កម្សាន្ត

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ផ្ដើមបណ្ដុះបណ្ដាល កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន ៣ ជំនាញ

ភ្នំពេញ៖ អស់រយៈកាលជិត ១០ ឆ្នាំមកហើយ ដែលសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) បានចាប់ផ្តើមដំណើរការ និងបានខិតខំអភិវឌ្ឍខ្លួនរហូតក្លាយ ទៅជាសាកលវិទ្យាល័យឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកគុណភាព នៃការបង្រៀន កិច្ចការស្រាវជ្រាវ ការចាប់ដៃគូជាបណ្ដាសាកលវិទ្យាល័យ នានា ជុំវិញពិភពលោក និងការចូលរួមជាចំណែកសកម្មក្នុងកិច្ចការងារសង្គម ដោយមានសកម្មភាពស្ម័គ្រចិត្តផ្សេងៗ របស់និស្សិត និងការចែករំលែកផ្សព្វផ្សាយ ចំណេះដឹងជូនដល់សាធារណៈជនតាមរយៈការរៀបចំជាបឋកថា និងសន្និសីទជាច្រើន។

បន្ថែមលើការផ្តល់ជូនសិស្សនិស្សិតនូវកម្មវិធី សិក្សាថ្នាក់ បរិញ្ញាបត្រ ដែលប្រកបដោយ គុណភាពនិងត្រូវ បានទទួលស្គាល់ ជាអន្តរជាតិកន្លងមកនេះ សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន ក៏បានចាប់ផ្ដើម បើកបណ្ដុះបណ្ដាលកម្មវិធី សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) រយៈពេល ២ ឆ្នាំ ចំនួន ៣ មុខជំនាញ រួមមាន៖ ជំនាញ ទំនាក់ទំនងអន្តរជាតិ (Master of Arts in International Relations) ជំនាញគ្រប់គ្រង ពាណិជ្ជកម្ម (Master of Business Administration / MBA) និង ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Master of Science in Management of Information Systems)

សាកលវិទ្យាល័យបានចាប់ផ្តើមទទួលពាក្យចុះឈ្មោះ ចូលរៀន និងពាក្យសុំអាហារូបករណ៍ពីពេលនេះតទៅ រហូតដល់ថ្ងៃចូលរៀននៅខែ ធ្នូ ខាងមុខនេះ។ មិនត្រឹមតែតម្លៃសិក្សាសមរម្យនោះទេ ខាងសាកលវិទ្យាល័យក៏ផ្តល់ជូនសិស្សនិស្សិតនូវអាហារូបករណ៍រហូតដល់ ៥០% ផងដែរ។

មុខជំនាញសិក្សាទាំង៣ខាងលើនេះ សុទ្ធសឹងជាជំនាញដែលស្របទៅតាមតម្រូវការ និងបរិបទទីផ្សារការងារ នាពេលបច្ចុប្បន្ន។

កម្មវិធីសិក្សាទាំងនេះផ្ដោតលើ ការសិក្សា បែបអនុវត្តផ្សារភ្ជាប់នឹងទ្រឹស្ដី ហើយត្រូវបានរៀបរៀងឡើង ជាពិសេសសម្រាប់អ្នក ប្រកបការងារអាជីព ឬធុរជនវ័យក្មេងដែលមាន បំណងចង់ទទួលបាន នូវចំណេះដឹងនវានុវត្តន៍ថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនបន្ថែម និងសម្រេចបានការងារ ឬអាជីវកម្ម ប្រកប ដោយប្រសិទ្ធិភាពខ្ពស់។ មិនត្រឹមតែ សិក្សាជាមួយ សាស្ត្រាចារ្យជាតិ និងអន្តរជាតិដែលមាន គុណវុឌ្ឍិខ្ពស់ និងមាន បទពិសោធន៍ បង្រៀនច្រើនឆ្នាំប៉ុណ្ណោះទេ និស្សិត ក៏នឹងមាន ឱកាសរើសមុខវិជ្ជាមួយចំនួន ហើយសិក្សាជាមួយ សាស្ត្រាចារ្យពីសាកលវិទ្យាល័យល្បីៗ នៅជុំវិញ សាកលលោកតាម ប្រព័ន្ធអនឡាញបែប Blended Learning ក្រោមការដឹកនាំដោយសាស្ត្រាចារ្យនៅ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។

គួរបញ្ជាក់ផងដែរថា បេក្ខជនដែលមានបំណង ចង់ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន អាចសាកល្បង ដាក់ពាក្យតាមរយៈតំណ៖ www.paragoniu.edu.kh/apply

សម្រាប់ព័ត៌មានបន្ថែម ស្តីពី លក្ខខណ្ឌចូលសិក្សា និងសេចក្ដីលម្អិតផ្សេងៗ សូមទាញយកខិត្តបណ្ណ តាមរយៈតំណ៖ www.paragoniu.edu.kh/masters

Most Popular

To Top