event

ក្រុមហ៊ុន SENOVA AUTO ប្រកាសបើកសម្ពោធនូវប្រភេទរថយន្តស៊េរីថ្មី BAIC ម៉ូឌែល BJ40 Plus ជាផ្លូវការ

ភ្នំពេញ៖ SENOVA AUTO ដែលជាក្រុមហ៊ុនផ្តោតទៅលើការ នាំចូលរថយន្តស៊េរីទំនើប និងជាប្រភេទរថយន្តថ្មី ផ្តាច់មុខមកពី ក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់អន្តរជាតិមួយនៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានឈ្មោះថា BAIC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសបើកសម្ពោធជាផ្លូវការ ប្រភេទរថយន្តស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ BAIC គឺម៉ូឌែល BJ40 Plus ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់របស់អតិថិជន ដែលវាមានតម្លៃសមរម្យ និងមានលក្ខណៈសម្បត្តិល្អប្រណិត សាកសម សម្រាប់អ្នកចូលចិត្តបែបផ្សងព្រេង ឡើងភ្នំ ចូលព្រៃ ធ្វើដំណើរទីឆ្ងាយ និងអាចប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការ។

លោក ឯមភិន វិរីយ៉ាវុធ ជានាយកគ្រប់គ្រង ក្រុមហ៊ុន SENOVA AUTO ជម្រាបជូនអំពីប្រវត្តិត្រួសៗនៃក្រុមហ៊ុន SENOVA AUTO របស់លោកដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៩មកម្ល៉េះ ក្រុមហ៊ុនរបស់យើងផ្តោតទៅលើការ នាំចូលរថយន្តស៊េរីទំនើប និងជាប្រភេទរថយន្តថ្មី ផ្តាច់មុខមកពី ក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់អន្តរជាតិមួយនៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានឈ្មោះថា BAIC ។ មកទល់បច្ចុប្បន្ននេះ BAIC ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់ប្រភេទរថយន្តថ្មី ដែលមានគុណភាពខ្ពស់ ស្តង់ដារអឺរ៉ុប និងមានការធានាច្បាស់លាស់ ជាមួយនឹងការផ្តល់នូវសេវាកម្មថែទាំជូនអតិថិជន ដោយអ្នកជំនាញផ្ទាល់របស់ក្រុមហ៊ុនតែម្តង។

លោកបន្តថា នេះជាមូលហេតុត្រួសៗដែលលោកអ្នកអាចដឹងអំពី លក្ខណៈពិសេសនៃរថយន្ត របស់យើង ក៏ដូចជាសេវាកម្មពិសេសដែលអតិថិជនគ្រប់រូបទទួលបាន និងប្រើប្រាស់ប្រកបដោយទំនុកចិត្ត។ នាឱកាសនោះដែរលោក ក៏សូមលើកទឹកចិត្តចំពោះលោក លោកស្រីទាំងអស់គ្នាឲ្យងាកមកប្រើប្រាស់ រថយន្តថ្មី ជាជាងការប្រើប្រាស់រថយន្តមួយទឹក ដោយសារកត្តាជាច្រើន ក្នុងនោះការប្រើប្រាស់រថយន្តថ្មី ពិតជាជួយទាំងសុខភាព សុវត្ថិភាព និងសន្សំសំចៃថវិកា ក៏ដូចជាពេលវេលារបស់លោកអ្នក។ រថយន្តថ្មី មានប្រព័ន្ធម៉ាស៊ីនថ្មី មិនងាយខូច ចំនេញថវិកា ប្រព័ន្ធម៉ាស៊ីនត្រជាក់ ល្អមិនប៉ះពាល់ដល់សុខភាព ប្រពន្ធ័គ្រប់គ្រងវៃឆ្លាត ប្រកបដោយផាសុខភាព មុខងារប្រើប្រាស់ល្អ ដែលមិនងាយបង្កគ្រោះថ្នាក់ផ្សេងៗ និងមានកត្តាជាច្រើនទៀត។

