឹមនឹងនេះ ផ្លូវហោះហើរហាណូយ-ប៉េកាំង ចាប់ផ្តើមដំណើរការបីដងក្នុងមួយសប្តាហ៍ មុនពេលប្តូរទៅសេវាកម្មប្រចាំថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥។ លើសពីនេះ សេវាហាណូយ-សៀងហៃថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ដោយផ្តល់ជើងហោះហើរប្រចាំថ្ងៃ។ អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha បានមានប្រសាសន៍ថា “Vietjet មានក្តីរំភើបរីករាយណាស់ក្នុងការបើកដំណើរការផ្លូវហោះហើរថ្មីចំនួន ៤ ពីប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងទីក្រុង Guangzhou ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបន្តរបស់យើងក្នុងការពង្រីកបណ្តាញហោះហើររបស់យើង។ជាមួយនឹងការពង្រីកបណ្តាញហោះហើរនេះ យើងនឹងបន្តផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ និងងាយស្រួលសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ពង្រឹងទំនាក់ទំនងរវាងប្រទេសចិននិងតំបន់ជាច្រើនទៀត។” ការដាក់ឱ្យដំណើរការផ្លូវហោះហើរវៀតណាម-ចិនថ្មីនេះ គឺជាផ្នែកមួយនៃការពង្រីកអន្តរជាតិកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ពីមជ្ឈមណ្ឌលសំខាន់ៗរបស់វៀតណាមនៅឆ្នាំនេះ។ ចាប់តាំងពីពាក់កណ្តាលខែមីនាមក ក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងHyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ សេវាកម្មថ្មីពីទីក្រុងហូជីមិញទៅ Nagoya និង Fukuoka ក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅចុងខែមេសាខណៈដែលផ្លូវថ្មីតភ្ជាប់កោះ ភូកុក ដែលជាកោះធំជាងគេរបស់វៀតណាមជាមួយសិង្ហបុរីនឹងចាប់ផ្តើមនៅចុងខែឧសភា។ ការរីកចម្រើនជាបន្តរបស់ក្រុមហ៊ុន Vietjet ត្រូវបានជំរុញដោយកងនាវាទំនើបប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពអ្នកដំណើរ។ ជាមួយនឹងជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរទៅរដ្ឋធានីរបស់ប្រទេសវៀតណាមបានយ៉ាងងាយស្រួល ហើយភ្ជាប់ទៅកាន់គោលដៅដ៏គួរឱ្យរំភើបនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។ (*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (**) លើកលែងថ្ងៃបុណ្យជាតិ

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥​ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ...

TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី 

ភ្នំពេញ៖​ TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។ យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។...

Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន

ភ្នំពេញ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។...

Popular

spot_imgspot_img