ប្រធានក្រុមប្រឹក្សា CREA ណែនាំ E-commerce, deliver អាចជាដំណោះស្រាយ សម្រាប់អាជីវករ និងពាណិជ្ជករ កាន់តែរីកចម្រើន និងនិរន្តរភាព

Date:

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ បានធ្វើការណែនាំ និងផ្តល់ដំបូន្មាន ជូនអាជីវករនិងពាណិជ្ជករ និងជាវិធានទៅថ្ងៃអនាគត ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ពុទ្ធី បានគូសបញ្ជាក់ថា “យើងចង់ធ្វើម៉េច ឱ្យសេដ្ឋកិច្ចយើង នៅមានដំណើរការ នៅញាំ នៅទិញ យើងត្រូវធ្វើម៉េចឱ្យចរន្តសេដ្ឋកិច្ចវិល តែកាលណាគំាង គឺប៉ះពាល់ទំាងអស់ ទាំងសារព័ត៌មាន ទាំងកាហ្វេ ទាំងផ្ទះសម្បែង អចលនទ្រព្យ ការដឹកជញ្ជូនទាំងអស់ សាំង។ យើងត្រូវធ្វើម៉េច ផ្តល់គំនិត ឱ្យគាត់ឆ្លាត និងមានគំនិតច្នៃប្រឌិតបន្ថែម ជាពិសេសE-commerce, deliver (ការដឹកជញ្ជូន) គឺជាដំណោះស្រាយមួយ ដល់អាជីវករ និងពាណិជ្ជករ”។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បញ្ជាក់បន្ថែមថា “នេះជាពេលវេលាសមស្រប ដែលជួយញាំងឱ្យអាជីកម្មរបស់គាត់ មាននិរន្តរភាព និងសូមឱ្យគាត់ ងាកមកប្រើប្រាស់សេវាដឹកជញ្ជូន(Deliver)”។

បើតាមលោក ឃាង ពុទ្ធី អតិថិជន ចង់ទិញអ្វីមួយ គាត់អាចប្រើជាលុយសុទ្ធក៏បាន រឺតាមប្រព័ន្ធធនាគារណាមួយក៏បាន។ ហើយកាលណាបុគ្គលិកដឹកជញ្ជូន មានពាក់ម៉ាស់ការពារត្រឹមត្រូវ ហើយប្រគល់ជូន យើងលាងដៃសម្អាត ជាហេតុធ្វើឱ្យអាជីវកម្ម រឺពាណិជ្ជកម្មរបស់គាត់ នៅបន្តដំណើរការល្អធម្មតា ប៉ុន្តែបើគាត់មិនមានគំនិតច្នៃប្រឌិត គឺគាត់អាចបិទទ្វារអាជីវកម្ម ពីព្រោះមនុស្សម្នា ខ្លាចអាចអត់ចូលអង្គុយញាំ ក្នុងហាង។ល។ល។

ការផ្តល់ដំបូន្មាននេះ ស្របពេលដែលកំណើន តម្រូវការអតិថិជន ចាប់ផ្តើមផុសផុល ដើម្បីធានាបានថា អាជីកម្ម ឬពាណិជ្ជកម្មណាមួយ របស់ពួកគាត់ ទទួលផលតទៅថ្ងៃមុខថែមទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...