ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា លើការព្យាបាល ជាលើកទី២ ដល់ក្មេងស្រីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង មិនមានលទ្ធភាពដកដែកចេញវិញ

Date:

ព្រះសីហនុ៖  លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានជួយក្មួយស្រីម្នាក់ ពុំមានលទ្ធភាពដោះដែកចេញពីជើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ កាលពី២០២១ ហើយមកស្នើសុំឲ្យលោកឧកញ៉ា ជួយជាលើកទី២ បន្ទាប់ពីលោកឧកញ៉ា បានជួយកាលពេលជួបគ្រោះថ្នាក់ភ្លាមៗ ។

ក្មួយស្រីរូបនេះ មានឈ្មោះ ណាង សុខពៅ ភេទស្រី បច្ចុប្បន្នអាយុ១៥ឆ្នាំ មុខរបរជាសិស្ស បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសបាក់ជើងធ្ងន់ធ្ងរ កាលពីថ្ងៃទី​២៩ ខែ​តុលា​ ឆ្នាំ​២០២១ ដោយកាលនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូលអូប័រដឹកក្មេងស្រីរូបនេះ មកព្យាបាលនៅក្រុងព្រះសីហនុ ហើយចេញថ្លៃព្យាបាលទាំងស្រុងផងដែរ។

ដោយពិនិត្យឃើញថាគ្រួសារក្មេងស្រីនេះខ្វះខាតខ្លាំង លោកឧកញ៉ា ក៏បានចេញថវិកាទាំងស្រុង ជាលើកទី២ ដើម្បីជួយក្មួយស្រី ដើម្បីដោះយកដែកចេញ បន្ទាប់ពីព្យាបាលកាលពីជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ២០២១។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា តាមពិតទៅក្មេងនេះ ត្រូវដោះយកដែកចេញតាំងពីឆ្នាំ២០២២ ប៉ុន្តែដោយសារគ្មានលទ្ធភាព ខ្វះថវិកា ក៏ពន្យាពេលមកដល់ពេលនេះ និងថាក្រោយទទួលដំណឹងនេះ លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាជាលើកទី២ ជួយដល់ការវះកាត់យកដែកចេញ តាមបច្ចេកទេសពេទ្យ ដោយលោកឧកញ៉ា ទទួលរ៉ាប់រងចំណាយទាំងស្រុង។

បច្ចុប្បន្នក្មេងរូបនេះជាមួយនឹងក្រុមគ្រួសារ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ឲ្យក្រុមការងារដឹកតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន ទៅលំនៅដ្ឋាននៅកោះរ៉ុងវិញហើយ។

តំណាងគ្រួសារក្មេងស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងជូនពរសព្ទ័សារធុការ ជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាជាលើកទី២ ក្នុងការជួយព្យាបាលដល់ក្មេងស្រីខាងលើ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...