ជាមួយគ្នានោះ លោកបានថ្លែងនូវអរគុណចំពោះអតិថិជនគ្រប់រូប ដែលតែងតែគាំទ្រ រថយន្តទំនើបម៉ាក BAIC ក៏ដូចជាក្រុមហ៊ុន SENOVA AUTO យើងខ្ញុំកន្លងមក និងសូមអរគុណដល់ដៃគូរសហការពាក់ព័ន្ធ អស់លោក លោកស្រីភ្ញៀវកតិ្តយស ធនាគារដៃគូរសហការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ គោរពអញ្ចើញចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុននាថ្ងៃនេះ និងសូមអរគុណដល់បងប្អូនបណ្តាអ្នកសារពត៌មាន ដែលបានចូលរួមផ្សព្វផ្សាយ ដល់មហាជនឲ្យបានស្គាល់អំពីរថយន្តទំនើប ដែលមានគុណភាពខ្ពស់ ស្តង់ដារអឺរ៉ុប និងមានតម្លៃសមរម្យ ឲ្យមហាជន ងាកមកប្រើប្រាស់រថយន្តថ្មី ដើម្បីជួយបង្កើនជីវភាព នៃការរស់នៅរបស់ពួកគាត់មួយកំរិតទៀតផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន BAIC ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗទាំង ៥ នៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនដែលទទួលបានសិទ្ធផលិត និងចែកចាយរថយន្តម៉ាក Mercedes Benz ចាប់ពីឆ្នាំ 2005 នៅឯសាធារណៈរដ្ឋប្រជាមានិតចិន ផងដែរ ។ តាមរយៈបទពិសោធន៍ និងស្នាដៃល្អឯកយ៉ាងច្រើន ធ្វើឲ្យក្រុមហ៊ុន BAIC អាចផលិត និងបង្កើតនូវឡានស៊េរីទំនើបៗ ដែលមានគុណភាពខ្ពស់ ធន និង រឹងមាំ មុខងារឆ្លាតវៃ តាមបច្ចេកវិទ្យាចុងក្រោយ កំរិតស្តង់ដារអឺរ៉ុប ដែលលោកអ្នកអាចជឿទុកចិត្តបាន។ រយៈកាលប្រមាណជាងជិត ៤ឆ្នាំ ដែលក្រុមហ៊ុន SENOVA AUTO របស់យើងចាប់ដៃគូរសហការនាំចូលផ្តាច់មុខនូវរថយន្តម៉ាក BAIC នៅលើទីផ្សារប្រទេសកម្ពុជា យើងឃើញថា សន្ទុះនៃការគាំទ្ររបស់អតិថិជន ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះហើយទើបថ្មីៗនេះ ក្រុមហ៊ុនសម្រេចនាំចូលនូវ ប្រភេទរថយន្តស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ BAIC គឺម៉ូឌែល BJ40 Plus ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់របស់អតិថិជន ដែលវាមានតម្លៃសមរម្យ និងមានលក្ខណៈសម្បត្តិល្អប្រណិត សាកសម សម្រាប់អ្នកចូលចិត្តបែបផ្សងព្រេង ឡើងភ្នំ ចូលព្រៃ ធ្វើដំណើរទីឆ្ងាយ និងអាចប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការ។ អ្វីដែលកាន់តែពិសេសនោះ គឺការធានានូវគុណភាពពីរោងចក្រផ្ទាល់រយៈពេល ៣ឆ្នាំ ឬ 100,000 Km ; សេវាកម្មថែទាំដោយឥតគិតថ្លៃពីក្រុមហ៊ុន រយៈពេល ២ឆ្នាំ ឬ 20,000 Km និងសេវាកម្មបង់រំលោះងាយស្រួលសម្រាប់អតិថិជន ដែលតួរយ៉ាងយើងមានវត្តមានធនាគារដែរជាដៃគូរសហការជាច្រើនដែលបានអញ្ចើញចូលរួមនាថ្ងៃនេះផងដែរ៕

To Top