កម្សាន្ត

ក្រុមហ៊ុន SINGMENG ចូលរួមលើកកម្ពស់​ ការអានសៀភៅ

ក្នុងនាម ជាអ្នកផ្តល់សេវាអ៊ីនធើណិត លំដាប់ខ្ពស់នៅកម្ពុជា ក្រុមហ៊ុន SINGMENG បានចូលរួមចែករំលែក នូវក្តីស្រលាញ់ចំពោះ អ្នកស្រលាញ់ការអានគ្រប់ៗគ្នា។ ហេតុដូចនេះហើយ បានជាក្រុមហ៊ុន SINGMENG បន្តស្វះស្វែងរកគ្រប់វិធី ដើម្បីផ្គត់ផ្គង់សេវារបស់ខ្លួន សំដៅលើកកម្ពស់ លើការចែករំលែកចំណេះដឹង និងការអភិវឌ្ឍលើគ្រប់វិស័យ នៅកម្ពុជាតាមរយះការអាន។

ជាក់ស្តែង នៅក្នុងក្រុមហ៊ុន SINGMENG ក៍មានបណ្ណាល័យសម្រាប់ ឱ្យបុគ្គលិកគ្រប់គ្នា អាចខ្ចីសៀវភៅទៅ អាននៅផ្ទះ ឬអានពេលសម្រាក ក្រោយពេលញាំអាហារថ្ងៃត្រង់។ ដោយក្រុមហ៊ុនបានមើលឃើញ ពីការអភិវឌ្ឍន៍ផ្នែកខួរក្បាល និងការគិតដ៍អស្ចារ្យ សម្រាប់ការអានសៀវភៅ (ទាំងការអានសៀវភៅដោយផ្ទាល់ ទាំងការអានតាម ស្មាតហ្វូន កុំភ្យូទ័រ អាយផេត និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត) ។

អត្ថប្រយោជន៍១០ យ៉ាងបានមកពី ការអានសៀវភៅ៖
១. ធ្វើឲ្យសុខភាពខួរក្បាលល្អ
២. កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍
៣. បង្កើនចំណេះដឹង
៤. ចេះនិងចាំពាក្យបានច្រើន
៥. ជួយអភិវឌ្ឍការចងចាំ
៦. ធ្វើឲ្យបច្ចេកទេស ក្នុងការវិភាគមានភាព ប្រសើរឡើង
៧. ធ្វើឲ្យអ្នកចេះ យកចិត្តទុកដាក់ និងផ្តោតអារម្មណ៍
៨. ធ្វើឲ្យសមត្ថភាព ក្នុងការសរសេរ ប្រសើរឡើង
៩. ជួយឲ្យផ្លូវចិត្តស្ងប់ស្ងាត់
១០. ការកម្សាន្តដោយឥតគិតថ្លៃ

សព្វថ្ងៃនេះការធ្វើដំណើរ ឬការទៅរកការកម្សាន្តសប្បាយនានា មានតម្លៃថ្លៃគួរសម។ ដូច្នេះបើយើងជំនួសវា ដោយការអានសៀវភៅវិញ វាអាចជួយកាត់បន្ថយអារម្មណ៍ មិនសប្បាយចិត្តរបស់អ្នកបាន ដោយវាបាននាំអារម្មណ៍ របស់អ្នកចូលទៅសាច់រឿង ក្នុងសៀវភៅទាំងនោះ។ ការអានបានធ្វើឲ្យខួរក្បាល មានសកម្មភាពជាប់លាប់ ដូច្នេះហើយវាអាចជួយបង្ការ មិនឲ្យខួរក្បាលបាត់បង់ នូវសមត្ថភាព។ អ្នកអានច្រើននឹងជួបប្រទះ ពាក្យដដែលៗ និងស្គាល់ពីពាក្យថ្មីៗផងដែរ។ ពេលអានខួរក្បាល អ្នកបានធ្វើការវិភាគ អំពីអ្វីដែលកំពុងកើតឡើង នៅក្នុងសៀវភៅ។

ការអានអាចជួយ ឲ្យអ្នករៀនផ្តោតអារម្មណ៍ ធ្វើអ្វីមួយដោយគ្មានអ្វីផ្សេង មករំខានការផ្តោតអារម្មណ៍ របស់អ្នកឡើយ។ អ្នកក៍មានសមត្ថភាព ដើម្បីពង្រឹងការសរសេរ បានល្អជាងមុន ហើយចិត្តរបស់អ្នក ក៏មានសេចក្តីសុខ ស្ងប់ស្ងាត់ជាងមុន។ សម្រាប់សៀវភៅមួយចំនួនធំ មិនតម្រូវឲ្យអ្នកទិញសៀវភៅ ដែលអ្នកត្រូវអាននោះទេ ព្រោះថាអ្នកក៏អាចចូលទៅអាន នៅក្នុងបណ្ណាល័យតូចធំ ឬតាមអនឡាញបានផងដែរ។ ហើយវិធីដែលស្រួល និងមិនអស់ប្រាក់ ព្រមទាំងចំណេញពេល មួយទៀតនោះគឺ ការទាញយកសៀវភៅទាំងនោះ ពីអ៊ិនធើណិត ដាក់ក្នុងឧបករណ៍ អេឡិចត្រូនិចរបស់អ្នក ហើយលោកអ្នកចង់អាន នៅពេលណា ឬកន្លែង ណាក៍បាន។

បើលោកអ្នកកំពុងពិបាក ក្នុងការសម្រេចចិត្ត ថាគួរជ្រើសរើស សេវាកម្មអ៊ីនធើណិតមួយណា ដើម្បីផ្គត់ផ្គង់ តម្រូវការអាជីវកម្មរបស់លោកអ្នកនោះ កុំភ្លេចក្រុមហ៊ុន SINGMENG មានផ្តល់កញ្ចប់សេវាកម្ម អ៊ីនធើណិត ល្បឿនលឿន និងទំនុកចិត្តខ្ពស់ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកលក់ : 096 666 1888 / 089 966 888 / 023 860 666. ឬចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ Website: www.smtelemedia.com៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top