លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

Date:

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ ។ ការងាររើផ្ទះហត់នឿយខ្លាំងណាស់ ទៅហើយដល់ពេលឡើង បើកបររថយន្តប្រើប្រេងម៉ាស៊ូតចាស់ៗ ក្នុងក្រុងភ្នំពេញដែលស្ទះចរាចរណ៍ទៀត ធ្វើឱ្យអ្នកបើកបរត្រូវជាន់អំប្រាយ៉ាហ្ស និង ដូរលេខឡើងចង់រមួល ក្រពើម្ដងៗ ។

រថយន្ត ZO MOTORS ZM5 នឹងដោះស្រាយបញ្ហានេះ ៖ សន្សំសំចៃថ្លៃប្រេង និងធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ធូរស្រាល រហូតដល់មិនចង់ឈប់ពីការងារ!

 គ្រឿងបំពាក់បានផ្តល់ភាពងាយស្រួល សម្រាប់អ្នកបើកបរ ៖
ការដូរលេខ៖ ប្រើលេខបង្វិល (Knob Shift) – លែងមានអំប្រាយ៉ាហ្ស បើកបរដោយរលូន ដូចរថយន្តទំនើប
ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៖ ម៉ាស៊ីនត្រជាក់មានកម្លាំងខ្យល់ខ្លាំង
ជំនួយការបើកបរ ៖ ប្រព័ន្ធកំណត់ល្បឿនថេរ (Cruise Control), ចង្កូតពហុមុខងារ
ភាពងាយស្រួលផ្សេងៗ ៖ កញ្ចក់ទំនើប, កញ្ចក់មើលក្រោយមានប្រព័ន្ធកម្តៅការពារទឹកភ្លៀង

ការធានាជួសជុលក្នុងរយៈពេលកំណត់ ៖ ធានាដំណើរការអាជីវកម្មរបស់លោកអ្នកដោយ    រលូន និង គ្មានការរាំងស្ទះ
 

“ពេលវេលាគឺជាមាសប្រាក់” បើរថយន្តត្រូវឈប់សម្រាកដើម្បីជួសជុល នោះមានន័យថាអាជីវកម្មត្រូវខាតបង់ចំណូល។ ដើម្បីដោះស្រាយ  បញ្ហានេះ ក្រុមហ៊ុន ZO Motors សូមធ្វើការធានាយ៉ាងម៉ឺងម៉ាត់នូវសេវាកម្ម  គាំទ្រដូចខាងក្រោម៖
១. ការឆ្លើយតបរហ័សទាន់ចិត្ត
យើងបានបង្កើតនូវលេខទូរស័ព្ទ Hotline សម្រាប់ត្រួតពិនិត្យ និងទទួលពាក្យបណ្តឹងតាម  រយៈលេខ ០១៨ ៦៥១ ៩៦៦៦ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយន្តការ “ឆ្លើយតបក្នុងរយៈពេល ១៥ នាទី និងចុះទៅដល់ទីតាំងក្នុងរយៈពេល ១ ម៉ោង” ដើម្បីដោះស្រាយបញ្ហា    របស់លោកអ្នក។
២. សេវាជួសជុលរហ័សបំផុត
បញ្ហាបច្ចេកទេសទូទៅ៖ ធានាជួសជុលឱ្យរួចរាល់ ក្នុងរយៈពេល ៨ ម៉ោង។
បញ្ហាបច្ចេកទេសធ្ងន់ធ្ងរ៖ ធានាដោះស្រាយឱ្យរួចរាល់ក្នុងរយៈពេល ២៤ ម៉ោង។
៣. ការផ្តល់ជូនរថយន្តជំនួស (Substitute Vehicle)
ក្នុងករណីដែលរថយន្តជួបបញ្ហាបច្ចេកទេសស្មុគស្មាញ ដែលត្រូវការរយៈពេលវែង ក្រុមហ៊ុន ZO Motors ផ្តល់ជូននូវសេវាកម្ម “រថយន្តជំនួសក្នុងរយៈពេល ២៤ ម៉ោង” ។ សេវាកម្មនេះធ្វើឡើងដើម្បីធានាថា ខ្សែសង្វាក់អាជីវកម្ម និងការដឹកជញ្ជូនរបស់លោកអ្នក នៅតែបន្តដំណើរការជាធម្មតា ដោយមិនមានការរំខានដោយសារការរង់ចាំជួសជុលរថយន្តឡើយ។

ZM5 លះបង់ចោលប្រអប់លេខដៃដ៏ធ្ងន់ ហើយជំនួសមកវិញ នូវប្រអប់លេខបង្វិលយ៉ាងទំ នើប ។ កាន់ចង្កូតក្នុងក្រុងពេញមួយថ្ងៃ ក៏មិនធ្វើឱ្យអ្នកបើកបរចុកជើងដែរ ។ នៅពេលអ្នក បើកបរមានភាពរីករាយក្នុងការបំពេញការងារ ពួកគេនឹងធ្វើការងារបានកាន់តែប្រសើរ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ សម្រាប់ម្ចាស់អាជីវកម្ម នេះគឺជា “យុទ្ធសាស្ត្ររក្សាអ្នកបើកបរឆ្នើម” ដ៏មានប្រសិទ្ធភាពបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយ:
Facebook:https://www.facebook.com/share/1HFEKe3p5u/?mibextid=wwXIfr
Tel : 0186398989(ចិន) 01865195555(ខ្មែរ)

Share post:

spot_imgspot_img

Popular

More like this
Related

eMoney ប្រារព្ធពិធីខួប ៨ឆ្នាំ នៃការបង្កើតតម្លៃ និងការបើកទំព័រថ្មី

ក្រុមហ៊ុន eMoney បានប្រារព្ធពិធីខួបលើកទី ៨ របស់ខ្លួនក្រោមប្រធានបទ «eMoney ចាប់ផ្តើមទំព័រថ្មី ឬ eMoney...

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចុកតំរងនោមខ្លាំង

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា...

Metfone ផ្តល់ឱកាសឈ្នះរថយន្ត ម៉ូតូ និង iPhone ជូនអតិថិជនដែលភ្ជាប់គម្រោង កាដូ & Met5G

ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី...