ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកំរ ៣ក្បាល បានពីប្រជាពលរដ្ឋ យកទៅព្រលែង នៅព្រៃធម្មជាតិ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វអន្សង ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ​សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូន​​លោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា​ ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វអោយរស់រាន មានជីវិតវិញក្រៅពីទទួលបាន នូវបុណ្យកុសលក៍បានរួមចំណែក ជាមួយសង្គមជាតិក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...