លើកទី១១១៖ ឧកញ៉ា ទៀ វិចិត្រ បន្តសកម្មភាព យកអណ្តើកសមុទ្រ លែងចូលសមុទ្រធម្មជាតិវិញ ក្រោយទទួលបាន ​ពីអ្នកនេសាទ

Date:

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅតែបន្ត នាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងចូលសមុទ្រធម្មជាតិវិញ ក្រោយពីទទួលបានពីអ្នកនេសាទ ដើម្បីការពារ និងអភិរ័ក្ស​ ប្រភេទសត្វកម្រ នៅកម្ពុជា ។

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយ ក្បាលទៀត​ ទៅព្រលែងចូល ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលសកម្មភាពនេះ គឺជាសកម្មភាព លើកទី១១១ ដែលសរុប​មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រភេទសត្វសមុទ្រកម្រនេះ ត្រូវបានលោកឧកញ៉ា ព្រលែងប្រមាណជិត ២០០ក្បាល ។

ក្នុងឱកាសនេះដែរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន​អ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិច​ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...