Google លុបចោល មតិ Reviews របស់កម្មវិធី TikTok នៅលើ Play-Store ដើម្បីឲ្យការវាយតម្លៃ មានតុល្យភាព

Date:

មុននឹង អោយអ្នកយល់ពីដំណឹងនេះ អ្នកត្រូវដឹងថា អ្វីទៅ ជាសញ្ញាក្នុងការណែនាំ អោយអ្នកយល់ពី Reviews (ការបញ្ចេញមតិ) នៅលើ Play-Store ។

សម្រាប់ប្រជាពលរដ្ឋខ្មែរយើង នៅមិនទាន់បានយល់ជ្រាបច្បាស់នោះទេ ចំពោះគោលគំនិត របស់អ្នកបង្កើតកម្មវិធី ដែលបានដាក់បញ្ចូល អោយអ្នកអាចប្រើបាន ត្រូវកំណត់តាមច្បាប់ របស់ ក្រុមហ៊ុន Play-Store ដោយ ត្រូវមានការ បញ្ជាក់ពី ការលើកឡើងជាមតិ ក្នុងការណែនាំ ទៅដល់អ្នកដទៃទៀត អោយទាញយក មកប្រើប្រាស់ ។

ជាការពិតណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ មួយចំនួន​តែងតែ ធ្វើការពិនិត្យទៅលើ មតិលើកឡើងជាមុន មុននឹងធ្វើការទាញយកកម្មវិធីអ្វីមួយ កុំអោយខាតបង់ពេលវេលា និង ចង្អៀតដល់ទូរស័ព្ទដៃ ឬឧបករណ៍ផ្សេងៗបាន ដោយឡែក នៅមានអ្នកប្រើប្រាស់​មួយចំនួនទៀត អាចនឹងទាញយកកម្មវិធីអ្វីមួយ ដោយពុំបានពិនិត្យទៅលើ Reviews នោះទេ អាស្រ័យតាមការណែនាំ របស់មិត្តភក្តិផ្ទាល់ ឬអ្នកធ្លាប់បានប្រើប្រាស់ លើកសរសើរពីកម្មវិធីនោះតែម្តង (វាអាចនិយាយបានថា ការអានក្នុង Reviews ឬណែនាំដោយមនុស្សជុំវិញខ្លួន ប្រហាក់ប្រហែលនឹងគ្នាដែរ) ប៉ុន្តែសម្រាប់​ជនបរទេសវិញ ច្បាស់ណាស់ គេនឹងត្រួតពិនិត្យ មតិលើកឡើង និងការវាយតម្លៃជាសញ្ញាផ្កាយ នៅលើ Play Store ជាមុន មុននឹងគេធ្វើការទាញយកវា ។

យោងទៅតាម ការផ្សព្វផ្សាយ របស់ គេហទំព័រ indiatoday បានឲ្យដឹងថា មតិលើកឡើង របស់អ្នកប្រើប្រាស់ TikTok ត្រូវបានទម្លាក់ចោល ពី Play Store ពីចំនួន ២៧លាន មកត្រឹម២២លាន ត្រឹមរយៈពេល១សប្តាហ៍ ។​ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ វាត្រូវបានបង្កជាបញ្ហា ដ៏អាក្រក់បន្តិចបន្តួច ចំពោះកម្មវិធី កម្សាន្ត ដ៏ពេញនិយម TikTok ។ ជនជាតិចិន ដែលបានបង្កើតកម្មវិធី ធ្វើវីដេអូ នេះឡើង បានធ្វើឲ្យមាន​ភាពចម្រូងចម្រាស បណ្តាលឲ្យប្រជាប្រិយភាពមានការធ្លាក់ចុះ ហើយវាត្រូវបាន​លើកមកជជែក ចំពោះការប្រើប្រាស់ ខុសគោលដៅ ។

ក្នុងនោះដែរ Hashtags (ហាសស្ថែក) ដែលជួយជម្រុញដល់ការ ចុចទៅកម្មវិធី TikTok ត្រូវបានហាមឃាត់ ដោយភ្នាកងារប្រឆាំ នៃប្រទេសឥណ្ឌា ដោយចាប់ផ្តើមមានទំនោរ និន្នាការទៅលើកម្មវិធី សម្សាន្ត Twitter វិញ ។

