FORTE Life និង CiC ចុះ MoU ជាមួយគ្នា ដើម្បីពង្រីកវិសាលភាព ការពារជីវិត ពលរដ្ឋខ្មែរ

Date:

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក (FORTE Life) នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ខេមបូឌានអ៊ិនវេស្ទ័រ ខបភើរេសិន ភីអិលស៊ី (CiC) ដើម្បីពង្រីកវិសាលភាព នៃការការពារប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការកើនឡើងយ៉ាងខ្លាំង លើការធានារ៉ាប់រងអាយុជីវិត។

លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វតតេ បានឲ្យដឹងក្នុងពិធីនេះថា ការចុះ MoU បានផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះក្រុមហ៊ុនទាំងពីរ ពោលគឺក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានលទ្ធភាពចូលទីផ្សារទៅក្នុងសមាជិក CiC ដែលអាចផ្ដល់ជាសេវាកម្មធានារ៉ាប់រង ជូនសមាជិកទាំងអស់ក្នុងកម្រិតសមរម្យ ដែលអាចទទួលយកបានទាំង អស់គ្នា ។ មួយវិញទៀតការ ផ្ទេរហានិភ័យពី CiC ទៅលើបុគ្គលសំខាន់ៗ មកដល់ក្រុមហ៊ុន ធានារ៉ាប់រង ។

លោកថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមហ៊ុនជាឧប្បសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ (កម្ពុជា) ភីអិលស៊ី ដែលមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយ ។ រយៈពេលនោះ ក្រុមហ៊ុនមានចំណែកទីផ្សារធំជាងគេ ហើយក្នុងរយៈពេល១៦ឆ្នាំជាប់គ្នាក្នុងវិស័យធានារ៉ាប់រងទូទៅ បានផ្ដល់ការការពារលើគ្រោះថ្នាក់ សុខភាព ទ្រព្យសម្បត្តិ និងផលិតផលធានារ៉ាប់រងទូទៅជាច្រើនទៀត។ ការស្ថាបនា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នាពេលថ្មីៗនេះ ដើម្បីពង្រីកវិសាលភាពការការពារ ប្រជាជនកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការកើនឡើងយ៉ាងខ្លាំងលើការ ធានារ៉ាប់រងអាយុជីវិតកម្ពុជា ។ ផលិតផលរបស់ក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិត ហ្វតតេ ឡាយហ្វ៍ រួមមាន ៖ Group Term Life, Comprehensive Group Care Insurance, Forte Life Protect, Forte Education និងផលិតផលធានារ៉ាប់រងអាយុ ជីវិតជាច្រើនទៀត ។

ចំណែក ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេស្ទ័រ ខបភើរេសិន ស៊ី.អាយ.ស៊ី (CiC) បង្កើតឡើងនៅខែមេសា ឆ្នាំ២០១៣ ហើយរយៈពេល៦ឆ្នាំមកនេះ បានរួមចំណែកយ៉ាង សកម្មដោះស្រាយ ការលំបាករបស់សហគ្រាសធុនតូច-មធ្យម ទៅលើបញ្ហាប្រឈម ក្នុងការទទួលបានទុនវិនិយោគ និងហិរញ្ញប្បទានពីធនាគារក៏ដូចជា ពីស្ថាប័នវិនិយោគផ្សេងៗ។

ដើម្បីពង្រីកវិសាលភាពជួយសមាជិក និងអ្នកមិនមែនជាសមាជិក ក្នុងការទទួលបានទុន វិនិយោគ និងហិរញ្ញប្បទានអាជីវកម្ម សមាគមអ្នកវិនិយោគកម្ពុជា បានបង្កើតឡើងនូវកម្មវិធី ប៊ី.អាយ.អូ ប្រូក្រាម (BIO Program) ដែលជាកម្មវិធីពង្រឹងពង្រីក និងពន្លឿនល្បឿន អាជីវកម្មរបស់សហគ្រាសធុនតូច-មធ្យមនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលពង្រឹង សមត្ថភាពវិនិយោគិន ជាពិសេសសហគ្រិន ក្នុងការគ្រប់គ្រង វិនិយោគ ក៏ដូចជាដើម្បីឈានទៅចាប់យកទុន វិនិយោគ ពីវិនិយោគិនឯកជន និងស្ថាប័នវិនិយោគក្នុងស្រុក និងក្រៅស្រុក៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...