ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រ ទំងន់ធ្ងន់១ក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២  បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍ អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀល ដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះគឺ KH0393។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំ ធ្វើការកឹបសៀលរាល់ពេលមុនព្រលែង ចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀល សម្គាល់អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...

យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss   សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាព​ និងផាសុកភាពលំដាប់ខ្ពស់

ភ្នំពេញ៖​ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ...