កិច្ចប្រជុំកំពូលផ្នែក​ទីផ្សារ​ប្រចាំឆ្នាំ​របស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បី​ជួយ​​​អាជីវកម្ម​​ត្រៀម​ខ្លួនជាស្រេច​​សម្រាប់​​​អនាគត

Date:

ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹង​ពង្រីក​​វិសាលភាព​នៃ​កិច្ចប្រជុំ​កំពូលផ្នែក​ទីផ្សារ​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ទៅ​កាន់បណ្ដា​​ប្រទេសជា​ច្រើន​ទៀត​នៅតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​​​​​ក្នុង​ឆ្នាំនេះ​ ដែល​រួមមាន ​បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ។ កិច្ចប្រជុំ​នេះ​​នឹង​ក្លាយ​ជា​ជំនួប​​ថ្នាក់​ដឹកនាំ​ផ្នែក​ទីផ្សារ​ថ្នាក់​តំបន់ និង​​ពិភពលោក ​ដើម្បី​ស្វែង​យល់ ​​និង​​ពិភាក្សា​​​អំពី​បច្ចេកវិទ្យា ​និង​និន្នាការ​ដែលជះឥទ្ធិពល​ដល់​អាជីវកម្មរ​បស់​យើង​នាពេលបច្ចុប្បន្ន​ ដូច​ជា ​​កម្មវិធី​ផ្ញើ​សារ​សម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស ​និងការ​ធ្វើ​ទីផ្សារ (Metaverse & Marketing),  វិធីសាស្ដ្រ​លក់​លើ​អនឡាញ​ដោយ​ណែនាំ​ផលិតផល​ជូនដល់ភ្ញៀវ (Discovery Commerce), អ្នក​បង្កើត​មាតិកា​សម្រាប់​អាជីវកម្ម (Creators for Business) និងផ្សេង​ៗ​ទៀត។ កិច្ចប្រជុំ​កំពូល​​ដែល​ជា​​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំ​លើក​ទីបួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ពង្រីកវិសាល​ភាព​​ទៅកាន់​ប្រទេស​ទាំងនេះ​ជាលើក​ដំបូង​នា​ឆ្នាំនេះ។

កិច្ចប្រជុំ​កំពូលនេះ​នឹងមានការ​ថ្លែង​សុន្ទរកថា​បើក​ ដោយ​លោក​ស្រី Michelle Klein ជា​អគ្គនាយករង​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​ជំនួញ​សកល និង​​ ​លោក Benjamin Joe ​អគ្គនាយករង​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​​និងទីផ្សារ​កំពុង​អភិវឌ្ឍ​ ​របស់ក្រុមហ៊ុន Meta ដែល​នឹងថ្លែង​​អំពីអនាគតនៃចក្រវាឡ​និម្មិត​​ metaverse និង​​ឱកាស​​សម្រាប់​អាជីវកម្ម  ហើយ​អំពីរបៀប​ដែល​​ក្រុមហ៊ុន Meta កំពុង​គាំទ្រ​ដល់​ប្រព័ន្ធអេកូឡូស៊ី metaverse តាម​រយៈ​កិច្ច​​សហការ​​ជាមួយ​ដៃ​គូ​ឧស្សាហកម្ម អ្នក​ជំនាញ និង​អ្នកបង្កើត​គោលនយោបាយ។

