ការវិនិយោគលើ សុខុមាលភាពឌីជីថល របស់សហគមន៍ TikTok នៅកម្ពុជា

Date:

ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពថ្នៃប្រឌិត និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីថែរក្សាសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok ក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។ ការបង្ហោះសារនាពេលថ្មីៗនេះរបស់ TikTok បានពន្យល់អំពីមុខងារចុងក្រោយបំផុតរបស់ភ្លែតហ្វមនេះ៖

«នៅ TikTok យើងជឿថា បទពិសោធន៍ឌីជីថលរបស់យើងគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ការតភ្ជាប់ទំនាក់ទំនង និងការធ្វើឱ្យមានភាពប្រសើរឡើង។ ការមានទំនាក់ទំនងជាវិជ្ជមានជាមួយឧបករណ៍ឌីជីថល និងអ៊ែប មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងពេលវេលាសម្លឹងមើលអេក្រង់សរុបក្នុងកម្រិតមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីការគ្រប់គ្រងបទពិសោធអនឡាញរបស់អ្នកប្រើប្រាស់ និងរបៀបដែលឧបករណ៍និងអ៊ែបទាំងនោះធ្វើឱ្យពួកគេទទួលអារម្មណ៍ផងដែរ។ នោះហើយគឺជាមូលហេតុដែលយើងកំពុងចាត់វិធានការមួយចំនួននៅថ្ងៃនេះ ដើម្បីជួយគាំទ្រដល់សុខុមាលភាពឌីជីថលរបស់សហគមន៍យើង នៅពេលដែលពួកគេបង្កើត និងរកឃើញនៅលើ TikTok។

នៅពេលដែលយើងលើកទឹកចិត្តមនុស្សឱ្យគិតបានច្បាស់លាស់អំពីការបង្កើតទម្លាប់ឌីជីថលវិជ្ជមាន យើងកំពុងដាក់ឱ្យដំណើរការឧបករណ៍អនុវត្តថ្មីចំនួនពីរ ដើម្បីជួយឱ្យមានភាពកាន់តែងាយស្រួលសម្រាប់សហគមន៍របស់យើងក្នុងការគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេ។ យើងដាក់កម្រិតកំណត់រយៈពេលសម្លឹងមើលអេក្រង់ប្រចាំថ្ងៃរួចហើយ ដែលជួយអ្នកប្រើប្រាស់ឱ្យសម្រេចចិត្តថា តើពួកគេចង់ចំណាយពេលវេលាយូរប៉ុណ្ណានៅលើអ៊ែបរបស់យើងក្នុងមួយថ្ងៃៗ។ ឥឡូវនេះ យើងកំពុងដាក់ដំណើរការឧបករណ៍មួយទៀតដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថា តើពួកគេចំណាយពេលវេលារយៈពេលប៉ុន្មាននៅលើ TikTok ក្នុងពេលមួយលើក ដោយបើកដំណើរការមុខងារសម្រាកសម្លឹងមើលអេក្រង់ជាប្រចាំ (regular screen time breaks)។ មុខងារទាំងនេះនឹងរំឭកអ្នកប្រើប្រាស់ឱ្យឈប់សម្រាកបន្ទាប់ពីពួកគេសម្លឹងមើលអេក្រង់ឥតឈប់ក្នុងរយៈពេលជាក់លាក់មួយ ដែលពួកគេអាចកំណត់តាមត្រូវការរបស់ខ្លួនបាន។

ផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់ថ្មីរបស់យើងក៏នឹងផ្តល់ទិន្នន័យសហគមន៍របស់យើងអំពីថា តើអ្នកប្រើប្រាស់ចំណាយពេលប៉ុន្មានលើ TikTok ផងដែរដោយផ្តល់ជូនព័ត៌មានសង្ខេបអំពីពេលវេលាប្រចាំថ្ងៃរបស់ពួកគេដែលបានចំណាយលើអ៊ែប ចំនួនដងដែលពួកគេបើកអ៊ែប និងកាវិភាគអំពីការប្រើប្រាស់នៅពេលថ្ងៃ និងនៅពេលយប់។ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសបានផងដែរសម្រាប់ការជូនដំណឹងប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់របស់ពួកគេ។

