កម្មវិធី​អក្ខរកម្ម​ឌីជីថល​ថ្មី​ នឹង​ជួយ​​​លើកកម្ពស់​ អក្ខរកម្ម​ឌីជីថល​ ដល់​​​សិស្សានុសិស្ស​កម្ពុជា

Date:

ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៖ ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និង​ក្រុមហ៊ុន Meta បាន​ប្រកាស​ដាក់​​ដំណើរការ​​កម្មវិធី​សិក្សាថ្មី​មួយ​នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​ជំនាញ​ឌីជីថលនៅ​ក្នុង​វិស័យ​អប់រំ និង​ក្នុង​ចំណោម​សិស្សានុសិស្ស​​កម្ពុជា។

 ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បាន​និង​កំពុង​​ធ្វើការ​រួមគ្នា​ដើម្បី​ដាក់​ដំ​ណើរការ​​កម្មវិធី​អក្ខរកម្ម ​ឌីជីថលថ្មី​មួយ​ឈ្មោះថា កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ (Khmer Digital Literacy Programme)ដែល នឹង​ធានា​ថាគោលបំណង​ របស់​កម្មវិធីនេះ​ត្រូវ​​សម្រេចបាន​​ក្នុង​រយៈ​ពេល​កំណត់។ ជា​ការ​​ចាប់​ផ្តើម សាលា​ជំនាន់ថ្មី​ចំនួន ​៦ នឹង​ត្រូវ​​បាន​ជ្រើសរើស ហើយ​គ្រូបង្គោល​ចំនួន ១២នាក់​ មក​ពី​សាលារៀងទាំង ៦ នេះនឹង​ត្រូវ​បាន​ជ្រើសរើស​ផងដែរ​ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​កម្មវិធី ​អក្ខរកម្ម​ឌីជីថល​ខ្មែរ។

​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) មាន​ប្រសាសន៍​ថា៖«ខ្ញុំ​​រង់ចាំមើល​ លទ្ធផលរបស់​កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ ថាតើ​កម្មវិធីនេះ​​នឹង​ផ្តល់​លទ្ធផល​​ជា​វិជ្ជមានដល់​សិស្ស និង​គ្រូរបស់​យើង​កម្រិត​ណា។វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ផ្តល់ជូន​​សាលារៀន​នូវ​ជំនាញចាំបាច់​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ហើយ​យើង​​រង់ចាំមើល​ការ​លូត​លាស់ និង​ភាព​ជោគជ័យរបស់​ពួកគេ»។

សិក្ខាសាលា​បណ្តុះបណ្តាលគ្រូបង្គោល (ToT)ដែល​រួម​បញ្ចូល​​គ្នា​នូវ​កម្ម​វិធីសិក្សា ព័ត៌មានវិទ្យា ដែល​មាន​ស្រាប់​នៅ​ក្នុង​សាលា​ជំនាន់ថ្មី និង​កម្មវិធី We Think Digital នឹង​ផ្តល់ជូន​​គ្រូ បង្គោល​​នូវ​​​ចំណេះដឹង​ដើម្បី​​​​បង្រៀន​​ក្នុងកម្មវិធីបណ្តុះបណ្តាល​អក្ខរកម្ម​នេះ​​ដល់​សិស្ស​នៅ​តាមសាលា​គោលដៅ។

កម្មវិធីបណ្តុះ​បណ្តាល​នេះ​មាន​គោល​បំណង​ផ្តោត​លើ​អ្នក​ដែល​ទើប​នឹង​ប្រើប្រាស់​អ៊ីនធឺណិតក៏​ដូច​ជាអ្នក​ដែល​ចង់​លើក​កម្ពស់​​​ជំនាញ​ឌីជីថល​ដែល​មាន​ស្រាប់។ សាលា​ជំនាន់​ថ្មី​ចំនួន​ប្រាំមួយ (NGS)ត្រូវបាន​ជ្រើស​ រើស​សម្រាប់​កម្មវិធីនេះ។

កម្មវិធីអក្ខរកម្ម​ឌីជីថលខ្មែរ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០២៣ ហើយ​នឹង​មាន​រយៈ​ពេល ៦​ខែ ដែលនឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ២០២៣។ ក្នុង​អំឡុង​ពេល​សិក្សា​រយៈ​ពេល​ ៦​ខែនេះ  ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និង​ក្រុមហ៊ុន Meta សង្ឃឹម​ថា​គ្រូបង្គោលទាំង១២នាក់នឹង​ចែកចាយបន្ត និងបង្រៀន​ចំណេះដឹងដែលគាត់ទទួលបានដល់សិស្ស​ចំនួនពី ៣ ០០០ ទៅ ៥ ០០០​​នាក់ជាមួយ​នឹង​ជំនាញ និង​ចំណេះ​ដឹង​ឌីជីថល​ដែលពួកគេ​អាច​ប្រើ​ប្រាស់ជាក់ស្តែង។

លោកបណ្ឌិត ហេង ភក្តី ប្រធាន​​​​គោលនយោបាយ​សាធារណៈ​នៃ​​ក្រុមហ៊ុន Meta ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន Meta យើង​ជឿ​ថាអក្ខរកម្ម​ឌីជីថល​មាន​សារៈសំខាន់​សម្រាប់​មនុស្ស គ្រប់គ្នា​ក្នុង​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ពិភព​ឌីជីថល។ យើង​មានមោទនភាព​ដែល​បាន​​គាំទ្រដល់​កម្មវិធីអក្ខរកម្ម​ជីថលខ្មែរនិង​កិច្ច​ប្រឹងប្រែងរបស់​កម្មវិធីនេះ​​ក្នុង​ការ​ផ្តល់​ជូន​​​ពលរដ្ឋ​កម្ពុជា​នូវ​ជំនាញដែល​ត្រូវការ​ដើម្បី​ប្រើប្រាស់​​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។ យើង​មាន​សេចក្តីរំភើប​ រីករាយ​​ដែលមើល​ឃើញ​លទ្ធផល​​ជាវិជ្ជមាន​ដែល​កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​​សហគមន៍ហើយ​យើង​នឹងបន្ត

​ភាព​ជាដៃគូ​របស់យើង​ជា​មួយ​កម្មវិធី​នេះទៅមុខ​ទៀត»។

លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់ដៃ​គូជា​មួយ​ក្រុមហ៊ុន Meta ដើម្បី​ដាក់ដំណើរការ​​កម្មវិធី​បណ្តុះបណ្តាល​នេះ ដោយសារ​កម្មវិធី​នេះ​​នឹង​ជួយ​សិស្ស និងគ្រូបង្រៀនឱ្យ​ បង្កើន​ជំនាញ​ឌីជីថល​របស់​ពួកគេ។

លោក​ ហ៊ីន ស៊ីមហួនក៏បានបន្តមានប្រសាសន៍​ថា៖«គោលដៅ​របស់​កម្មវិធី​អក្ខរកម្ម​ឌីជីថល​គឺដើម្បី​ផ្តល់ ជូន​ចំណេះដឹង និង​​​សមត្ថភាព​ដែលប្រជា​ពលរដ្ឋ​ត្រូវការសម្រាប់​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ​នាពេល​បច្ចុប្បន្ន តាម​រយៈ​​ការ​​ផ្តល់​​ជូន​មនុស្ស​គ្រប់​​គ្នានូវ​លទ្ធភាព​​ទទួលបានចំណេះដឹង​​ឌីជីថល​ ​តាម​​រយៈ​​កម្មវិធី​​នេះ»៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...