បន្ទាប់​ពី​​ថ្លែង​​​បើកកម្មវិធី លោក ​Jordi Fornies នាយក​​ទទួល​បន្ទុក​ទីផ្សារ​​កំពុង​អភិវឌ្ឍ​​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយក​គោលនយោបាយ​សាធារណៈសម្រាប់​ទីផ្សារ​កំពុង​អភិវឌ្ឍ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta ​​​នឹងថ្លែង​អំពី​គំនិត​ស្នូល​របស់​​ក្រុមហ៊ុន Meta ក្នុង​ការ​បង្កើត​​ផលិតផល​ដែលដើរតួជា​ស្ពាន​សម្រាប់​​ភ្ជាប់ទំនាក់ទំនង​ ស្វែង​រកសហគមន៍ និងបង្កើន​​​​អាជីវកម្មកាន់តែ​​រីក​ចម្រើន ពោលគឺ​ជា​​​ចំណុច​ប្រសព្វ​ដែល​​អាជីវកម្ម និង​​​សហគមន៍​ជួប​គ្នា។ អ្នកទាំង​ពីរ​​ក៏​នឹង​ចែក​រំលែក​គំនិតផ្តួចផ្តើម​មួយចំនួន​​ ​ដើម្បី​បង្កើន​​ចំណេះដឹងផ្នែក​ឌីជីថល និងការ​ផ្លាស់ប្តូរទាំង​ស្រុង​សម្រាប់​​​​​អាជីវកម្ម​​​​​បែប​ទីផ្សារកំពុង​អភិវឌ្ឍ​​​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទាំងនេះ​ ​ក៏ដូចជាបង្ហាញ​ឱ្យ​កាន់តែ​ច្បាស់​នូវ​អាជីព​ដ៏គួរ​ជា​ទីចាប់អារម្មណ៍​ ដែលកែសម្រួល​គំរូអាជីវកម្ម​របស់​​ខ្លួន​​ដើម្បី​សម្រប​ទៅនឹង​​បញ្ហា​ប្រឈមនានា។

លោក Jordi Fornies នាយក​​ទទួល​បន្ទុក​ទីផ្សារ​កំពុង​អភិវឌ្ឍ​​​​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta បានថ្លែងថា៖ «យើង​មាន​​ក្តី​រំភើប​រីករាយ​ក្នុង​ការ​​រៀបចំ​​កិច្ចប្រជុំ​កំពូល​​​ផ្នែក​ទីផ្សារ​​ប្រចាំឆ្នាំរបស់​ក្រុមហ៊ុន Meta នៅ​ ប្រទេសកម្ពុជា នា​​ឆ្នាំ​នេះ។ ប្រធាន​បទ​​កិច្ចប្រជុំកំពូល​របស់​យើង​ឆ្នាំនេះ​គឺ ‘នៅពេលដែលថ្ងៃនេះ​ជួប​ថ្ងៃស្អែក (Where today meets tomorrow)’ ដែល​យើងនឹង​ពិភាក្សា​អំពី​​និន្នាការអភិវឌ្ឍ​ និងបច្ចេកវិទ្យា​សំខាន់ៗ ដើម្បី​ជួយ​ក្រុមហ៊ុន​​អាជីវកម្ម និងសហគមន៍​ក្នុងការ​ស្វែងរក​ឱកាស​​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ កិច្ចប្រជុំកំពូល​ប្រចាំឆ្នាំនេះ​គឺជា​ឱកាស​ដ៏គួរឱ្យរំភើប​មួយ​សម្រាប់ការ​ដោះដូរ​​​គំនិត ​និង​កាន់តែ​ស៊ីជម្រៅ​ ក៏ដូចជា​​បង្កើត​ទំនាក់ទំនង​ដ៏មាន​អត្ថន័យ​ជាមួយ​អ្នក​ផ្សេង​ទៀត និង​ជួយ​ឱ្យ​​ពួក​គេ​ដោះស្រាយ​​បញ្ហាប្រឈម​នៅ​ថ្ងៃស្អែក»។

ថ្នាក់​ដឹកនាំ​ផ្នែក​ទីផ្សារលំដាប់​ពិភពលោក និងក្នុងតំបន់​ ​ដូចជា ​លោកស្រី Eva Chen ​អគ្គនាយក​រង​​ផ្នែក Fashion Partnerships របស់​ក្រុមហ៊ុន Meta និង​លោក Gary Vaynerchuck អគ្គនាយក​ក្រុមហ៊ុន VaynerX និងជា​​នាយកប្រតិបត្ដិ​​ក្រុមហ៊ុន VaynerMedia ក៏នឹង​ចូលរួមផងដែរ​ដើម្បី​​​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗ​ដូចជា៖