ការវាយតម្លៃ តាមរយៈការអោយសញ្ញាផ្កាយ (ពីផ្កាយ១ ដល់ផ្កាយ៥) ចំពោះកម្មវិធី កម្សាន្ត TikTok ត្រូវបានធ្លាក់ចុះផងដែរ ដោយគេសង្កេតឃើញថា ពីចន្លោះ ផ្កាយ៤ ធ្លាក់មកត្រឹម ផ្កាយ២ ហើយនឹងបន្តធ្លាក់បន្ថែមទៀត មកត្រឹម ១.២ផ្កាយ ។ ការវាយតម្លៃនេះ នឹងបន្តធ្លាក់ចុះ រហូតតែពួកគេទទួលបាន​ ការស្រោចស្រង់ឡើងវិញ​បន្តិចម្តងៗ ។

ស្ថិតក្នុង ការវិវត្តន៍ចុងក្រោយ ការវាយតម្លៃនៃកម្មវិធីនេះ ត្រូវបានកំណត់ ត្រឹម១.៥ផ្កាយ ជាមួយនឹង ការបញ្ចេញមតិ​ ២២លានអ្នកប្រើប្រាស់ ។ ហើយនេះក៏អាច ជាហេតុផលមួយ ដែលនាំអោយ Google ធ្វើការលុបចេញខ្លះ នៃចំនួន បញ្ចេញមតិនេះ ដើម្បីឲ្យការបញ្ចេញមតិ និងការវាយតម្លៃ មានតុល្យភាព ។

លោក Nobert Elekes ជាអ្នកប្រើប្រាស់ Twitter ទទួលបានការផ្ទៀងផ្ទាត់មួយរូប (Verified User) និងជាអ្នកគ្រប់គ្រង់ទិន្ន័យម្នាក់ បានអះអាងថា លោកបានគត់សម្គាល់ឃើញថា ” ជាក់ស្តែង Google បានលុបចោលចំនួន ការបញ្ចេញមតិ លើសពី១លានមតិ ត្រឹមមួយយប់ ដែលជាហេតុធ្វើឲ្យ កំណត់ត្រា ការវាយតម្លៃ មានការកើនឡើងវិញ ពី១.២ ទៅ ១.៦ផ្កាយ” ។

លោក Nobert Elekes បានបង្ហាញ រូបភាព ដែលលោកបានថតទុក ដែលបង្ហាញឲ្យឃើញថា នៅពេលដែរ Play Store បង្ហាញពីចំនួនបញ្ចេញមតិ រហូតដល់ ២៨លានមតិ នោះការវាយតម្លៃ មានត្រឹម ១.២ផ្កាយ ខណៈដែលរូបភាពមួយទៀត ដែលមានការបញ្ចេញមតិ បន្ថយត្រឹម ២៧លានមតិ នោះ ការវាយតម្លៃ បានកើនឡើង មកវិញ​នៅចំនួន ១.៦ផ្កាយ”

ជាក់ស្តែង Play Store លោត ការបញ្ចេញមតិ ត្រឹម២២លានមតិ ដើម្បីឲ្យកម្មវិធីកម្សាន្ត TikTok ទទួលបាន ១.៥ផ្កាយ ដែលមានន័យថា ចាប់ពីសប្តាហ៍មុន Google បានលុបចោលប្រមាណជាង ៥លានមតិអ្នកប្រើប្រាស់ ។ (ចំនួននេះ មានការថយចុះ​ជាបន្តបន្ទាប់ ដើម្បីទទួលបាន សញ្ញាផ្កាយកើនឡើងវិញ) ។

ទោះយ៉ាងណាក៏ដោយ​ក្រុមហ៊ុន Google មិនបានបញ្ជាក់​ពីមូលហេតុ នៃការដកចេញ នូវការបញ្ចេញមតិទាំងនេះទេ ប៉ុន្តែវាពិតជាបានធ្វើឱ្យប្រសើរឡើង នូវការវាយតម្លៃ នៃកម្មវិធី ទោះបីជាវាស្ថិតក្នុង កម្រិតណាក៏ដោយ ។

គួររំលឹកថា មានមនុស្សមួយចំនួន អាចនឹងពិចារណា ​ចំពោះការទាញយក​ កម្មវិធីណាមួយ តាមរយៈការមើល ការបញ្ចេញមតិ និងការវាយតម្លៃ ដោយផ្អែកទៅលើសញ្ញាផ្កាយ ដែលត្រូវបានគេកំណត់ថា ផ្កាយទាប មានន័យថា មិនសូវល្អ​ ក្នុងការប្រើប្រាស់ ប្រសិនបើមានផ្កាយច្រើន រហូតដល់ផ្កាយ៥ បង្ហាញអោយឃើញថា កម្មវិធីនេះ​កំពុងមានការពេញនិយម៕


ប្រភព៖ indiatoday.com / សម្រួលអត្ថបទដោយ៖ ម៉ៅ ដារាត់

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...