អ្នកគាំទ្រព្រឹត្ដិការណ៍ កីឡារាប់លាននាក់នៅអាស៊ីអាគ្នេយ៍ប្រើប្រាស់ TikTok អំឡុងពេលស៊ីហ្គេម

Date:

អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ TikTok ជាទម្រង់វីដេអូខ្លីៗលើទូរស័ព្ទដៃឈានមុខគេ ក្នុងការតាមដានដំណើរការនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាបន្ដផ្សព្វផ្សាយទស្សនីយភាពកីឡាដ៏អស្ចារ្យនេះនៅទូទាំងពិភពលោក។

យោងតាមទិន្នន័យដែលផ្ដល់ដោយ TikTok បានបង្ហាញថា អំឡុងពេលដំណើរការកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ សញ្ញាទ្រុងជ្រូកផ្លូវការ #SEAGames2023 បានទទួលអ្នកចូលទស្សនាជាង ២៧ លានដង។ សរុបការផ្សាយដោយប្រើសញ្ញាទ្រុងជ្រូក #SEAGames2023 មានចំនួនលើស ២ លានដង។ លើសពីនេះ នៅក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្ររបស់កម្ពុជានេះ មានការផ្សាយលើ TikTok ដោយប្រើសញ្ញាទ្រុងជ្រូក#Cambodia2023 ជាង ២៣០០០ ដងដែលទទួលបានអ្នកចូលទស្សនាជាង ១,៣៥ លានដង។

ក្រុមហ៊ុន TikTok បានប្រកាសភាពជាដៃគូក្នុងនាមជាម្ចាស់ឧបត្ថម្ភធំមួយនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីខែមេសា។ ដើម្បីអបអរសាទរភាពជាដៃគូនេះ TikTok បានផ្ដល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបន្ថែមរចនាម៉ូដប្លែកៗតាមរយៈមុខងារផ្សេងៗ និងការផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងពិសេសជាមួយអ្នកបង្កើតមាតិកានៅលើភ្លេតហ្វម។ TikTok បានគាំទ្រព្រឹត្ដិការណ៍កីឡានេះដោយបង្កើនកិច្ចចូល រួមគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងជំរុញព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រនេះកាន់តែអធិកអធមអំឡុងពេលប្រកួតប្រជែង កីឡានីមួយៗ។

លោក Angga Anugrah Putra នាយកគ្រប់គ្រងទូទៅផ្នែកប្រតិបត្ដិការ និងទីផ្សារ បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានក្លាយជាដៃគូសំខាន់មួយនៃព្រឹត្ដិការណ៍កីឡាលើកដំបូងរបស់កម្ពុជាជាមួយការរៀបចំប្រកបដោយជោគជ័យ។ យើងមានសេចក្ដីសោមនស្សរីករាយដែលយើងបានបន្ថែមមុខងារផ្សេងៗដើម្បីឱ្យក្រុម អ្នកគាំទ្រ រីករាយជាមួយទស្សនីយភាពកីឡាដ៏អស្ចារ្យទាំងនេះ ក៏ដូចជាអ្វីដែលយើងអាចចូលរួមកៀរគរមនុស្សឱ្យមកជួបជុំគ្នា។ យើងក៏សូមកោតសរសើរដល់បងប្អូនទាំងអស់ដែលបានចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ រួមទាំង អត្ដពលិក មន្ដ្រីរាជការ និងអ្នករៀបចំព្រឹត្ដិការណ៍ទាំងអស់។ ព្រឹត្ដិការណ៍ទាំងនេះគឺជាមោទនភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ហើយយើងពិតជារីករាយដែលបានក្លាយជាផ្នែកមួយនៃភាពជោគជ័យនេះ ដោយមតិយោបល់ ៩៥ ភាគរយផ្ដល់តម្លៃជាវិជ្ជមាន»។ នៅប្រទេសកម្ពុជាមានអ្នកទស្សនាវីដេអូ កីឡាដែលមានភា្ជប់សញ្ញាទ្រុងជ្រូក #SEAGames2023 ប្រមាណ ៣៨២ ដង។

ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសនៃព្រឹត្ដិការណ៍ស៊ីហ្គេមនេះ ក្រុមហ៊ុន TikTok អាចផ្ដល់ជូនអ្នកគាំទ្រនូវការវីដេអូខ្លីៗ និងព័ត៌មានអំពីអត្តពលិកចុងក្រោយបំផុតតាមរយៈការធ្វើបច្ចុប្បន្នភាពទៅតាមពេលវេលាជាក់ស្តែងលើភ្លេតហ្វម។ តាមរយៈមាតិកាវីដេអូដែលត្រូវបានចែករំលែក និងផ្សាយផ្ទាល់ពីទីភ្នាក់ងារផ្លូវការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមទាំងអត្តពលិក ក៏ដូចជាមុខងារបន្ថែមពិសេសក្នុងកម្មវិធី និងមាតិកាពិសេសផ្តាច់មុខ អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាអាចទទួលបានបទពិសោធន៍ទំនាក់ទំនងជិតស្និទ្ធពិសេសជាងគេ និងការប្រាស្រ័យទាក់ទងជាមួយអត្តពលិកជាតិ ព្រមទាំងឱកាសបង្ហាញពីការគាំទ្ររបស់ពួកគេពីផ្ទះផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...