●        ការ​តភ្ជាប់​ទំនាក់ទំនង​តាមរយៈ Discovery Commerce៖ សារៈ​សំខាន់​នៃការ​ស្វែងរក​អតិថិជន​​តាម​រយៈ​ការ​ច្នៃប្រឌិត និង​របៀប​ដែលក្រុមហ៊ុន​អាជីវកម្ម​អាចភ្ជាប់ទំនាក់ទំនង​ជា​មួយ​អតិថិជន​របស់​ពួកគេ​​តាមរយៈ​បទពិសោធ​​ផ្ទាល់​ខ្លួន​ដោយ​ប្រើប្រាស់​​ឧបករណ៍ និង​បច្ចេកវិទ្យា​​ដែល​ត្រឹមត្រូវ។

●        លើក​កម្ពស់​ភាព​ជោគជ័យ​របស់​សហគ្រិន៖ របៀប​ដែល​បច្ចេកវិទ្យារបស់​ក្រុមហ៊ុន Meta ផ្តល់អំណាច​ដល់​ក្រុមហ៊ុន​អាជីវកម្មខ្នាតតូច និងមធ្យម​នៅទូទាំង​ឧស្សាហកម្ម​ចម្រុះ ដើម្បីនវានុវត្ដ​ ផ្សារភ្ជាប់ទំនាក់ទំនង​ និង​​រីកចម្រើនប្រកប​ដោយ​និរន្តរភាព

●        ការបំផុស​គំនិត​ច្នៃប្រឌិត​លើបណ្តាញ​សង្គម៖ របៀប​ដែល​ម៉ាកយីហោ និង​អ្នកបង្កើត​​មាតិកា​អាច​ប្រើប្រាស់​ទម្រង់ Reels និងវីដេអូ (Reels and video formats) ដើម្បី​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ ​និង​និរន្តរភាព​ជាមួយ​អ្នក​ផ្សេង​ទៀត​តាម​រយៈបទពិសោធ​រៀបរាប់​រឿង​រ៉ាលម្អិត និង​​​សំបូរបែប។

កិច្ចប្រជុំកំពូលផ្នែក​​ទីផ្សាររបស់​ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍​ដែល​រៀបចំឡើង​តាម​អនឡាញ​ ហើយ​​លោក​អ្នក​អាច​ជ្រើសរើស​របៀបនៃ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ​បាន​​តាម​ជម្រើស​​បីប្រភេទ​ដូច​ខាង​ក្រោម៖

●        ទីមួយ លោក​អ្នកអាចមើលកិច្ចប្រជុំពេញលេញ​​នៅថ្ងៃ​ស្អែក​នេះ​​ ជាមួយ​កម្មវិធីនៅលើ​​កុំព្យូទ័រ ដូចជា កម្មវិធី​​សំណួរ​ និង​ចម្លើយ​ផ្ទាល់ជាមួយ​អ្នក​ជំនាញ​របស់​​ក្រុមហ៊ុន Meta ​ក្នុងការ​​ឆ្លើយ​​សំណួរ​របស់​លោក​​អ្នក។

●        ទីពីរ ប្រសិន​បើលោក​​អ្នក​ចង់​មើលតែ​វគ្គជាក់លាក់ណាមួយ ឬ​ការ​រុករកអ្វី​​ផ្សេងៗទៀត​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​​បណ្ណាល័យ​​​ Watch Anytime របស់យើង​ដែលលោក​អ្នកចូល​ទៅ​​ប្រើ​ប្រាស់​មាតិកា​គ្រប់​បែប​យ៉ាង​។

●        ទីបី ប្រសិន​បើលោក​​អ្នក​មិនមានពេល​វេលា ឬ​​កំពុង​ធ្វើ​ដំណើរ លោក​អ្នក​អាច​ស្តាប់​ផតខាសត៍ (podcasts) របស់​យើង​បាន​ជាមួយ​នឹង​ការ​សង្ខេប​ខ្លីៗ​អំពី​មាតិកា​សំខាន់​របស់​យើង។

ជម្រើសទាំង​នេះ​មាន​នៅ​លើគេហទំព័ររបស់​កិច្ចប្រជុំកំពូលផ្នែក​​ទីផ្សាររបស់ក្រុមហ៊ុន Meta នៅ​ ប្រទេសកម្ពុជា ដែល​ចាប់​ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា​រហូត​ដល់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...