ដើម្បីគាំទ្រសហគមន៍របស់យើងក្នុងការគិតអំពីទម្លាប់ឌីជីថលរបស់ពួកគេ យើងក៏បានបោះពុម្ពសៀវភៅមគ្គុទ្ទេសក៍ថ្មីមួយផងដែរស្តីពី តើខ្ញុំអាចមើលសុខុមាលភាពឌីជីថលរបស់ខ្ញុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដោយរបៀបណា? ដែលអាចរកបាននៅទំព័រមជ្ឈមណ្ឌលសុវត្ថិភាព (Safety Centre) របស់យើង។ សៀវភៅមគ្គុទ្ទេសក៍នេះលើកទឹកចិត្តសហគមន៍របស់យើងឱ្យសម្លឹងមើលកាន់តែទូលំទូលាយអំពីរបៀបដែលពួកគេចំណាយពេលវេលារបស់ខ្លួនលើអ៉ីនធឺណិត មិនថានៅលើ TikTok ឬភ្លែតហ្វមផ្សេងទៀតនោះទេ និងរបៀបដែលពួកគេទទួលអារម្មណ៍ នៅពេលដែលពួកគេកំណត់ព្រំដែនដែលសាកសមបំផុតសម្រាប់ខ្លួនឯង។

យើងក៏នឹងដាក់ដំណើរការមុខងាររំឭកអំពីសុខុមាលភាពឌីជីថលប្រចាំសប្តាហ៍ផងដែរសម្រាប់សមាជិកវ័យក្មេងនៃសហគមន៍របស់យើង។ នៅពេលដែលនរណាម្នាក់មានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំបានប្រើប្រាស់អ៊ែបលើសពី ១០០នាទីក្នុងមួយថ្ងៃ យើងនឹងរំឭកពួកគេអំពីឧបករណ៍កំណត់ម៉ោងសម្លឹងមើលអេក្រង់របស់យើង នៅពេលពួកគេបើកកម្មវិធីលើកក្រោយ។

យើងសង្ឃឹមថា ឧបករណ៍សុខុមាលភាពឌីជីថលថ្មីទាំងនេះបន្តគាំទ្រសហគមន៍របស់យើងក្នុងការជម្រុញទំនាក់ទំនងវិជ្ជមានជាមួយ TikTok។ យើងនឹងបន្តវិនិយោគលើការការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ដើម្បីឱ្យសហគមន៍របស់យើងអាចគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេបាន និងផ្តល់សិទ្ធិអំណាចដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្តទៅតាមវប្បធម៌។

ដៃគូរបស់យើងនិយាយអ្វី៖

វេជ្ជបណ្ឌិត Nina Vasan និងវេជ្ជបណ្ឌិត Sara Johansen ទីប្រឹក្សាមកពី Brainstorm: The Stanford Lab for Mental Health Innovation នៅសាកលវិទ្យាល័យ Stanford University School of Medicine, ដេប៉ាតឺម៉ង់វិកលចរិតវិទ្យាបានឱ្យដឹងថា៖ «អារម្មណ៍នៃការគ្រប់គ្រង គឺជាទិដ្ឋភាពសំខាន់មួយនៃសុខុមាលភាពក្នុងលំហរឌីជីថល។ អ្នកប្រើប្រាស់ត្រូវការឧបករណ៍ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រុងប្រយ័ត្នចំពោះរបៀប ពេលវេលា និងមូលហេតុដែលត្រូវប្រើភ្លែតហ្វមទាំងនេះ។ មុខងារពិសេសដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការវិភាគលម្អិតអំពីម៉ោងសម្លឹងមើលអេក្រង់ និងអនុញ្ញាតឱ្យពួកគេកំណត់បទពិសោធន៍អនឡាញរបស់ខ្លួនប្រកបដោយភាពបត់បែន ដើម្បីផ្តោតលើគុណភាពជាងបរិមាណនោះ អាចជួយផ្តល់អារម្មណ៍នៃការគ្រប់គ្រងនេះ និងគាំទ្រដល់ការគិតពិចារណា»៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...