ផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ពីមេរោគកូរ៉ូណា ពីខេត្ត វ៉ូហ៊ូប្រទេសចិន តិចជាងជំងឺសា នៅឆ្នាំ២០០៣

Date:

ភ្នំពេញ៖  ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យonline និងE-commerce មនុស្សមិនសូវជាចាំបាច់ចេញទៅក្រៅ ដើម្បីទិញទំនិញច្រើនដូចមុនទេ ដែលមិនសូវបង្កផលប៉ះពាល់ខ្លាំងដូចកាលពីការរាតត្បាតមេរោគផ្តាសាយជំងឺសា នាឆ្នាំ២០០៣នោះទេ។

លោកពុទ្ធី បានកត់សម្គាល់ថា ដោយមានអារម្មណ៍ភ័យខ្លាចមេរោគ…រាតត្បាត គឺពុំសូវចេញទៅទិញនៅផ្សារទេ ដោយបង្វែរមកទិញតាមអនឡាញ ដែលមានការដឹកជញ្ជូនដល់ផ្ទះ កាត់បន្ថយការទៅផ្សារ ដោយសារឆ្នាំ២០២០នេះ ខុសពីឆ្នាំ២០០៣។

មិនតែប៉ុណ្ណោះ លោកក៏សូមរម្លឹកប្រជាពលរដ្ឋផងដែរថា បញ្ហាsocial media ចែកចាយព័ត៌មានមិនពិត លឿននិងរហ័ស ក្រុមដែលឆ្លៀតឱកាសចង់ធ្វើឱ្យខ្លួនឯងល្បី យកព័ត៌មានក្លែងក្លាយហ្នឹងមកបំភ័យ។ “ដូច្នេះសូមប្រជាពលរដ្ឋយើងដែលប្រើប្រាស់បណ្តាញសង្គម មានការប្រុងប្រយ័ត្ន ចំពោះប្រភពព័ត៌មាន”។

ដើម្បីកាត់បន្ថយការឆ្លងណាមួយជាយថាហេតុ លោក អំពាវនាវឱ្យប្រជាពលរដ្ឋ រក្សអនាម័យឱ្យបានខ្ជាប់ខ្ជួន ហើយឧស្សាហ៍លាងដៃនឹងសាប៊ូ ជាពិសេសពេលដែលយើងចេញដំណើរទៅផ្សារ រឺទីសាធារណៈ។​​ គួរមានការប្រុងប្រយ័ត្ន ជាពិសេស ការសម្អាតមេរោគ គ្រប់ពេលប៉ះពាល់ ទៅលើសម្ភារៈ ផ្សេងៗ ដែលអាចជាប់មេរោគ និងគួរដាក់កំប៉ុងអាកុល អោយបានគ្រប់កន្លែង ងាយស្រួលលាងដៃ គ្រប់ពេលវេលា ។ ជាងនេះទៅទៀត មន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធ តាមច្រកព្រំដែន គួរបន្ថែម ការលាងដៃអោយបានញឹកញយ ក្រោយប៉ះពាល់លិខិតឆ្លងដែននានាៗ របស់បរទេស ។

បើតាមក្រសួងសុខាភិបាលប្រទេសកម្ពុជា បានបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់សញ្ញាណនៃមេរោគកូរូណា មកដល់ប្រទេសកម្ពុជា នៅឡើយទេ ប៉ុន្តែបានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ជាពិសេសតាមអង្គភាពចតលាស័ក នៅតាមច្រកព្រំដែនអន្តរជាតិនៅទូទាំងប្រទេសផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...